• 2020-04-08 05:13:54
  • ជំនឿ

ចូលឆ្នាំខ្មែរ! តើអ្វីជាវាលុកចេតិយ?

  • 2020-04-08 05:13:54
  • ចំនួនមតិ 1 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ពាក្យសាមញ្ញរបស់ «វាលុកចេតិយ» គឺ «ការពូនភ្នំខ្សាច់» ដែលការពូនភ្នំនេះ គឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្តាលទីធ្លាដែលគេបានកំណត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត គឺជាការតំណាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវ នៃព្រះពុទ្ធបរមគ្រូ ។

ការសង្កេតឃើញ នាពេលបច្ចុប្បន្ន តំបន់ខ្លះគេនិយមពូនភ្នំខ្សាច់នៅសាលាឆាន់ រឺក្នុងព្រះវិហារ ដែលមិនមានការកំណត់ទំហំ ខ្នាតតូចធំ ខ្ពស់ទាប ប៉ុនណានោះឡើយ ប៉ុន្តែចាំបាច់ត្រូវមាន ភ្នំមួយនៅកណ្តាល និង មានភ្នំតូចៗចំនួន៤ នៅព័ទ្ធជុំវិញគ្រប់ទិសតូចៗទាំង៤។ ការសាងវាលុកចេតិយនេះ ត្រូវបានគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។

ហេតុផល នៃការពូនភ្នំខ្សាច់ គឺដើម្បីឧន្ទិសដល់ព្រះមុនីចេតិយ របស់ព្រះសម្មាសម្ពុទ្ធ និងដើម្បីរំដោះកម្មពារ ដែលខ្លួនបានសាង៕

ប្រភព៖ សៀវភៅពុទ្ធសាសនបណ្ឌិត្យ

អត្ថបទ ៖ Art

មតិយោបល់