• 2019-08-02 04:51:40
  • សុខភាព

៦ យ៉ាងដែលអាចជួយកែប្រែសក់ខូច មកជាស្រស់ស្អាតវិញ

  • 2019-08-02 04:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សក់​ឆាប់​ឡើង​ប្រេង​ កើត​ឡើង​ដោយសារ​​អ្នក​ខ្លះ​មាន​ប្រភេទ​ស្បែក​ក្បាល​ដែល​ងាយ​​ឡើង​ប្រេង​ស្រាប់​ ខ្លះ​ទៀត​ប្រើ​សាប៊ូ​ខុស។ តែ​​មូលហេតុ​ចម្បង​ដែល​អ្នក​មិន​សូវ​ដែល​បាន​កត់​សម្គាល់​នោះ​មាន​ដូច​ជា​ ស្ត្រេស​ ដែល​ធ្វើ​អោយ​បង្កើត​អ័រម៉ូន cortisol​ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ ការ​ប៉ះ​សក់​ញឹកញាប់ កក់​សក់​ច្រើន​ សិត​សក់​ច្រើន​ពេក​ និង​ក្រាស់​កខ្វក់។

​ទាំង​នេះ​​ជា​វិធី​សាស្រ្ត​សាមញ្ញ​ ដើម្បី​ការពារ​សក់​​ និង​បំប៉ន​មានសុខភាព​ល្អ​ឡើង​វិញ៖

១. កក់សក់អោយ​បាន​ត្រឹមត្រូវ

នៅ​ពេល​ចាក់​សាប៊ូ​នៅ​លើ​ក្បាល​ គួរ​ចាក់​នូវ​ចំនួន​បន្តិច​បន្តួច​បាន​ហើយ បន្ទាប់​មក​លាប​សាប៊ូ​កក់​ទៅ​ស្បែក​ក្បាល ហើយ​ម៉ាស្សា​អោយ​សប់​ជា​មួយ​ចុង​ម្រាម​ដៃ​របស់​អ្នក។ ជា​ចុង​ក្រោយ​លាង​សក់​អោយ​ស្អាត តែ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​ ៥នាទី។

២. សម្អាត​សក់​រយៈពេល​ ២-៣ ថ្ងៃ

កក់​សក់​រាល់​ថ្ងៃ​ កាន់​តែ​ធ្វើ​អោយ​សក់​កាន់​តែ​ឡើង​ប្រេស។ នេះដោយ​សារ​តែ​សាប៊ូ​កក់​សក់​មាន​សរីរាង្គ​នៃ​សារធាតុ​ចិញ្ចឹម​ និង​ប្រេង​ធម្មជាតិ​របស់​វា។ ម៉្យាង​ទៀត​វា​បណ្ដាល​អោយ​ស្បែក​ក្បាល​​កាន់​តែ​ផលិត​ប្រេងច្រើន​ឡើង។​​

៣. ប្រើ​សាប៊ូមានគុណភាពខ្ពស់

លើស​ពី​ការ​មិន​កក់​សាប៊ូ​រាល់​ថ្ងៃ អ្នក​គួរតែ​ប្រើ​សាប៊ូ​ដែល​មាន​គុណ​ភាព​ខ្ពស់ ព្រោះ​ភាគ​ច្រើន​នៅ​ពេល​កក់​សក់​អាច​ធ្វើ​អោយ​សក់​កាន់​តែ​ឡើង​ប្រេងជាង​មុន​ទៅ​ទៀត​បើ​ប្រើប្រាស់​សាប៊ូ​គ្មាន​គុណ​ភាព។

៤. កាត់​បន្ថយ​ប្រេងបន្ទន់​សក់

ប្រភេទ​សក់​ ដែល​មាន​ប្រេង​ច្រើន​មិន​ចាំ​បាច់​ប្រើ​ក្រែម​បន្ទន់​សក់​ញឹក​ញាប់​ពេក​ទេ។ បើ​អាច​ប្រើ​តែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ។ ម៉្យាងទៀត​នៅ​ពេល​ប្រើ​ក្រែម​បន្ទន់​សក់​ មិន​គួរ​លាប​ដល់​ឫស ​ឬសាច់​ក្បាល​ទេ​ គឺ​ញី​តែ​សក់​បាន​ហើយ។​​​

៥. ប្រើ​សាប៊ូ​​ស្ងួត​នៅ​ចន្លោះ​ពេល​លាង

សាប៊ូ​កក់​ស្ងួត​ដ៏​ល្អ​បំផុត​សម្រាប់​សក់​មាន​ជាតិ​ខ្លាញ់​គឺ​ជា​ប្រភេទ​​ម្សៅ។ ហើយ​អ្វី​ដែល​គួរ​តែ​ជៀស​វាង​នោះ​ គឺ​មិន​គួរ​ប្រើ​សាប៊ូ​ទឹក​ទេ។ នៅ​ពេល​ម៉ាស្សា​ម្សៅ​សាប៊ូ​ស្ងួត​ទៅ​លើ​ស្បែក​ក្បាល​របស់​អ្នក គឺ​នៅ​ចន្លោះ​ពេល​លាង​សម្អាត​ចេញ។ បន្ទាប់​មក​ទុក​សក់​អោយ​ស្ងួត​ជា​ការ​ស្រេច។ ប៉ុន្តែ​កុំ​ប្រើ​វា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។

៦. បន្ទាប់​ពី​ហាត់​ប្រាណ​រួច​មិន​គួរ​កក់​សក់​ភ្លាម​ទេ

វា​អាច​និង​ធ្វើ​អោយ​អារម្មណ៍​មិន​ស្រួល​នៅ​ពេល​ដែល​ហាត់​ប្រាណ​រួច​មិន​បាន​កក់​សក់​ ប៉ុន្តែ​សក់​ដែល​សើម​ទៅ​ដោយ​ញើស អ្នក​មិន​ចាំ​បាច់​ប្រើ​សាប៊ូ​នោះ​ទេ​ គ្រាន់​តែ​លាង​ជាតិ​អំបិល​ចេញ​ដោយ​ទឹក​ស្អាត​បាន​ហើយ​ ហើយ​បើ​ចាំ​បាច់​ប្រើ​ក្រែម​បន្ទន់​សក់​បន្តិច​ទៅ​ជា​ការ​ស្រេច។

៧. ធ្វើ​ម៉ូដ​សក់​ដែល​មិន​ប្រើ​ជាតិ​ silicon និង​ប្រេង

ផលិតផល​ធ្វើ​សក់​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ជាតិ​ Silicon នៅ​ក្នុង​នោះ ​ដែល​ធ្វើ​អោយ​សក់​កាន់​តែ​ធ្ងន់ ​និង​ឡើង​ជាតិ​ប្រេង​ច្រើន។ ព្យាយាម​ប្រើ​ផលិត​ផល​សក់​ធម្មតា​ ជៀសវាង​មាន​ជាតិ​ silicon នៅ​ក្នុង​នោះ៕

ប្រភព៖ Wikihow ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម