• 2020-05-11 01:59:00
  • សុខភាព

មិនដែលស្គាល់ទេ ស្បែកស្ងួត ខ្មៅស្រអាប់ បើចេះប្រើរូបមន្តថែបំប៉នស្បែក ៣ ប្រភេទនេះ

  • 2020-05-11 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលកំពុងសម្រាកនៅផ្ទះ ដើម្បីទប់ស្កាត់នូវការឆ្លងមេរោគកូវីដ១៩ នារីមួយចំនួនធំចាប់ផ្ដើមមានការរអ៊ូរទាំពាក់ព័ន្ធនឹងបញ្ហាស្បែកស្ងួត និង ខ្មៅស្រអាប់ មិនភ្លឺថ្លា។ គួរឲ្យដឹងថា ការសម្រាកនៅផ្ទះក្នុងរយៈពេលយូរ មិនមែនមានន័យថាជាការបន្ទុំស្បែកដ៏ល្អ និង ត្រឹមត្រូវតាមក្បួនថែស្បែកឡើយ។ ផ្ទុយទៅវិញ វាអាចនឹងបង្ករជាបញ្ហាស្បែកស្ងួត ប្រេះក្រហែង និង ខ្មៅស្រអាប់ ដែលបណ្ដាលមកពីកង្វះខាតជាតិសំណើមក្នុងស្បែក ខ្វះជាតិវីតាមីនD ពីពន្លឺព្រះអាទិត្យ ព្រមទាំងការប៉ះត្រូវខ្យល់ម៉ាស៊ីនត្រជាក់ជាប្រចាំ។

រូបតំណាង

តោះ! ចង់ដឹងអត់ថា អ្នកគួរថែទាំស្បែកដោយផលិតផលណាខ្លះ ទើបត្រឹមត្រូវ និង មានប្រសិទ្ធភាពក្នុងការជួយឲ្យស្បែកមានសំណើម និង សខ្ចីពិតប្រាកដ?

  • ស្គ្រាប់សាប៊ូដុសខ្លួនដែលត្រូវនឹងស្បែក៖

នារីមួយចំនួនប្រហែលមិនសូវបានចាប់អារម្មណ៍ពីគុណប្រយោជន៍នៃសាប៊ូដែលខ្លួនកំពុងប្រើប្រាស់ជាប្រចាំនោះទេ។ យ៉ាងណាមិញ មិនខុសពីស្បែកមុខទេ ម្នាក់ៗសុទ្ធតែប្រភេទស្បែកខ្លួនផ្សេងៗគ្នា ដូច្នេះអ្នកមិនត្រូវចេះតែប្រើនោះទេ គឺត្រូវរកសាប៊ូដែលត្រូវនឹងប្រភេទស្បែករបស់អ្នកផ្ទាល់ទើបអាចឃើញពីអត្ថប្រយោជន៍របស់វាចំពោះស្បែក។ ជាពិសេស សម្រាប់អ្នកដែលមានស្បែកប្រតិកម្ម ឆាប់ស្ងួត និង ឡើងរមាស់ គប្បីជ្រើសរើសនូវប្រភេទសាប៊ូដុសខ្លួនដែលគ្មានក្លិនក្រអូប ហើយផ្ទុកនូវសារជាតិធ្វើឲ្យស្បែកភ្លឺបែបធម្មជាតិ។

រូបតំណាង
  • ខាត់ស្បែកជម្រុះកោសិកាចាស់៖

ចំណុចបន្ទាប់ដែលមិនគួរភ្លេច គឺការជម្រុះកោសិកាចាស់ចេញជាប្រចាំ ព្រោះថាវាមានគុណប្រយោជន៍ជួយឲ្យស្បែកស ទន់ និង មានសភាពភ្លឺរលោងក្រោយពេលខាត់រួច។ អ្នកអាចជ្រើសរើសផលិតផលខាត់ស្បែកតាមប្រភេទនៃស្បែក និងតាមចំណង់ចំណូលចិត្តរបស់អ្នកផ្ទាល់។ សម្រាប់នារីដែលមិនចង់ចំណាយថវិកាច្រើន អ្នកអាចលាយជាប្រភេទស្រ្កាប់ខាត់ស្បែកធម្មជាតិដោយខ្លួនឯងបាន ដែលរួមមាន ស្រ្កាប់កាហ្វេ អំពិលទុំ និង ពន្លៃជាដើម។

រូបតំណាង
  • ឡេ និង សេរ៉ូមបំប៉នស្បែក៖

មិនខុសពីមុខ ស្បែកខ្លួនក៏ត្រូវការការថែទាំជាមួយនឹងផលិតផលបំប៉នសំខាន់ៗដូចជា ឡេ និង សេរ៉ូមជាដើម។

អ្នកគួរជ្រើសរើសប្រភេទឡេ និងសេរ៉ូមលាបខ្លួនដែលជួយរក្សាសុខភាពស្បែកឲ្យល្អ ស្រស់ថ្លា និងមិនងាយរងការប៉ះពាល់ បើទោះអ្នកត្រូវងូតទឹកដុសសាប៊ូ ឬ លាងដៃនឹងអាកុលញឹកញាប់ តួយ៉ាងដូចជាប្រភេទឡេលាបខ្លួន វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ (Vaseline Healthy White) ដែលមានរូបមន្តផ្សំពី វីតាមីន B3 ផ្ដល់សំណើមគ្រប់គ្រាន់ដល់ស្បែក ធ្វើឲ្យស្បែកមើលទៅរលោងមានសុខភាពល្អ មិនបាក់សម្រស់ទោះនៅតែក្នុងផ្ទះក្ដី។

វ៉ាសឺលីន

រីឯសេរ៉ូមស្បែកដែលអាចជួយសង្រ្គោះអ្នកពីសភាពស្បែកស្រអាប់ មិនភ្លឺថ្លាបានក្នុងដំណាក់កាលនេះ គឺប្រភេទសេរ៉ូម វ៉ាសឺលីន អីនស្ទែនហ៊្វែរ (Vaseline Instant Fair) ដែលផ្សំឡើងពី វីតាមីន B3 និង Micro-Reflection ដែលមានតួនាទីជួយឲ្យស្បែកសខ្ចី និង ភ្លឺថ្លាជាងមុនរហូតដល់ ៤ដង ក្រោយពេលប្រើ៕

រូបតំណាង

ប្រភព៖ NaturallyMadisen ប្រែ​សម្រួល៖ Siyou Tang

មតិយោបល់