- 2019-10-03 08:51:14
- សុខភាព
ធ្វើការអង្គុយរាប់ម៉ោងមួយថ្ងៃៗប្រឈមបញ្ហាសុខភាពខ្លាំង ដឹងវិធីនេះជួយដោះស្រាយបាន
- 2019-10-03 08:51:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើការអង្គុយរាប់ម៉ោងមួយថ្ងៃៗប្រឈមបញ្ហាសុខភាពខ្លាំង ដឹងវិធីនេះជួយដោះស្រាយបាន
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះមនុស្សជាច្រើនកំពុងធ្វើការនៅក្នុងការិយាល័យហើយង្គុយរាប់ម៉ោងក្នុងមួយថ្ងៃៗ មិនថាអង្គុយក្នុងរថយន្ត អង្គុយក្នុងការិយាល័យ ឬសម្រាកនៅផ្ទះជាដើម។
ការសិក្សាមួយបានបង្ហាញថាការអង្គុយនៅមួយកន្លែងច្រើនម៉ោងធ្វើឲ្យមនុស្សឆាប់ស្លាប់ជាងអ្នកធ្វើចលនាច្រើន និងងាយប្រឈមនឹងជំងឺបេះដូងផង ។ នេះបើតាមការផ្សាយរបស់ National Institute of Health។
ដើម្បីដោះស្រាយបញ្ហានេះក្រុមអ្នកស្រាវជ្រាវមួយក្រុមបានផ្ដល់ជាយោបល់ថាក្នុងករណីអ្នកធ្វើការអង្គុយច្រើនម៉ោងអាចឆ្លៀតពេលធ្វើចលនាខ្លះៗដូចជាដើរ ឬធ្វើការងារផ្ទះប្រហែឡ៣០នាទីក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យចំពោះសុខភាពនេះបាន១៧ភាគរយ។
ចំពោះការធ្វើសកម្មភាពដូចជាជិះកង់ រត់ត្រឹកៗ និងលេងកីឡា ជាដើមក្នុងរយៈពេល៣០នាទីក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យចំពោះសុខភាពនេះរហូតដល់៣៥ភាគរយ។
ការធ្វើសម្មភាពទាំងនេះមិនចាំបាច់ថាត្រូវធ្វើជាប់គ្នារហូតរយៈពេល៣០នាទីក្នុងមួយថ្ងៃនោះទេ សំខាន់គឺថាអាចឆ្លៀតពេលធ្វើចលនាម្ដងៗចាប់ពីមួយនាទី ទៅប្រាំនាទីឡើង។
គួរបញ្ជាក់ថាប្រសិទ្ធិភាពនេះអាចមានការប្រែប្រួល ទៅតាមអាយុ ជាតិសាសន៍ ទម្ងន់ ការជក់បារី និងទទួលទានគ្រឿងស្រវឹងជាដើម៕