• 2020-05-28 01:52:01
  • ជំនឿ

រឿង​ព្រេង​នៃ​ប្រវត្តិ​ថ្ម​ពស់​យក្ស​ ​ជា​ពស់​ត្រូវ​បណ្ដាសា​កើត​ទៅ​ជា​ថ្ម ទើប​ត្រូវ​គេ​រក​ឃើញ​​

  • 2020-05-28 01:52:01
  • ចំនួនមតិ 177 | ចំនួនចែករំលែក 2398

ចន្លោះមិនឃើញ

ថ្ម​ពស់​យក្ស​ គឺ​ជា​ថ្ម​ភ្នំ​មួយ​ដែល​ទើប​រក​ឃើញ​ក្នុង​ខេត្ត​បឹង​កាន​ ប្រទេស​ថៃ​ មាន​ព្រំ​ប្រទល់​ជាប់​គ្នា​ទៅ​នឹង​ប្រទេស​ឡាវ ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត។​

ខេត្ត​បឹង​កាន​គឺ​ជា​ខេត្ត​ទី​៧៦​របស់​ថៃ​ទើប​តែ​បង្កើត​ឡើង​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១១​ ដោយ​ព្រះ​រាជក្រឹត្យ​របស់​អតីត​ព្រះ​មហាក្សត្រ​ថៃ​ចុះ​ថ្ងៃ​ទី​២៣​ ខែ​មិនា។​ ទោះ​មាន​អាយុ​តិច ប៉ុន្តែ​ទឹកដី​នៃ​ខេត្ត​បឹងកាន​ មាន​បង្កប់​នូវ​រឿងរ៉ាវ​អាថ៌កំបាំង​ និង​ទីតាំង​ពាក់ព័ន្ធ​នឹង​រឿង​ព្រេង​ជា​ច្រើន ក្នុង​នោះ​​រឿង​ព្រេង​ថ្ម​ពស់​យក្ស​ជា​ឧទាហរណ៍​ស្រាប់។​

ពេល​ថ្មី​ៗ​នេះ​មាន​ការ​ផ្អើល​ថា​គេ​បាន​រក​ឃើញ​ថ្ម​មួយ​ដុំ​មាន​រូប​រាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ក្បាល​ពស់​ (ពស់​ថ្លាន់?) ដែល​ត្រូវ​គេ​ដាច់​ផ្ដាច់​ចេញ​ពី​ដង​ខ្លួន​ ហើយ​មនុស្សម្នា​ក្នុង​ប្រទេស​ថៃ​ចង់​ទៅ​ទស្សនា​ និង​បួងសួង​គ្រប់​ៗ​គ្នា។​ មាន​ការ​លើក​ឡើង​ផ្សេង​ៗ​គ្នា​ពី​ប្រវត្តិ​ថ្ម​ពស់​យក្ស​ដែល​ទើប​រក​ឃើញ​នេះ។

មនុស្ស​មួយ​ចំនួន​តំណាល​ថា​ថ្ម​ពស់​យក្ស​ គឺ​ជា​សត្វ​ពស់​ដែល​ត្រូវ​បណ្ដាសា​តា​ឥសី។ ខ្លះ​ថា​មូលហេតុ​ដែល​ពស់​ត្រូវ​បណ្ដាសា​នេះ​គឺ​ដោយ​សារ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មនុស្ស ​ទើប​ត្រូវ​កើត​ទៅ​ជា​ថ្ម។ ដោយ​ឡែក​អ្នក​ខ្លះ​គិត​ថា​ពស់​ពី​ដើម​មាន​ទំហំ​ធំ​លុះ​ក្រោយ​ងាប់​ទៅ​ក៏​កើត​ទៅ​ជា​ថ្ម​ដូច​ដែល​យើង​ឃើញ​សព្វថ្ងៃ។​

យ៉ាង​ណា​ក៏​ដោយ​នេះ​គឺ​ជា​ការ​អះអាង​ និង​យល់​ឃើញ​ផ្សេង​ៗ​គ្នា​ អ្វី​ដែល​សំខាន់​នោះ​គឺ​ថ្ម​ពស់​យក្ស​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយ​ក្នុង​ប្រទេស​ថៃ​ សម្រាប់​អ្នក​ទេសចរ​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​បែប​ផ្សង​ព្រេង​រុករក​ ដើរ​កាត់​ព្រៃ​ភ្នំ​ និង​បោះ​តង់​ជា​ដើម៕

ប្រភព៖ thenextweb ប្រែសម្រួល៖ សៀនហួរ

មតិយោបល់