• 2020-02-24 02:47:54
  • សុខភាព

ការឈឺក្បាលបែបប្រកាំងក្នុងពេលមករដូវ

  • 2020-02-24 02:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការឈឺចាប់បែបរមួលៗត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាអាការៈនៃការមករដូវរបស់ស្រ្តី ប៉ុន្តែប្រហែល ២០ភាគរយ នៃស្រ្តីទាំងអស់ក៏ងាយនឹងមានអាការៈឈឺក្បាលបែបប្រកាំងដែរ ក្នុងពេលមករដូវ។ យ៉ាងណាមិញ យកល្អគួរតែទៅជួបគ្រូពេទ្យបើសិនជាអ្នកមានអាការៈអស់ទាំងនេះ ក្នុងពេលមករដូវ៖

  • ១ ការឈឺក្បាលមានលក្ខណៈប្រែប្រួលខុសពីមុន

  • ២ ការព្យាបាលដែលធ្លាប់តែមានប្រសិទ្ធភាព បែរជាលែងមានប្រសិទ្ធភាពដូចមុន

  • ៣ អ្នកមានផលរំខានពីការប្រើប្រាស់ថ្នាំ

  • ៤ អ្នកបានលេបថ្នាំពន្យាកំណើត និងមានអាការៈឈឺក្បាលបែបប្រកាំងហើយមានបញ្ហាភ្នែកទៀត

  • ៥ ការឈឺក្បាលកាន់តែធ្ងន់ធ្ងរនៅពេលគេង៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ ម៉េង សុខសៀន

មតិយោបល់