• 2020-03-05 09:40:00
  • សុខភាព

ប្ដឹង​អង្គការ​ក្រោយ​ត្រូវ​ឆ្លង​រោគ HIV ដោយ​សារ​ប្រើ​ស្រោម​អនាម័យ​អង្គការ​លក់

  • 2020-03-05 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ ២​រូប​មក​ពី​ប្រទេស Uganda បាន​ដាក់​ពាក្យ​បណ្ដឹង​អង្គការ​មួយ ដោយ​សារ​​បាន​លក់​ចែក​ចាយ​ស្រោម​អនាម័យ​គ្មាន​គុណ​ភាព ធ្វើ​ឲ្យ​បុរស​ម្នាក់​ឆ្លង​រោគ HIV និង​ម្នាក់​ទៀត​ឆ្លង​រោគ​សិរមាន់។

យោង​តាម​បណ្ដាញ​ព័ត៌មាន The Guardian នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ខ្លួន លោក Joseph Kintu និង Sulaiman Balinya បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​តុលា ឆ្នាំ២០១៩ ពួក​គេ​បាន​ទិញ​ស្រោម​អនាម័យ​ម៉ាក Life Guard ពី​ហាង​ដែល​បាន​ចែក​ចាយ​ពីអង្គការ Marie Stopes International ដែល​ជា​អង្គការ​អន្តរជាតិ​ផ្គត់ផ្គង់​ឧបករណ៍​ពន្យារ​កំណើត​។

មួយ​ខែ​ក្រោយ​មក អង្គការ​ខាង​លើ បាន​ប្រមូល​ស្រោម​ជាង​១​លាន​របស់​ខ្លួន​មក​វិញ ដែល​បាន​លក់​នៅ​ប្រទេស Uganda ហើយ​មន្ត្រី​បាន​រក​ឃើញ​ថា​ នៅ​ក្នុង​នោះ​មាន​ស្រោម​២​កេះ​ដែល​មាន​ប្រហោង និង​មិន​គ្រប់​គុណភាព។ តាម​សម្ដី​របស់​លោក Kintu លោក​បាន​ទិញ​ស្រោម​មួយ​ម៉ាក​ខាង​លើ​មួយ​ប្រអប់​នៅ​ខណ្ឌ Nakaseke ហើយ​ស្រោម​មួយ​បាន​រហែក​ពេល​លោក​រួមរ័ក្ស ហើយ​ដល់​ខែ​វិច្ឆិកា លោក​បាន​តេស្ត​ឃើញ​ថា​ខ្លួន​បានឆ្លង​រោគ HIV បាត់​ទៅ​ហើយ។ រីឯ​មិត្ត​របស់​លោក Kintu វិញ​បាន​កើត​ជំងឺ​សិរ​មាន់​ក្រោយ​ពេល​ប្រើ​ស្រោម​ដែល​ខ្វះ​គុណភាព​ខាង​លើ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

មតិយោបល់