• 2019-08-24 01:00:00
  • សុខភាព

បើ​មិនចង់ឆាប់​ស្លាប់​ត្រូវ​បញ្ចេញ​ញើស​ឲ្យ​បាន​ច្រើន​

  • 2019-08-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិបត្រវេជ្ជសាស្រ្ត​BMJ​បាន​បោះពុម្ព​​ផ្សាយ​កាលពី​​ម្សិល​មិញ​ថា​ការ​បញ្ចេញ​កម្លាំង​ពល​កម្ម​ច្រើន​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការឆាប់​​ស្លាប់​របស់​មនុស្ស​វ័យ​កណ្ដាល និង​វ័យ​ចំណាស់។

ការ​សិក្សា​មុន​ៗ​ក៏បាន​និយាយ​ដែរថា​ការ​មិន​ធ្វើ​សកម្មភាព​បញ្ចេញ​កម្លាំង​ពល​កម្ម​ច្រើន​ដូច​ជា​អង្គុយនៅ​ស្ងៀមយូរ ជាដើម​គឺមិនល្អ​ចំពោះ​សុខភាព​នោះទេ។ ការ​អង្គុយ​ស្ងៀម​មិន​សូវ​ធ្វើ​ចលនា​ បូក​ទាំង​ការ​ទទួលទាន​ដំណេក​ផង​ចាប់ពី​៩,៥ម៉ោង​ក្នុង​មួយ​ថ្ងៃ​គឺ​ប្រ​ឈម​នឹង​កា​រស្លាប់​លឿនជា​អ្នក​ធ្វើ​ពលកម្ម​ច្រើន​​។

ការ​ចម្អិន​អាហារ លាង​ចាន បោក​គក់ ចាត់ទុក​ជា​ការ​បញ្ចេញ​កម្លាំង​ពល​កម្ម​កម្រិត​ស្រាល ការ​ដើរហាត់ប្រាណ ឬរុញ​ម៉ាស៊ីន​កាត់​ស្មៅ​ជាដើម​ចាត់ទុក​ថាជាការ​បញ្ចេញ​កម្លាំង​ពលកម្ម​កម្រិត​មធ្យម និង​ការ​រត់ហាត់ប្រាណ ឬលើក​របស់​ធ្ងន់ៗជា​ការ​បញ្ចេញ​កម្លាំងកម្រិតខ្លាំង។

​ការ​សិក្សា​បង្ហាញ​ថាអ្នក​អង្គុយ​នៅ​មួយ​កន្លែង​ច្រើន​ឆាប់​ស្លាប់​ជាង​អ្នក​បញ្ចេញ​ពលកម្ម​ច្រើន​រហូត​ដល់ទៅ​ប្រាំ​ដង។

វិទ្យា​ស្ថាន​សុខភាព​អាម៉េរិក​លើក​ឡើងថា​ការ​បញ្ចេញ​ពល​កម្ម​កម្រិត​មធ្យម​១៥០នាទី ឬកម្រិតខ្លាំង​៧៥​នាទី​ក្នុង​មួយ​សប្ដាហ៍​ជា​រឿង​ល្អ​សម្រាប់​សុខភាព។

ការសិក្សា​ខាង​លើ​ផ្ដល់ជាអនុសាសន៍ថាត្រូវ​ «អង្គុយ​តិច ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន»៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់