- 2019-05-17 06:25:51
- សុខភាព
អាហារ ៥ មុខដែលអ្នកមិនគួរលាងទឹកមុនពេលចម្អិន
- 2019-05-17 06:25:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៥ មុខដែលអ្នកមិនគួរលាងទឹកមុនពេលចម្អិន
ចន្លោះមិនឃើញ
បើអ្នកគិតថាអ្នកចង់លាងសម្អាតបាក់តេរីចេញពីអាហារទាំងនេះដោយការលាងនោះ អ្នកគិតខុសហើយ។ អាហារ ៥ មុខនេះបើអាចមិនបាច់លាងទេមុនយកទៅចម្អិន៖
មាន់ និង ត្រី
តើអ្នកជាទូទៅធ្លាប់លាងមានមុនពេលយកទៅចម្អិនទេ? បើសិនជាធ្លាប់អ្នកគួរតែបោះចោលទម្លាប់នេះទៅ។ វាមិនត្រឹមតែមិនអាចកម្ចាត់បាក់តេរី ឬ ធាតុបង្កជំងឺចេញពីអាហារទេ តែវានឹងបង្កើនហានិភ័យនៃការចម្លងរោគដល់អ្នក។ ការលាងមាន់នៅកន្លែងលាងចាន ប្រៀបដូចជាអ្នកយកបាក់តេរីមកពង្រាយក្នុងផ្ទះបាយអ៊ីចឹង។ តែបើជ្រុលជាលាងហើយត្រូវតែដាក់លើក្រដាសស្អាតទុកឲ្យស្ងួតទឹកសិន។ វិធីដែលមានប្រសិទ្ធភាពដើម្បីកម្ចាត់បាក់តេរីគឺចម្អិនវា ចំពោះត្រីឆៅ និងសាច់ផ្សេងៗទៀតក៏ត្រូវធ្វើបែបហ្នឹងដែរ។
សាច់ក្រហម
វាក៏ធ្វើឲ្យមានគ្រោះថ្នាក់ដូចលាងមាន់អ៊ីចឹងដែរ វានឹងធ្វើឲ្យបាក់តេរីនៅពាសពេញផ្ទះបាយ។ ពេលដែលអ្នកលាងសាច់ប្រៀបបានដូចជាអ្នកកំពុងតែធ្វើឲ្យសាច់មានជាតិទឹកច្រើន ហើយធ្វើឲ្យបាត់បង់រសជាតិពេលចម្អិនថែមទៀត។ តែបើអ្នកមិនអាចបោះចោលទម្លាប់លាងបាន អ្នកគួរតែដាក់វានៅលើក្រដាសឲ្យស្ងួតទឹកសិនមុននឹងយកមកចម្អិន។
អាហារវេចខ្ចប់ហើយ និងសាឡាដ
បើសិនជាវាត្រូវបានគេវេចខ្ចប់ ហើយបានលាងសម្អាតរួចហើយ នោះមិនចាំបាច់លាងម្ដងទៀតទេ។ បើសិនជាអ្នកលាងវានៅជិតនឹងអាហារដទៃ វានឹងបង្កើនហានិភ័យចម្លងរោគតាមរយៈទឹកនិងកន្លែងលាងជាដើម។
ផ្សិត
ដូចសាច់ដែរ ផ្សិតនឹងបាត់បង់រសជាតិបើសិនជាវាត្រូវទឹកយូរពេក។ យោងតាម Sieden និយាយថា «មេចុងភៅជាច្រើននឹងមិនលាង ឬត្រាំផ្សិតទេ ប៉ុន្តែពួកគេជូតវាជាមួយនឹងកន្សែងសើម ដោយសារតែវាស្រូបយកទឹកដូចអេប៉ុងអ៊ីចឹង»។ ផ្សិតគឺស្រូបយកសារជាតិផ្សេងៗលឿនណាស់ ដើម្បីកុំឲ្យវារីក និងស្វិតពេកក្នុងម្ហូប អ្នកត្រូវតែលាងវាដោយប្រើដៃថ្នមៗ។
ស៊ុត
មនុស្សភាគច្រើនចូលចិត្តលាងស៊ុតមុនពេលយកមកប្រើ។ បើសិនជាអ្នកចង់លាងអ្នកគួរតែលាងជាមួយនឹងសាប៊ូហើយនឹងទឹកក្ដៅដើម្បីឲ្យប្រាកដថា វាសម្បកវាស្អាត។ បើញ៉ាំត្រូវចម្អិនរហូតដល់ពងក្រហមឆ្អិន ទើបអាចប្រាកដថាគ្មានបាក់តេរី៕
ចុចអាន៖ មនុស្ស៩៩% ញ៉ាំផ្លែឈើទាំងនេះខុសទាំងមិនដឹងខ្លួន