- 2019-10-31 08:34:42
- ជំនឿ
ធម្មយាត្រាព្រះពុទ្ធសាសនាឆ្លងកាត់ ៥ប្រទេស បានបញ្ចប់នៅលើទឹកដីអង្គរ
- 2019-10-31 08:34:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធម្មយាត្រាព្រះពុទ្ធសាសនាឆ្លងកាត់ ៥ប្រទេស បានបញ្ចប់នៅលើទឹកដីអង្គរ
ចន្លោះមិនឃើញ
ក្រោយពីចំណាយរយៈពេល ១៨ថ្ងៃកន្លងទៅ នៃព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនាលើកទី២ ក្នុងប្រទេសទាំង៥ តំបន់ទន្លេមេគង្គ ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា គឺបានបញ្ចប់ទៅហើយលើទឹកដីអង្គរ ខេត្តសៀមរាប ម្សិលមិញនេះ។
លោក ស៊ុផាឆៃ វីរៈភុជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាងវិឆាឡាយ៉ា៩៨០ និងអគ្គនាយកស្ថានីយទូរទស្សន៍លេខ៥ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យបានរៀបចំពិធីបួងសួង និងបញ្ចប់កម្មវិធីខាងលើនេះក្នុងទឹកដីនៃប្រាសាទអង្គរ។
អគ្គនាយកស្ថានីយទូរទស្សន៍លេខ៥រូបនេះបន្ថែមថា ធម្មយាត្រាព្រះពុទ្ធសាសនាតំបន់ទន្លេមេគង្គនេះធ្វើឡើងក្នុងគោលបំណងដើម្បីសហការរួមសាមគ្គី ផ្លាស់ប្ដូរបទពិសោធរវាងគ្នានិងគ្នា។ លើសពីនេះទៀតនោះ ស្វែងយល់ពុទ្ធវប្បធម៌ប្រពៃណីនៃពុទ្ធសាសនិកតាមតំបន់ទន្លេមេគង្គ ក្នុងគោលបំណងឱ្យពុទ្ធសាសនិកនាំយកពុទ្ធឱវាទមេរៀនរបស់អង្គព្រះសម្មាសម្ពុទ្ធមកប្រតិបត្តិគ្រប់ពេលវេលា។
កម្មវិធីខាងលើនេះបានចប់សម្រេចជោគជ័យ និងចាត់ទុកថាជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតដែលត្រូវបានកត់សម្រាប់ពុទ្ធសាសនិក។ នេះជាការរឹតចំណងសម្ព័ន្ធភាពនៃសាសនិកក្នុងអនុតំបន់ទន្លេមេគង្គឱ្យកាន់តែស្អិតល្មួតខ្លាំងឡើងថែមទៀត។
សូមបញ្ជាក់ថា ធម្មយាត្រានេះសរុបចម្ងាយប្រហែល២៤០០ គីឡូម៉ែត្រ ចំណាយពេលអស់១៨ថ្ងៃនៅក្នុងប្រទេសទាំង៥។ ចាប់ផ្ដើមចេញដំណើរដំបូងពីវត្តព្រះធាតុជាដៅ ស្រុកឈៀងសែន ខេត្តឈៀងរ៉ាយ ប្រទេសថៃ ហើយមកបិទបញ្ចប់កម្មវិធីលើទឹកដីអង្គរវត្ត ខេត្តសៀមរាប។ អ្នកចូលរួមធ្វើដំណើរជាមួយគ្នារហូតមកនោះមានព្រះសង្ឃ ឧបាសក បាសិកា និងអ្នកសារព័ត៌មានទាំង៥ ប្រទេស សរុបទាំងអស់ចំនួន ១២០នាក់៕