- 2019-09-14 08:23:00
- ជំនឿ
បើទៅឥណ្ឌូនេស៊ីដាច់ខាតកុំដើរកន្លងរបស់នេះ មិនដូច្នោះ អ្នកអាចជាប់គុកមិនតិចឆ្នាំឡើយ
- 2019-09-14 08:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើទៅឥណ្ឌូនេស៊ីដាច់ខាតកុំដើរកន្លងរបស់នេះ មិនដូច្នោះ អ្នកអាចជាប់គុកមិនតិចឆ្នាំឡើយ
ចន្លោះមិនឃើញ
ប្រសិនបើអ្នកនឹងទៅលេងកោះបាលីប្រទេសឥណ្ឌូនេស៊ី នោះអ្នកគួរតែប្រព្រឹត្ដដោយប្រុងប្រយ័ត្ននៅពេលដែលអ្នកបានឃើញ ខានែង សារី (Canang sari) ដែលគេដាក់ថ្វាយប្រចាំថ្ងៃនៅក្នុងសាសនាហិណ្ឌូ។
ប្រជាជនក្នុងតំបន់បានទុករបស់នេះចោលនៅលើចិញ្ចើមផ្លូវមុខផ្ទះរបស់ពួកគេជារៀងរាល់ថ្ងៃ។ អ្នកដែលបានបោះជំហានពីលើរបស់នេះ សូម្បីតែដោយចៃដន្យ ឬ ដោយបង្ហាញនូវការមិនគោរពចំពោះរបស់សក្ការបូជានេះ អាចត្រូវជាប់គុករហូតដល់ ៤ ឆ្នាំ និង ផាកពិន័យនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។
Canang sari ធ្វើពីថាសស្លឹកត្នោត។ ក្នុងថាសនោះមានផ្កាពណ៌ស ពណ៌ក្រហម ពណ៌លឿង និង ពណ៌បៃតង ហើយពីលើផ្កានោះមានកាក់ប្រាក់១ទៀត ដែលជាគ្រឿងសម្រាប់សក្ការបូជាទៅដល់ ព្រះសិវៈ ព្រះវិស្ណុ និង ព្រះព្រហ្មនៅក្នុងសាសនាហិណ្ឌូ ។
នេះជាអ្វីដែលធ្លាប់បានកើតឡើងចំពោះស្ត្រីម្នាក់ដែលហៅ Canang Sari ថា "កខ្វក់" នៅទីសាធារណៈ។ មនុស្សទាំងនោះបានរាយការណ៍ប្រាប់ប៉ូលីសភ្លាមៗ។ នៅទីបំផុតតុលាការបានរកឃើញថាស្ត្រីរូបនោះមានពិរុទ្ធដោយបានប្រមាថនៅក្នុង ព្រហ្មញ្ញសាសនាហើយបានកាត់ទោសដាក់ពន្ធនាគារនាងរយៈពេល ១៤ ខែ។
ស្រ្តីខាងលើមានឈ្មោះ រ៉ាស៊ីគីនី (Rusigiani) ត្រូវបានគេរាយការណ៍ថាជាមនុស្សចំណូលថ្មីដែលទើបទៅរស់នៅកោះបាលីបាន៣ខែប៉ុណ្ណោះ ដើម្បីទៅមើលម្តាយក្មេកដែលមានជម្ងឺ។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីខែសីហា ឆ្នាំ ២០១២ នៅពេលដែលនាង Rusigiani ចេញពីផ្ទះ ហើយឃើញ Canang sari នៅចិញ្ចើមផ្លូវដែលគេដាក់សែនរាល់ថ្ងៃមានតាំងពី បាយ ចេក ផ្កា និង ស្លាម្លូ ហើយនាងបានហៅ Canang Sari ថា "កខ្វក់"៕