- 2019-03-04 10:32:55
- សុខភាព
ហាមកូនមិនស្ដាប់រឿងចុចទូរសព្ទច្រើន? នេះរូបមន្ត ២០-២០-២០ ការពារភ្នែកពីពន្លឺឧបករណ៍ទាំងនោះ
- 2019-03-04 10:32:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាមកូនមិនស្ដាប់រឿងចុចទូរសព្ទច្រើន? នេះរូបមន្ត ២០-២០-២០ ការពារភ្នែកពីពន្លឺឧបករណ៍ទាំងនោះ
ចន្លោះមិនឃើញ
សព្វថ្ងៃ មិនថាកូនក្មេង មនុស្សធំ មនុស្សចាស់ គ្រប់គ្នាសុទ្ធតែរស់នៅជាមួយឧបករណ៍អេឡិចត្រូនិក ដែលមានដូចជាទូរសព្ទ ឬកុំព្យូទ័រជាដើម។ ដោយសារតែបែបនេះ ពន្លឺពណ៌ខៀវដែលជះពីអេក្រង់ឧបករណ៍អេឡិចត្រូនិកទាំងនោះ ក៏ជាផលអាក្រក់សម្រាប់សុខភាពភ្នែកអ្នកដែរ។
ដូច្នេះ ខាងក្រោមជាវិធីធ្វើយ៉ាងណាការពារភ្នែកពីឧបករណ៍ទាំងនេះ៖
១. អនុវត្តរូបមន្ត ២០-២០-២០
មួយក្នុងចំណោមវិធីជាច្រើនដែលត្រូវបានគេទទួលស្គាល់នោះ គឺវិធីនេះ ២០-២០-២០ នេះឯង។ មានន័យថា ពេលប្រើឧបករណ៍អេឡិចត្រូនិក រាល់ ២០នាទី អ្នកត្រូវងាកភ្នែកចេញ រួចសម្លឹងអ្វីផ្សេងនៅចម្ងាយ ២០ហ្វីត ឬ ៦ម៉ែត្រ ក្នុងរយៈពេល ២០វិនាទី។
២. ពិនិត្យ
ជារឿងសំខាន់ដែលអ្នកត្រួតពិនិត្យភ្នែកជាមួយអ្នកជំនាញ ដើម្បីតាមដានពីសុខភាពភ្នែក។ គួរធ្វើវា ១ ឬ ២ឆ្នាំឲ្យបានម្ដង។
៣. ការពារភ្នែកពីពន្លឺពណ៌ខៀវ
ត្រូវការពារភ្នែកពីពន្លឺជះពីអេក្រង់ ជាមួយវ៉ែនតា ឬកញ្ចក់ដាក់ពីលើអេក្រង់ ដែលមានសមត្ថភាពការពារពន្លឺខៀវ។
៤. កុំប្រើមុនចូលដេក
ជៀសវាងការប្រើឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ កៀកនឹងម៉ោងចូលដំណេក ព្រោះនៅទីងងឹតពន្លឺទាំងនោះ នឹងធ្វើឲ្យកាន់តែប៉ះពាល់ដល់ភ្នែកអ្នក។
៥. ឧស្សាហ៍ព្រិចភ្នែក
កុំគិតថាឧស្សាហ៍ព្រេចភ្នែកមិនជួយអីឲ្យសោះ ជាក់ស្ដែងវាអាចរក្សាសំណើមដល់កែវភ្នែករបស់អ្នក៕