• 2019-12-11 02:37:09
  • សុខភាព

អ្នកមាន​បណ្ណ​បី​ប្រ​ភេទ​នេះ ទទួលការព្យាបាល​ដោយមិន​បង់​ថ្លៃនៅមន្ទីរពេទ្យ​កាល់ម៉ែត​

  • 2019-12-11 02:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច ហ៊ុន សែន បញ្ជាក់ថា​ប្រជា​ជា​ពល​រដ្ឋ​ដែលមាន​បណ្ណសមធម៌ បណ្ណក្រីក្រ និង​បណ្ណប.ស.ស នឹង​មិនត្រូវ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នោះទេ និង​ថា​អ្នក​មាន​លទ្ធ​ភាព​គឺបង់​ថ្លៃ​ព្យាបាល។​

(រូបភាព៖ Screenshot ពី​ផេក​របស់​សម្តេច ហ៊ុន សែន)

ថ្លែង​ក្នុងពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិ​សាកល​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ​នាព្រឹក​នេះ សម្តេច ហ៊ុន សែន មាន​ប្រ​សាសន៍ថា​៖ «​បក​ស្រាយ​អំពី​សហគ្រាសសាធារណៈ និយាយឲ្យ​ចំអំពី​ពេទ្យកាល់ម៉ែត អ្នកមាន​បណុ្ណ​ក្រីក្រ បណ្ណសមធម៌ កាន់បណ្ណ ប.ស.ស.​ អត់​យក​លុយទេ គ្មានការ​បង់​ថ្លៃទេ អ្នក​មានលទ្ធភាព​គឺ​បង់​លុយ»។

បើ​តាម​សម្តេច ហ៊ុន សែន មន្ទីរពេទ្យកាល់ម៉ែត​គឺ​យក​មន្ទីរពេទ្យ​ចិញ្ចឹម​មន្ទីរពេទ្យ និង​បាន​យក​ថវិកាពី​អ្នកមាន​លទ្ធភាព​បង់​ថ្លៃ​ព្យាបាល​មក​ជួយ​អ្នក​ក្រីក្រ ឬអ្នកមាន​បណ្ណ​ទាំងបី​ប្រទេភខាង​លើ។

សម្តេច​ឲ្យ​ដឹងទៀតថា៖ «គឺ​អ្នកក្រី​ក្រ​យើង​ព្យាបាល​ដោយ​អត់​យកប្រាក់ទេ អ្នមាន​លទ្ធភាព​គឺ​យក​ប្រាក់ ប្រាក់​ហ្នឹង​យកទៅ​ណា យកទៅជួយ​អ្នកក្រីក្រ នឹង​បញ្ចេញទៅមន្ទីរពេទ្យ​ផ្សេងទៀត កាល់​ម៉ែត​ត្រូវ​​ចិញ្ចឹម​ខ្លួន​ឯ​ង នេះ​ជាវិធីដោះស្រាយ​មួយ»៕

អត្ថបទ៖ ជំនោរ

មតិយោបល់