• 2020-05-29 01:54:59
  • សុខភាព

ហាង​​ប្រទេស​មួយ​ចំនួន​​ប្រើ​វិធី​ដ៏​មាន​ប្រសិទ្ធភាព​នេះ​​ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព (កូវីដ​១៩)

  • 2020-05-29 01:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្លាត​សុវត្ថិភាព​គឺ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​អាច​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ ឬ​កូវីដ​១៩។​

បើ​តាម​ការ​ប្រកាស​ពី​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ WHO ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​កូវីដ​ អ្នក​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ហោច​ណាស់​ពី​ ១,៥ ទៅ​២​ម៉ែត្រ​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា គម្លាត​សុវត្ថិភាព។​ ដោយ​សារ​បែប​នេះ​ទើប​ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​រក​ឃើញ​វិធី​ប្លែក​ៗ​ដើម្បី​បង្កើត​គម្លាត​សុវត្ថិភាព។​

នៅ​វៀតណាម​តុ​មាន​តែ​អាច​អង្គុយ​គ្នា​បាន​៤​ ឬ​៦​នាក់​ត្រូវ​អនុញ្ញាត​ឲ្យ​អង្គុយ​តែ​២​ប៉ុណ្ណោះ​ ដោយ​ដក​កៅអី​ចេញ​ ហើយ​ម្នាក់​អង្គុយ​ក្បាល​តុ​ និង​ម្នាក់​ទៀត​នៅ​ចុង​តុ។​ នៅ​ប្រទេស​ថៃ​ និង​ជប៉ុន​វិញ​គ្មាន​ការ​ដក​កៅអី​ចេញ​ទេ​ ប៉ុន្តែ​គេ​បាន​យក​តុក្កតា​ផេនដា ឬ​តុក្កតា​ចម្រុះ​​ឲ្យ​អង្គុយ​លើ​កៅអី​ដែល​ពួកគេ​ហាម​មិន​ឲ្យ​ភ្ញៀវ​អង្គុយ​។

គំនិត​នៃ​ការ​រក្សា​គម្លាត​បែប​យក​តុក្កតា​ទៅ​ដាក់​លើ​កៅអី​ហាម​ឃាត់​បែប​នេះ​មិន​ត្រឹម​អាច​រក្សា​គម្លាត​ភ្ញៀវ​ ប៉ុណ្ណោះ​ទេ​ថែម​ទាំង​អាច​​បន្ថែម​ការ​តុបតែង​មួយ​កម្រិត​​ដល់​ហាង​ទៀត​ផង​៕

ប្រភព៖ khaosod ប្រែសម្រួល៖ សៀនហួរ

មតិយោបល់