- 2018-10-13 02:11:54
- សុខភាព
ការសិក្សា៖ កុមារដែលទទួលទានជាតិស្ករច្រើនពេកធ្វើឲ្យមានទំនោរងាយនឹងក្លាយជាក្មេងហិង្សា
- 2018-10-13 02:11:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសិក្សា៖ កុមារដែលទទួលទានជាតិស្ករច្រើនពេកធ្វើឲ្យមានទំនោរងាយនឹងក្លាយជាក្មេងហិង្សា
ចន្លោះមិនឃើញ
ការស្រាវជ្រាវមួយបានបង្ហាញថាកុមារដែលទទួលទានជាតិស្ករច្រើនពេកធ្វើឲ្យមានទំនោរងាយនឹងក្លាយជាក្មេងហិង្សា។ នេះបើតាមសារព័ត៌មានអង់គ្លេស The Daily Mail ទើបបានចុះផ្សាយ។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Bar Ilan នៅអ៊ីស្រាអែលបានសិក្សាលើកុមារចំនួន ១៣៧ ២៨៤ នាក់ អាយុចន្លោះពី ១១ ទៅ ១៥ ឆ្នាំ ដែលរស់នៅបណ្ដាប្រទេសអឺរ៉ុបចំនួន២៥ប្រទេស។
ជាលទ្ធផល ការស្រាវជ្រាវបង្ហាញថា នៅអង់គ្លេស កុមារដែលញ៉ាំស្ករសូកូឡា ភេសជ្ជៈមានជាតិស្ករច្រើន ពិសេសភេសជ្ជៈប៉ូវកម្លាំង ៨៩% នៃពួកគេមានទំនោរក្នុងការជក់បារី និង ៧២% មានទំនោរផឹកស្រានៅពេលពួកគេឈានដល់វ័យជំទង់។
ប្រភពខាងលើបន្តថា ភេសជ្ជៈប៉ូវកម្លាំង អាចបង្កឲ្យមានហានិភ័យទៅលើអាកប្បកិរិយាកុមារធ្ងន់ធ្ងរ ជាងស្ករសូកូឡា ឬ អាហារ និង ភេសជ្ជៈដែលមានជាតិស្ករ ព្រោះវាថែមទាំងមានផ្ទុកសារធាតុកាហ្វេអ៊ីន។
ការសិក្សាខាងលើមិនបានបញ្ជាក់ថាតើភេសជ្ជៈ ឬ អាហារដែលមានជាតិស្ករកម្រិតណាដែលសាកសមនឹងកុមារទេ ប៉ុន្តែនាយកដ្ឋានរបស់សេវាសុខាភិបាលថ្នាក់ជាតិរបស់ចក្រភពអង់គ្លេស (NHS) មានគោលការណ៍ណែនាំច្បាស់លាស់ ពោលគឺ កុមារដែលមានអាយុលើសពី ១១ ឆ្នាំមិនគួរបរិភោគភេសជ្ជៈ ឬ អាហារដែលមានជាតិស្ករ លើសពី៣០ក្រាមក្នុង១ថ្ងៃឡើយ ហើយ ក្មេងៗដែលមានអាយុតិចជាង ៦ ឆ្នាំមិនគួរញ៉ាំអាហារ ឬ ភេសជ្ជៈដែលមានជាតិស្ករ លើសពី ១៩ ក្រាមក្នុង១ថ្ងៃឡើយ។
ជាក់ស្តែង ភេសជ្ជៈខ្លះមានកម្រិតជាតិស្ករដល់ទៅលើស៣៥ក្រាមក្នុង១កំប៉ុង ដែលមិនសាកសមឡើយសម្រាប់កុមារ៕