• 2020-01-29 03:55:00
  • សុខភាព

ក្ដីស្រឡាញ់អាណាព្យាបាលចំពោះកូន ថែរក្សាការពារ ពីវីរុសកូរ៉ូណា ដោយការពាក់ម៉ាស់

  • 2020-01-29 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មាន​ថ្ងៃ​នេះ ប្រជាជន​ខ្មែរ​ស្ទើរគ្រប់ទីកន្លែង​ជាពិសេស​នៅលើបណ្ដាញ​សង្គម​ហ្វេសបុក​មាន​ការ​ព្រួយបារម្ភ​ខ្លាំងពី​ការ​ឆ្លង​នៃ វីរុសកូរ៉ូណា ដែលផ្ដើមដំបូង​នៅ​ប្រទេស​ចិន។ វីរុស​កូរ៉ូណា ដែលកាន់តែធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​រឹតតែព្រួយបារម្ភខ្លាំង ក្រោយពីប្រទេស​កម្ពុជា​រក​ឃើញ អ្នក​ដែល​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​នេះ ជា​បុរស​ជនជាតិ​ចិន​អាយុ ៦០​ឆ្នាំ ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ភ្លាមៗនៃ​ការ​រកឃើញ​អ្នក​ឆ្លងនេះ ធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភកាន់តែខ្លាំង ហើយ​គ្រប់គ្នា​បាន​ចាប់​ផ្ដើម​ពាក់ម៉ាស់ការពារ​ ប៉ុន្ដែដំណឹង​គួរ​ឲ្យ​សោកស្ដាយ​នៅអំឡុង​ពេល​នោះ គឺមានអ្នករកស៊ីមួយក្ដាប់តូច​បាន​ឆ្លៀត​ដំឡើងថ្លៃ​ម៉ាស់ ដែលធ្វើ​ឲ្យ​មហាជន​ប្រតិកម្ម។ ទន្ទឹម​នឹង​ប្រតិកម្ម​ ក៏​មាន​អ្នកឈឺឆ្អាលសង្គម ទាំងមន្រ្តី និង​វិស័យ​ឯកជន​បាន​ប្រកាស​ពី​ការ​ចែកម៉ាស​ឥតគិតថ្លៃ​ដល់​ប្រជាជន​ខ្មែរ​ផងដែរ។

នៅខេត្តបន្ទាយមានជ័យ នាថ្ងៃ27 មករា ឆ្នាំ2020កន្លងទៅ​នេះ អាជ្ញាធរក្រុងប៉ោយប៉ែតចែក ម៉ាសចំនួន១លានម៉ាស ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីកូរ៉ូណាវីរុស។

ទិដ្ឋភាព​ដាច់ដោយឡែកពីការចែកម៉ាស់​ការពារ​ពីការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​អាណាព្យាបាល ជាពិសេស​ឪពុក ម្ដាយ មាន​ការបារម្ភផង និងការយកចិត្ត​ទុកដាក់ថែរក្សា​ កូនៗ តាមរយៈ​ការពាក់ម៉ាស់​ឲ្យ​កូន​ ដើម្បីការពារ​ពីការ​ឆ្លង​វីរុស​កូរ៉ូណា។​ តាមរយៈ​រូបភាព​នេះ បាន​បង្ហាញ​ពីការ​យកចិត្ត​ទុកដាក់ និង​ការ​ផ្ដល់ក្ដីស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ អំពី​សុខភាព​របស់​កូនៗ ក្នុង​នាម​ជា​អាណាព្យាបាល ជាពិសេស​ជា​ឪពុក​ម្ដាយ។

សូមទស្សនាទិដ្ឋភាពខាងក្រោម ដែលថត​ដោយ​ លោក យ៉ន សូវៀត អ្នកថតរូប​ឆ្នើម​របស់ Sabay

ចុចអាន អំពីបច្ចុប្បន្នភាព​នៃ​វីរ៉ុសកូរ៉ូណា កូរ៉ូណាវីរុស៖ អ្នកស្លាប់កើនឡើង​ដល់ ១៣២នាក់ ខណៈ​អ្នកឆ្លង​កើន​ដល់ជាង ៦ពាន់​នាក់

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់