• 2020-05-07 02:19:40
  • ជំនឿ

អស្ចារ្យណាស់! ក្រុមស្រាវជ្រាវកំណាយឃើញចម្លាក់ថ្មសត្វអណ្ដើក នៅប្រាសាទកណ្ដាលស្រះស្រង់

  • 2020-05-07 02:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកនៅក្នុងកំណាយស្រាវជ្រាវ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមការជូនដំណឹងពី អាជ្ញាធរជាតិអប្សារា។

ចំពោះព័ត៌មានលម្អិតយ៉ាងណានោះ អាជ្ញាធរជាតិអប្សរា នឹងផ្ដល់ព័ត៌មានបន្ថែមទៀតនៅពេលក្រោយ។

យ៉ាងណាមិញ ទាក់ទងនឹងការកំណាយឃើញចម្លាក់ថ្មសត្វអណ្ដើក នៅប្រសាទកណ្ដាលស្រះស្រង់នេះ ដែលបានបង្ហោះនៅលើផេកអាជ្ញាធរជាតិអប្សរា ក៏បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល គាំទ្រផង និងមានការផ្ដល់យោបល់ផ្សេងៗគ្នាផងដែរ ដែលធ្វើឲ្យប្រធានបទមួយនេះ មានអ្នកចែករំលែក (share) រហូតដល់ជាង ៨ពាន់ និង ការផ្ដល់យោបល់ comment រហូតដល់ ជាង៣០០ នៅលើផេកអាជ្ញាធរជាតិអប្សរា។

រូបថត៖ លោក ឈូក សូម៉ាឡា

មតិយោបល់