• 2019-02-14 02:29:42
  • ជំនឿ

ទិញកាដូ ៤ប្រភេទនេះ ជូនសង្សារថ្ងៃ១៤កុម្ភៈ ចប់បណ្ដោយ ព្រោះមានប្រផ្នូលមិនល្អ

  • 2019-02-14 02:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ គូស្នេហ៍​តែង​មាន​កាដូ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បញ្ជាក់​អំពី​ទំនាក់ទំនង​របស់​ពួក​គេ និង​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​កាន់​តែ​រឹង​មាំ។ តែ​បើ​តាម​ជំនឿ កាដូ​ខ្លះ​មិន​ល្អ​ឡើយ ក្នុង​ការ​ជូន​គូស្នេហ៍ ព្រោះ​វា​អាច​ជា​ប្រផ្នូល​មិន​ល្អ។ ខាង​ក្រោម​នេះ ជា​កាដូ​៤​ប្រភេទ ដែល​លោក​តា ហុក សាយ​ជា​គ្រូ​ចិន​សែ នៅ​ភ្នំពេញ ប្រាប់​ថា​ មិន​គួរ​ទិញ​ជូន​គូស្នេហ៍​ឡើយ៖

១. កន្សែង

កន្សែង​គេ​មាន​ជំនឿ​ថា តំណាង​ឲ្យ​ការ​ព្រាត់​ប្រាស​គ្នា បង្ហូរ​ទឹក​ភ្នែក ដូច្នេះ​កន្សែង​គឺ​តំណាង​ទុក​ជូត​ទឹក​ភ្នែក។ ការ​ឲ្យ​កាដូ​ជា​កន្សែង ហាក់​ដូចជា​ចង់​ប្រាប់​ថា អាច​នឹង​មាន​រឿង​មិន​ល្អ​កើត​ឡើង​ចំពោះ​គូ​ស្នេហ៍​នា​ពេល​ខាង​មុខ។

២. ស្បែក​ជើង

ចំណែក​អំណោយ​នេះ​វិញ គឺ​តំណាង​ឲ្យ​ការ​ដើរ​ចេញ​ពី​គ្នា​ជា​រៀង​រហូត មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ជាមួយ​គ្នា​ទៀត​បាន។ ការ​ទិញ​កាដូ​ជា​ស្បែក​ជើង​ឲ្យ​គូស្នេហ៍ ដូចជា​ចង់​បង្ហាញ​ថា អ្នក​នឹង​ដើរ​ចេញ ឬ​គេ​ជា​អ្នក​ដើរ​ចេញ​ពី​អ្នក។

៣. នាឡិកា

ចំណែក​ឯ នាឡិកាតំណាង​ស្នេហា​មាន​ព្រំដែន​វេលា​មិន​អាច​បន្ត​បាន​រហូត ព្រោះ​ម៉ោង​វា​មាន​លេខ​ក្រិត​ៗកំណត់​វេលា ដូច្នេះ​បើ​សង្សារ​ជូន​នាឡិកា​ឲ្យ​គ្នា មិន​ខុស​ពី​កំណត់​ថេរ​វេលា​ស្រលាញ់​គ្នា​នោះ​ទេ។

៤. ទឹក​អប់

ទឹកអប់ គេ​តំណាង​ស្នេហា​បាន​ត្រឹម​មួយ​ឆាវ វា​មិន​ស្ថិត​ស្ថេរ ព្រោះ​ក្លិន​ទឹក​អប់​ក្រអូប​បាន​តែ​មួយ​រយៈ​ទេ គេ​ប្រដូច​វា​នឹង​ឥទ្ធិពល​ស្នេហា​ដែរ អាច​ឆាប់​បែក​ចិត្ត ស្រលាញ់​គ្នា​មិន​បាន​យូរ។

យ៉ាង​ណា​ក្ដី​នេះ គ្រាន់​តែ​ជំនឿ តែ​ស្នេហ៍​បាន​គង់វង្ស​យូរ​អង្វែង ឬ​ក៏​អត់ គឺ​អាស្រ័យ​លើ​បុគ្គល​ផ្ទាល់៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់