• 2018-12-26 08:58:27
  • ព័ត៌មាន

ពាក់ស្បែកជើងពណ៌ស ចង់លាងសម្អាតឲ្យសស្អាតដូចថ្មីវិញ មានអីពិបាក!

  • 2018-12-26 08:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែកជើង​ពណ៌​ស គឺ​ស្រស់​ស្អាត និង​ទាន់សម័យ ពេល​ដែល​វា​នៅ​ថ្មី ប៉ុន្តែ​វា​អាច​នឹង​ឆាប់​កខ្វក់​ខ្លាំង ទោះ​បី​ជា​អ្នក​ពាក់​វា​ធម្មតា​ក៏​ដោយ។ ដើម្បី​ថែរក្សា​ស្បែកជើង​ពណ៌​ស​របស់​អ្នក​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត អ្នក​ត្រូវ​តែ​លាង​សម្អាត​វា​ញឹកញាប់។ ការ​សម្អាត​ស្បែក​ជើង​ដោយ​ដៃ គឺ​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​ថែរក្សា​សាច់​ក្រណាត់​របស់​វា។

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​លាង​សម្អាត​ស្បែក​ជើង​ពណ៌​ស​របស់​អ្នក ដោយ​ប្រើ​ប្រាស់​សាប៊ូ​លាង​ចាន និង​ទឹក៖

ជំហានទី១៖ លាយ​សាប៊ូ​ចូល​ទៅ​ក្នុង​ទឹកក្ដៅឧណ្ហ៍ៗ ចំណុះ ២៤០មីល្លីលីត្រ

លាយ​សាប៊ូ​លាង​ចាន ១ស្លាបព្រាបាយ (ប្រហែល ៥មីល្លីលីត្រ) ចូល​ទៅ​ក្នុង​ទឹក រួច​កូរ​វា​ដោយ​ប្រើ​ច្រាស​ដុស​ធ្មេញ។ សាប៊ូ​លាង​ចាន និង​ទឹក អាច​ប្រើ​បាន​គ្រប់​ប្រភេទ​ស្បែក​ជើង​ទាំង​អស់ រួម​ទាំង​ស្បែក​ពណ៌​ស​ផង​ដែរ។

ជំហានទី២៖ លាង​សម្អាត​ទ្រនាប់​ស្បែក​ជើង និង​ស្បែក​ជើង​ដោយ​ប្រើ​អេប៉ុង

យក​អេប៉ុង​មក​ជ្រលក់​ចូល​ទឹក​សាប៊ូ​ដែល​លាយ​រួច ហើយ​ជូត​លើ​កន្លែង​ដែល​មាន​ស្នាម​ប្រឡាក់។

ជំហានទី៣៖ ដុស​ស្នាម​ប្រឡាក់​ខ្លាំង​ដោយ​ប្រើ​ច្រាស​ដុស​ធ្មេញ

ជ្រលក់​ច្រាស​ដុស​ធ្មេញ​ចូល​ទឹក​សាប៊ូ​ដែល​លាយ​រួច ហើយ​ដុស​ជា​រង្វង់​លើ​ផ្ទៃ​ស្បែកជើង ដោយ​ផ្ដោត​សំខាន់​លើ​កន្លែង​ប្រឡាក់​ខ្លាំង។

ជំហានទី៤៖ ប្រើ​កន្សែង​ជូត​ទឹក​សាប៊ូ​ចេញ

ប្រើ​ក្រណាត់ ឬ​ក្រដាស ដើម្បី​ជូត​ទឹក​សាប៊ូ និង​ស្នាម​ប្រឡាក់​ផ្សេងៗ​ចេញ​ពី​ស្បែកជើង។

ជំហានទី៥៖ ហាល​ស្បែក​ជើង

បន្ទាប់​ពី​ជូត​សម្អាត​ទាំង​ទឹក​សាប៊ូ និង​ស្នាម​ប្រឡាក់​រួច ដាក់​ស្បែក​ជើង​ហាល​នៅ​កន្លែង​ដែល​មាន​ខ្យល់​ចេញ​ចូល​ល្អ ដើម្បី​ឲ្យ​វា​ស្ងួត ១០០%។ ក្រោយ​ពេល​ស្ងួត ទុក​វា​ចោល ២-៣ម៉ោង សឹម​ពាក់​វា​ម្ដង​ទៀត។ បើ​យល់​ល្អ​គួរ​លាង​សម្អាត​ស្បែក​ជើង​អ្នក​នៅ​ពេល​យប់ ដូច្នេះ​អ្នក​អាច​ទុក​វា​ឲ្យ​ស្ងួត​ក្នុង​រយៈ​ពេល​មួយ​យប់៕

ចុច​អាន៖

មតិយោបល់