• 2019-11-24 01:55:31
  • សុខភាព

ងាយៗ! អាហារ ៧​ប្រភេទ ជួយជម្រុញថាមពលខួរក្បាល និងបង្កើនការចងចាំ

  • 2019-11-24 01:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខួរក្បាលជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកបដោយប្រសិទ្ធិភាព។ នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឱ្យព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារ ឬភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។

ខាងក្រោមនេះ នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយរក្សា ក៏ដូចជាបង្កើនថាមពលខួរក្បាលជម្រុញការចងចាំ ៖

១. ការ៉ុត

ការ៉ុតមានផ្ទុកសារធាតុ beta carotene ដែលល្អចំពោះសុខភាពខួរក្បាលនិងការចងចាំដោយជួយកម្ចាត់ការររលាកក្នុងខួរក្បាល។

២. ផ្លែបឺរ

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន E និងខ្លាញ់ល្អ monounsaturated fat ដែលចាំបាច់សម្រាប់រក្សាសុខភាពខួរក្បាលល្អប្រសើរ។

៣. គ្រាប់ធញ្ញជាតិ

ប្រភពដ៏ល្អមួយទៀតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺគ្រាប់ធញ្ញជាតិរួមមានគ្រាប់អាល់ម៉ុន គ្រាប់វាល់ណឺត សណ្ដែកដី គ្រាប់ស្វាយចន្ទី និងគ្រាប់រីករាយជាដើម។ គ្រាប់ធញ្ញជាតិទាំងនេះក៏ផ្ដល់អោយខួរខ្បាលនូវសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតផងដែរ។

៤. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ដែលចាំបាច់ណាស់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសសៃប្រសាទផងដែរ។ ការទទួលទានត្រីសម្បូរខ្លាញ់ថែមទាំងអាចជួយសម្រួលអារម្មណ៍និងអាចធ្វើអោយខួរក្បាលស្ងប់ទៀតផង។

៥. ផ្លែទទឹម

ការទទួលទានផ្លែទទឹមជាប្រចាំជួយសម្រួលចរន្តឈាមទៅកាន់ខួរក្បាលបានយ៉ាងប្រសើរ។ នេះមានន័យថាកោសិកាខួរក្បាលនឹងទទួលបានសារធាតុចិញ្ចឹម ព្រមទាំងអុកស៊ីសែនគ្រប់គ្រាន់ដើម្បីដំណើរមុខងារ។

៦. គ្រាប់ល្ពៅ

ការទទួលទានគ្រាប់ល្ពៅមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃនឹងជួយឱ្យអ្នកទទួលបាននូវបិរមាណនៃជាតិសង្កសីចាំបាច់ប្រចាំថ្ងៃគ្រប់គ្រាន់។ ជាតិសង្កសីសំខាន់ណាស់សម្រាប់ជម្រុញការគិតនិងចងចាំ។

៧. ប៉េងប៉ោះ

ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកា។ ដូច្នេះការទទួលទានប៉េងប៉ោះនឹងជួយរក្សាសុខភាពខួរក្បាលទប់ស្កាត់បញ្ហាផ្សេងៗ រួមទាំងជំងឺមហារីកខួរក្បាលគួរអោយកត់សម្គាល់៕

ប្រភព ៖ health.com.kh

មតិយោបល់