• 2020-03-22 15:34:04
  • សុខភាព

ក្រសួង​សុខាភិបាល​កម្ពុជា​ ប្រកាស​ថា​ ករណី​វីរុស​កូរ៉ូណា​កើន​ថែម​ ៣១ករណី

  • 2020-03-22 15:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ចំនួន​ ៣១ករណី​ថែម​ទៀត​ នៅយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ដោយ​បាន​ធ្វើ​ឲ្យ​តួលេខ​សរុប​ក្នុង​ប្រទេស​កម្ពុជា​កើន​ដល់​ ៨៤នាក់។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​សុខាភិបាល។

លោកឧត្តម​សេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍​តាម​បណ្ដាញ​ Telegram ថា ករណីរកឃើញ​ Covid-19 លើ​ជនជាតិ​បារាំង​ចំនួន​ ២នាក់​ កាលពីថ្ងៃទី​ ១៨ឥ១៩ នៅសណ្ឋាគារ​៧ជាន់ ក្នុង​​ខេត្តព្រះសីហនុ ហើយ​អ្នក​ប្រាស្រ័យ​ទាក់ទង​ជនជាតិ​បារាំង និង​ជនជាតិ​ខ្មែរ​មួយចំនួនសរុប ៣៧នាក់ ក្នុង​នោះ​មាន​៣០នាក់​ វិជ្ជមាន​ Covid-19 ក្រោយ​ពី​យក​ចំណាក​យក​ទៅ​ពិនិត្យ។ ក្រោយ​ពី​រក​ឃើញ សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​ការពារ​តឹងរឹង (យាមច្រកចេញ-ចូល ហាមចេញចូល) ដោយ​អនុញ្ញាត​ឲ្យ​តែក្រុម​គ្រូពេទ្យ (ចតាលិសក្ដ) និង​ក្រុមគ្រូពេទ្យ​បង្អែក​ខេត្ត នៅពិនិត្យ​នៅ​ទី​នោះ។​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់