• 2020-04-09 02:16:28
  • សុខភាព

រួមភេទនៅលើឆ្នេរខ្សាច់ មានហានិភ័យមួយចំនួន

  • 2020-04-09 02:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរួមភេទនៅលើឆ្នេរខ្សាច់ ឬសមុទ្រគឺជារឿងមួយដែលអ្នកប្រហែលជាអាចគិតថារ៉ូម៉ែនទិចខ្លាំង ស្រើបស្រាលខ្លាំង ហើយក៏ចង់សាកល្បងដែរ។ ត្រង់ចំណុចនេះខ្ញុំយល់ស្របថា ឆ្នេរសមុទ្រ គឺជាកន្លែងដែលមានភាពរ៉ូម៉ែនទិកខ្លាំង ជាមួយគ្នានឹងសម្លេងទឹកសមុទ្របោកបក់លើគ្នង និងមើលទៅវាពិតជាកន្លែងដ៏ល្អបំផុតសម្រាប់រួមស្នេហាជាមួយដៃគូ ប៉ុន្តែវាមិនមែនជារឿងល្អឡើយដែលអ្នកជ្រើសរើសកន្លែងនេះដើម្បីរួមភេទ ដោយសារតែ៖

រូបតំណាង (ប្រភពបរទេស)

អាចឆ្លងរោគផ្សិត

ដីខ្សាច់ដែលជាប់នៅលើថ្ពាល និងសក់អ្នកគឺជារឿងមួយ ប៉ុន្តែបើសិនជាជាប់លើខ្លួនខាងស្រីវិញ គឺជារឿងមួយផ្សេងទៀត។ រឿងនេះមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អទេ តែក៏ធ្វើឲ្យយល់ថាមានអ្វីមិនស្រួលនៅក្នុងទ្វាមាសរហូតដល់បង្កជា ការបង្ករោគនៅផ្លូវទឹកម៉ូត្រ ឬអាការៈណាមួយកាន់តែធ្ងន់ធ្ងរទៅវិញ។ ដូច្នេះចូរគិតម្តងទៀតមុនពេលសម្រេចចិត្តសាកល្បងកន្លែងថ្មីមួយនេះ។

នឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងួត

បើសិនជាអ្នករួមភេទក្រោមទឹកផ្កាឈូក អ្នកនឹងដឹងហើយថាទឹកមិនអាចផ្តល់ភាពរំអិលច្រើនដល់សកម្មភាពឡើយ។ តាមពិតតឹកទឹកធម្មតាបែបនេះគ្រាន់តែធ្វើឲ្យអ្នកស្ងួតប៉ុណ្ណោះ។ ដូច្នេះវាក៏គ្មានអ្វីខុសប្លែកដែរបើសិនជាអ្នកជ្រើសរើសយកទឹកសមុទ្រ។ តែបើសិនជាអ្នកជ្រើសរើសយកកន្លែងរួមភេទលើដីខ្សាច់វិញ ខ្ញុំមិនបាច់និយាយក៏អ្នកអាចកាត់យល់ដែរ។

អាចសត្វល្អិតខាំ

អ្នកប្រហែលជាមិនខ្លាចខ្មោចទេ ប៉ុន្តែអ្នកប្រហែលជាបារម្ភច្រើនអំពីចៃដីខ្សាច់ និងសត្វល្អិតផ្សេងៗមករំខានដល់ការងាររួមស្នេហារបស់អ្នក។ ដូច្នេះដើម្បីឲ្យខាតអារម្មណ៍ យកល្អគួរតែរកកន្លែងសមគួរជាងនេះវិញទៅ។

ងាយឆ្លងជំងឺកាមរោគ

ការកកិតលើសាច់ដោយសារដីខ្សាច់អាចបណ្តាលឲ្យដាច់ដោចស្បែក ដែលជាហេតុងាយនឹងឆ្លងជំងឺកាមរោគណាស់។ ករណីបែបនេះអ្នកគួរតែបារម្ភជាពិសេសផងបើសិនជាអ្នកថ្លូចខ្លួនច្រឡំរួមភេទជាមួយនរណាម្នាក់ដោយមិនដឹងខ្លួន ក្រោយពីផឹកស្រវឹងរួច៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ ម៉េង សុខសៀន

មតិយោបល់