• 2020-04-07 06:35:00
  • សុខភាព

គ្រូពេទ្យប្រុសម្នាក់​ទទួល​មរណភាព ក្រោយ​ព្យាយាម​ព្យាបាល​អ្នក​ជំងឺ Covid 19 ១២​ម៉ោង​ជាប់​គ្នា

  • 2020-04-07 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​នោះ​ដែរ នេះ​គឺ​ជា​ករណី​ទី​៣​នៅ​ប្រទេស​អង់គ្លេស ដែល​គ្រូពេទ្យ​ត្រូវ​ស្លាប់​ដោយ​សារ​ធ្វើ​ការ​ច្រើន​ម៉ោង​ពេក ព្រោះ​ត្រូវព្យាបាល​ឲ្យ​អ្នក​ជំងឺ​ឆ្លង​មេរោគ Covid 19។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​មេសា​នេះ បណ្ដាញ​ព័ត៌មាន Mirror របស់​ប្រទេស​អង់គ្លេស​បាន​រាយការណ៍​ថា លោក John Alagos វ័យ​២៣​ឆ្នាំ ដែល​ជា​គិលានុបដ្ឋាក​ម្នាក់ ធ្វើ​ការ​នៅ​មន្ទីរពេទ្យ Watford បាន​ទទួល​មរណភាព ក្រោយ​ពេល​បាន​បំពេញ​ការងារ១២​ម៉ោងជាប់។ ជាក់​ស្ដែង ដោយ​សារ​តែ​ខ្វះខាត​គ្រូពេទ្យ ទើប​លោក​ត្រូវធ្វើ​ការ​គ្មាន​ពេល​ដក​ឃ្លា ទើប​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​គួរ​ឲ្យ​សោក​ស្ដាយ​ខាង​លើ​កើត​ឡើង។

ចាប់​តាំង​ពី មេរោគ Covid 19 ផ្ទុះ​ឡើង​នៅ​ចក្រភព​អង់គ្លេស ប​មាន​គិលានុបដ្ឋយិកា​៣​នាក់​ហើយ ដែល​ទទួល​មរណភាព ព្រោះ​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង​ពេក។ មុន​បុរស​វ័យ​២៣​ឆ្នាំ ខាង​លើ គិលានុបដ្ឋយិកា​២​នាក់​ទៀត រួម​មាន Aimee O’Rourke ៣៨ឆ្នាំ និង Areena Nasreen ៣៦​ឆ្នាំ ក៏​ស្លាប់​ដោយ​សារ​ធ្វើ​ការ​ច្រើន​ម៉ោង​ដូច​គ្នា ព្រោះ​អ្នក​ជំងឺ Covid 19 ច្រើន​ពេក៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់