• 2020-02-04 05:17:28
  • សុខភាព

គ្រូ​ពេទ្យ​ម្នាក់​ទៀត ​ឆ្លង​ជំងឺ Corona ​ដោយសារ​ព្យាបាល​អ្នក​ជំងឺ​

  • 2020-02-04 05:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Li Wenliang ​គ្រូ​ពេទ្យ​ម្នាក់​ដែល​ព្យាបាល​ជំងឺ Corona ​នៅ Wuhan ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​សម្រាក​លើ​គ្រែ​ជាមួយ​ការ​ដោត​អុកស៊ីហ្សែន ​ក្រោយ​ពី​ឆ្លង​មេរោគ Corona ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

​លោក Li ​នេះ​ដែរ ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ដឹង​រឿង​មេរោគ Corona ​មុន​គេ ​ដោយ​លោក​បាន​ប្រាប់​ទៅ​មិត្តភក្ដិ​និង​ក្រុម​គ្រូ​ពេទ្យ​ដូច​គ្នា​តាំង​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៩​មក​ម្ល៉េះ ​ឱ្យ​ប្រយ័ត្ន​ចំពោះ​មេរោគ​នេះ។ ​លោក​បាន​រក​ឃើញ​មេរោគ​នេះ ​នៅ​ពេល​មាន​អ្នក​ជំងឺ​ប៉ុន្មាន​នាក់​មក​ព្យាបាល​ដំបូង​គេ។ ​នៅ​ពេល​ដែល​លោក​ប្រកាស​ពី​មេរោគ Corona ​នោះ​ដែរ ​ក៏​ត្រូវ​បាន​ប៉ូលិស​ក្រុង Wuhan ​ឃាត់​ខ្លួន​ណែនាំ​និង​ប្រាប់​ឱ្យ​នៅ​ឱ្យ​ស្ងៀម​ផង​ដែរ ព្រោះ​សារ​ដែល​លោក​បង្ហោះ​នោះ ត្រូវ​បាន​គេ​ចែក​រំលែក​ច្រើន​មែនទែន។

ប្រភព​ពី CNN ​បាន​បញ្ជាក់​ថា​លោក​គ្រូ​ពេទ្យ​វ័យ ​៣០​ឆ្នាំ​នេះ​បាន​ឆ្លង​មេរោគ​និង​ដឹង​ខ្លួន​ថា​កើត Corona ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ អំឡុង​ពេល​លោក​ព្យាបាល​អ្នក​ជំងឺ​។ បច្ចុប្បន្ន​នេះ ​លោក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ដើម្បី​តាមដាន​បន្ដ​ទៀត ខណៈ​ដែល​អាការៈ​មិន​ទាន់​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ។

រំលឹក​ថា​គិត​ត្រឹម​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ ​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ Corona ​ដល់​២២៦​នាក់​ហើយ ​និង​មាន​អ្នក​ឆ្លង​មេរោគ​ជាង​២​ម៉ឺន​នាក់​ទៀត​ដែល​គេ​រក​ឃើញ៕

ប្រភព៖ CNN អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់