• 2020-03-30 05:00:32
  • សុខភាព

គន្លឹះ៥ចំណុច ធ្វើឲ្យមានសុខភាពល្អ

  • 2020-03-30 05:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាងក្រោមនេះគឺការជ្រើសរើសរបៀបរស់នៅដែលធ្វើអោយលោកអ្នកមានសុខភាពល្អ ៖

ហាត់ប្រាណ៣០នាទីជារៀងរាល់ថ្ងៃ ៖ ចំនាយ៣០នាទីជារៀងរាល់ព្រឹក ដើម្បីធ្វើលំហាត់ប្រាណ ដូចជា ការដើរ, ការរត់ត្រឹកៗ, ការរាំ, ការធ្វើលំហាត់ប្រាណបែបដង្ហើម ឬ ការលែងកីឡាផ្សេងៗ និង សកម្មភាពដើម្បីសុខភាពផ្សេងៗទៀត ដោយបែងចែកជា១០នាទីក្នុងរយៈពេលនៃលំហាត់ប្រាណនិមួយៗ។

កំណត់តុល្យភាពអាហារ ៖ បរិភោគអាហារដែលមានសារធាតុចិញ្ចឹមច្រើន និង គ្មានសារធាតុដែលធ្វើ អោយធាត់ ដូចជា បន្លែបៃតង ផ្លែឈើ និង គ្រាប់ធញ្ញជាតិ។ ចៀសវាងអាហារដែលមានជាតិខ្លាញ់ និងកូលេស្តេរ៉ុលច្រើន និង មានកំរិតជាតិស្ករ អំបិល និង ខ្លាញ់ខ្ពស់។

បរិភោគទឹកអោយបានច្រើន ៖ រាងកាយត្រូវការជាតិទឹកយ៉ាងច្រើនក្នុងមួយថ្ងៃៗ ហោចណាស់ អ្នកគួរបរិភោគទឹកអោយបានពី១លីត្រ ទៅ ៣លីត្រ និងក្នុងមួយថ្ងៃ។

  • មនុស្សស្រីគួរបរិភោគទឹក ពី ១លីត្រ ទៅ ២លីត្រកន្លះ ក្នុងមួយថ្ងៃ។
  • មនុស្សប្រុសគួរបរិភោគទីក ពី ១លីត្រ ទៅ ៣លីត្រ ក្នុងមួយថ្ងៃ។

ទទួលពន្លឺព្រះអាទិត្យអោយបានគ្រប់គ្រាន់ ៖ ពេលវេលាដ៏ល្អបំផុត ដែលអ្នកគួរអោយរាងកាយរបស់អ្នកប៉ះត្រូវពន្លឺព្រះអាទិត្យនោះគឺ ៧:៣០នាទីព្រឹក និង ម៉ោង ៤:៣០នាទីល្ងាច ព្រោះកំដៅថ្ងៃនៅចន្លោះម៉ោងនេះ គឺអាចធ្វើអោយអារម្មណ៌របស់អ្នកបានស្រស់ស្រាយ និង គេងលក់ស្កប់ស្កល់នៅពេលយបើផងដែរ។ ចៀសវាងការនៅក្រោមកំដៅថ្ងៃចន្លោះម៉ោង ១០ព្រឹក រហូត ដល់ម៉ោង ៣រសៀល។

ពិនិត្យសុខភាពជាប្រចាំ ៖ អ្នកគួរទៅជួបពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យ និង ពិនិត្យសុខភាពជាប្រចាំ រៀងរាល់៣ខែ ឬ ៦ខែម្តង ជាពិសេសសំរាប់មនុស្សវ័យចំនាស់ ព្រោះនេះជាការមើលថែសុខភាពរាងកាយដ៏ល្អដែលមនុស្សគ្រប់រូបមិនគួរមើលរំលង។

ប្រភព ៖​ UCSF health

ប្រែសម្រួល ៖ Art

មតិយោបល់