• 2020-06-01 15:56:55
  • ជំនឿ

ចាស់​បុរាណ​ជឿ​ថា​​ សុបិនឃើញ ៨យ៉ាងនេះ ឆុតខ្លាំងនឹងដល់​គូ​ព្រេង

  • 2020-06-01 15:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​យល់​សបិ្ត​មួយ​ចំនួន​មាន​ពេល​ខ្លះ​ក៏​អាច​បញ្ជាក់​ថា​អ្នក​នឹង​ដល់​គូ។ ដូច​ជា ការ​យល់​សបិ្តខាង​ក្រោម​នេះ​ចង​ក្រង​ដោយ​ លោក​នួន​ ប៊ុត​ ​ហោរាចារ្យ​​​​ បញ្ជាក់​ថា​នឹង​ដល់​គូ​ព្រេង​បើ​លោក​អ្នក​សុបិន​ឃើញ​ដែល​ចាស់​ៗ​ភាគ​ច្រើន​តែង​និយាយ​ត​ៗ​គ្នា។

សូម​អាន​​​សុបិន​ដល់​គូព្រេង ទាំង ៨ ខាង​ក្រោម៖

១- យល់​សបិ្ត​ឃើញ​ថា​ដេក​កណ្ដាល​ដី

២-យល់​សបិ្តឃើញ​ឈ្លើង​ទាម ឬ​ពស់​ចឹក ឬ​នាគ​ព័ទ្ធ

៣-យល់​សបិ្តឃើញ​បាន​ស្លៀក​ពាក់​ស​ចុះ​ងូត​ទឹក ហើយ​បាន​បេះ​ផ្កាឈូក

៤-យល់​សបិ្តឃើញ​សៀត​ផ្កា​នៅ​គុម្ព​ត្រចៀក

៥-យល់​សបិ្តឃើញ​ល​ឬពាក់ស្បែក​ជើង ហើយ​ត្រូវ​ជើង​ទាំង​ពីរ

៦-យល់​សបិ្តឃើញ​ស្លៀក​សំលៀកបំពាក់​កូន​ក្រមុំ

៧-យល់​សបិ្ត​ឃើញ​កម្រង​ផ្កា​ម្លិះ ឬ​កម្រង​ផ្កា

៨-យល់​សបិ្តឃើញ​ត្រាច​រ ទៅ​ក្នុង​ព្រៃ​ចាប់​បាន​ហង្ស​ និង​កិន្នរី

ចុះ​អ្នក​វិញ ធ្លាប់​យល់​សប្ត​ឃើញ​រឿង​ដូច​ខាង​លើ​ទេ?

អត្ថបទ៖ លឹម សុនា

មតិយោបល់