• 2019-02-21 07:15:00
  • សុខភាព

ប្រយ័ត្ន​គ្រោះ​ថ្នាក់ បើ​មុន​គាស់​គម្រប​កំប៉ុង​អត់​ពិនិត្យ​រឿង​ទាំង​នេះ

  • 2019-02-21 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទទួលទាន​ភេសជ្ជៈ​ដោយ​ផ្ទាល់​ពី​មាត់​កំប៉ុង គឺ​ជា​រឿង​ធម្មតា​មួយ ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​ធ្វើ ជា​ពិសេស​នៅ​ពេល​ដើរ​លេង​កម្សាន្ត​នៅ​ខាង​ក្រៅ ហើយ​មាន​មនុស្ស​តិច​ណាស់ ដែល​ប្រើ​ក្រដាស ឬ​កន្សែង​ជូត​សម្អាត​មាត់​កំប៉ុង មុន​ពេល​ទទួល​ទាន។

កំប៉ុង​ទាំង​អស់​ដែល​​ចេញ​ពី​រោងចក្រ សុទ្ធ​តែ​ត្រូវ​បាន​វិច​ខ្ចប់​នៅ​ក្នុង​កញ្ចប់​ប្លាស្ទិក ដើម្បី​ការពារ​ពី​ភាព​កខ្វក់ និង​ធូលី​ដី មុន​ពេល​ចែកចាយ​ទៅ​ទីផ្សារ ឬ​ក្នុង​ផ្សារ​ទំនើប។ ផ្ទុយ​ទៅ​វិញ កំប៉ុង​ដែល​ចំណាយ​ពេល ២-៣​ថ្ងៃ នៅ​លើ​ធ្នើរ​នៃ​ផ្សារ​ទំនើប អាច​ត្រូវ​ធូលី​ដី​មក​រុំ​ព័ទ្ធ ដូច្នេះ​ការ​សម្អាត​មាត់​កំប៉ុង​មុន​ពេល​ទទួលទាន គឺ​ជា​គំនិត​ដ៏​ល្អ​មួយ។

យ៉ាងណាមិញ មុន​ពេល​អ្នក​បើក​គម្រប​កំប៉ុង​ដើម្បី​ទទួលទាន អ្នក​គួរ​ពិចារណា​គន្លឹះ​ខ្លីៗ​នេះ៖

១. ត្រូវ​សម្អាត​មាត់​កំប៉ុង​ជា​មុន​សិន ព្រោះ​អ្នក​មិន​ដឹង​ច្បាស់​ទេ​ថា វា​ត្រូវ​បាន​រក្សា​ទុក​ត្រឹមត្រូវ ឬ​ក៏​អត់។

២. ប្រសិន​បើ​អ្នក​ប្រើ​ក្រដាស​ជូត​សម្អាត​វា ត្រូវ​ចងចាំ​ថា វា​កម្ចាត់​តែ​ធូលី​ប៉ុណ្ណោះ និង​មិន​សម្លាប់​មេរោគ​ឡើយ ប៉ុន្តែ​យ៉ាង​ណា​ក៏​ប្រសើរ​ជាង​មិន​បាន​សម្អាត​សោះ​តែ​ម្ដង​ដែរ។

៣. ត្រូវ​ប្រាកដ​ថា កំប៉ុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ល្អ។ វា​គួរ​តែ​មិន​ច្រេះ ប៉ោង ឬ ខូច​ឡើយ។ ប្រសិន​បើ​កំប៉ុង​ប៉ោង វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ដោយ​សារ​តែ​ដំណើរ​ការ​នៃ​ការ​សម្លាប់​មេរោគ​មិន​ត្រឹមត្រូវ។ វា​ក៏​អាច​ធ្វើ​ឲ្យ​កំប៉ុង​ប៉ោង​ដែរ បើ​មាន​ស្នាម​ពៀច ឬ រន្ធ​តូច​នៅ​ក្នុង​កំប៉ុង។ ដោយ​ឡែក​បើ​កំប៉ុង​ខូច ស្រទាប់​ខាង​ក្នុង​ដែល​ការពារ​លោហធាតុ ពី​ការ​ប៉ះ​ផ្ទាល់​ជាមួយ​សារធាតុ​រ៉ាវ​នៅ​ក្នុង​កំប៉ុង អាច​នឹង​បែក​ប្រេះ។ ក្នុង​ករណី​នេះ លោហធាតុ ត្រូវ​បាន​លាយ​បញ្ចូល​គ្នា ជាមួយ​សារធាតុ​រាវ​នៅ​ក្នុង​កំប៉ុង ដូច្នេះ​អ្នក​មិន​គួរ​ប្រើ​វា​ទៀត​ឡើយ។

ដោយសារ​តែ​អ្នក​មិន​បាន​ដឹង​ថា កំប៉ុង​ភេសជ្ជៈ​ដែល​អ្នក​បម្រុង​នឹង​ទទួល​ទាន យក​មក​ពី​ណា ឬ​រក្សា​ទុក​បាន​ត្រឹមត្រូវ​ឬ​ក៏​អត់ អ្នក​គួរ​តែ​សម្អាត​វា​ចេញ មុន​ពេល​ទទួលទាន ជា​ជាង​យក​វា​មក​ប៉ះ​ផ្ទាល់​ជា​មួយ​មាត់​របស់​អ្នក ទាំង​ជាប់​ធូលី​ដី៕

អត្ថបទ៖ វិទូ

មតិយោបល់