• 2019-12-02 04:30:09
  • សុខភាព

ងាយ​ស្រួល​សោះ​! វិធីញ៉ាំ​សាច់​អាំង ដែលអាចកាត់បន្ថយហានិភ័យជំងឺមហារីក

  • 2019-12-02 04:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ម្ហូប​អាហារ​ដែល​អាំង​អាច​មាន​ ផល​អាក្រក់​ចំពោះ​សុខភាព​ ពិសេសជំងឺមហារីក ព្រោះមានផ្សែងជាច្រើនបានហ៊ុំព័ទ្ធអាហារដែលដាក់អាំងលើចង្រ្កាន្តទាំងនោះ។ យ៉ាង​ណា​មិញ​បើ​ធ្វើ​តាម​ក្បួន​ខាង​ក្រោម​នេះ​ អ្នក​អាច​រីករាយ​ក្នុង​ការ​ញ៉ាំ​អាហារ​​អាំងដោយ​មិន​ព្រួយ​បារម្ភ​ទៀត​ទេ ៖

១.ផ្លែឈើ​ និង​បន្លែ​អាំង​ជាមួយសាច់

​បន្លែ​ផ្លែ​ឈើ ​បើ​យក​ទៅ​អាំង​នោះ​គឺ​ជា​គំនិត​មួយ​ដែល​ល្អ បើ​ទោះ​បី​ជា​អ្នក​កំពុង​តែ​អាំង​សាច់​នៅ​ជិត​គ្នា​ក៏ដោយ​។ ពី​ព្រោះ​អ្នក​គួរ​តែ​ញ៉ាំ​បន្លែ​ផ្លែឈើ​ ឲ្យ​បាន​ច្រើន​ព្រោះ​វា​ជួយ​កាត់​បន្ថយ​ជំងឺ​សរសៃឈាម​បេះដូង សរសៃឈាម​ខួរក្បាល និង​ជំងឺ​មហារីក​មួយ​ចំនួន​ ហើយ​ក៏​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​អាហារ​ផង​ដែរ។ ប្រភេទ​បន្លែ​ផ្លែឈើ​ដែល​សាកសម​ក្នុងការ​អាំង​នោះ​មាន​ដូចជា ៖ ប៉េងប៉ោះ ខ្ទឹមបារាំង ម្ទេស​ប្លោក ននោងម្ទេស ផ្លែ​ត្រប់ ម្នាស់ ស្វាយ ផ្លែ​ប៉ោម ផ្លែភា។

២. កាត់​បន្ថយ​ខ្លាញ់

នៅ​ពេល​អ្នក​យក​សាច់​ដែល​មាន​ជាប់​ខ្លាញ់​ទៅ​អាំង អ្នក​នឹង​មើល​ឃើញ​ខ្លាញ់​ស្រក់​នៅ​ពេល​កំពុង​ចម្អិន។ ធ្វើ​វិធី​នេះ​ ពិតជា​ល្អ​ជាង​ចៀន​ព្រោះ​ខ្លាញ់​អាក្រក់​ត្រូវ​បាន​ស្រក់​ចេញ​ពី​ម្ហូប​អាហារ​ នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ទៅ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​លើស​ជាតិ​កូឡេស្តេរ៉ុល​នោះ​ទេ។

៣. សាច់​ប្រឡាក់

​យក​សាច់​ទៅ​ប្រឡាក់​ជា​មួយ​គ្រឿង​ដែល​មាន​ផល​ប្រយោជន៍​​ល្អ​ចំពោះ​សុខភាព។ មក​ដឹង​ពី​របៀប​ដែល​ប្រឡាក់​សាច់ ៖ ជ្រើសរើស​ប្រេង​អូ​លីវ ឬ ប្រេង​កាណូឡា​ ( ប្រឡាក់​ចំនួន​ប្រេង​បន្តិច​បន្តួច​បាន​ហើយ)។ យក​សាច់​ដែល​ប្រឡាក់​រួច​ ដាក់​ក្នុង​ទូទឹកកក​រយៈ​ពេល​កន្លះ​ម៉ោង។ យក​ផ្លែ​ឈើ​ទៅ​កិន​រួច​សឹម​ប្រឡាក់​ជា​មួយ​សាច់។

៤. កាត់​បន្ថយ​ពេល​វេលា​អាំង

ត្រី​ និង​សាច់​សត្វ​ស្លាប​ចំណាយ​ពេល​​តិច​ក្នុង​ការ​អាំង។ ល្បិច​មួយ​ទៀត​គឺ​យក​សាច់​ទៅ​ដុត​ក្នុង​ម៉ាស៊ីន​មីក្រូវ៉េវ​។

៥. សាច់​ចង្កាក់

រីករាយ​ជាមួយ​ការ​អាំង​បែប​ដោត​ចង្កាក់​ មិន​ត្រឹម​តែ​ងាយ​ក្នុង​ការ​ញ៉ាំ​ទេ តែ​ក៏​មាន​ផល​ប្រយោជន៍​ច្រើន​ផង​ដែរ ព្រោះ​សាច់​ដែល​ដោត​ចង្កាក់​ត្រូវ​បាន ហាន់​ជា​ចំណិត​តូច​ៗ​ជា​វិធី​មួយ​ក្នុង​ការ​ចម្អិន​បាន​យ៉ាង​ឆាប់​រហ័ស។

អាហារ​ដែល​អ្នក​ចម្អិន​ គួរ​តែ​ប្រុង​ប្រយ័ត្ន​ព្រោះ​អ្នក​អាច​ធ្វើ​ឲ្យ​វា​ផ្ដល់​គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​ដល់​សុខភាព​ដូចនេះ​ ៖ មិន​ត្រូវ​ដាក់​សាច់​ឆៅ​ អាំង​ជិត​សាច់​ឆ្អិន​នោះ​ទេ ជៀសវាង​អាំង​រហូត​ដល់​ខ្លោច​​។

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ webmd ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់