• 2020-06-03 08:21:38
  • សុខភាព

ទម្លាប់ល្អ ៦យ៉ាង ដែលធ្វើអោយអ្នក មានអារម្មណ៌ល្អ ពេញ១ថ្ងៃ

  • 2020-06-03 08:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកម្មភាពមួយចំនួនដែលធ្វើអោយអ្នកមានអារម្មណ៌ល្អពេញមួយថ្ងៃ និងអាចបំពេញការងារបានយ៉ាងល្អពេញមួយថ្ងៃ ដែលទម្លាប់ទាំងនោះ គួរតែចាប់ផ្តើមតាំងពីអ្នកក្រោកពីគេងមកម្លេះ តោះមកមើលថាទម្លាប់ទាំង៦យ៉ាងនោះ ថាមានអ្វីខ្លះ?

ទម្លាប់ទី១៖ កុំស្ទុះក្រោកចេញពីឲគ្រែភ្លាមៗ ព្រោះនឹងធ្វើអោយអ្នកឈឺសាច់ដុំ និងមានអារម្មណ៌ថា ធីងធោង វិលមុខ។ គ្រូពេទ្យជំនាញ បានណែនាំថា អ្នកគួរពត់ខ្លួនលើគ្រែ មុនក្រោកចេញ ព្រោះវាអាចជួយសម្រួលដំណើរការឈាម និងសម្រួលសាចដុំកុំអោយមានការឈឺចាប់។

ទម្លាប់ទី២៖ បត់មុងភួយអោយមានសណ្តាប់ធ្នាប់ ការរៀបចំទុកដាក់ មុងភួយក្រោយពេលក្រោកពិគេងជាទម្លាប់ដ៏ល្អ ណាមួយអ្នកវិទ្យាសាស្ត្រក៏បានរកឃើញថា ក្នុងអំឡុងពេលយប់ ប្រព័ន្ធដកដង្ហើម និងរន្ធរោមនៅលើស្បែកបានបញ្ចេញសាធាតុកខ្វក់ជាច្រើនមកក្រៅ ដូចជា កាបូនឌីអុកស៊ីត និងកាកសំណល់អាក្រក់ ដូចជាញើស និងកោសិកាស្បែកដែលងាប់ៗ ធ្លាក់មកទំលើភួយមុង និងស្រោមពូក ដូច្នេះការទុកចោល មិនបត់ភួយមុង ជាកត្តាដែលធ្វើអោយមេរោគទាំងនោះតោងជាប់ និងបង្កអោយអ្នកគេងគ្មានផាសុខភាពនៅពេលយប់ ដូច្នេះអ្នកគួរតែរលាស់មុងភួយអោយបានសព្វកន្លែង និងបើកបង្អួចដើម្បីអោយពន្លឺចេញចូលបានគ្រប់គ្រាន់។

ទម្លាប់ទី៣៖ ការងូតទឹកត្រជាក់ បើទោះបីជាការងូតក្តៅ ធ្វើអោយអ្នកមានអារម្មណ៌ស្រស់ស្រាយយ៉ាងណាក៏ដោយ តែក៏មិនគួរញឹកញាប់ពេកដែរ។ អ្នកគួរតែផ្លាស់ប្តូរមកងូតទឹកត្រជាក់ជាប្រចាំ ព្រោះធ្វើអោយអ្នកមានអារម្មណ៌មានអារម្មណ៌ស្រស់ស្រាយពេញមួយថ្ងៃ សម្រួលដល់ដំណើរការខួរក្បាល និងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ។ អ្នកជំនាញក៏បានប្រាប់ដែរថា ភាគច្រើននៃអ្នកចូលចិត្តងូតទឹកត្រជាក់អាចស្រកគីឡូបាន៤គីឡូក្រាមក្នុង១ឆ្នាំ។

ទម្លាប់ទី៤៖ ផ្លាស់ប្តូរទម្លាប់កក់សក់៖ ការទម្លាប់កក់សក់នៅពេលព្រឹក និងធ្វើអោយអ្នកឈឺក្បាល ព្រោះសីតុណ្ហភាពនៅពេលព្រឹកគឺទាបណាស់។ តាមការណែនាំរបស់គ្រូពេទ្យ មនុស្សវ័យចំណាស់គូរកក់សក់នៅពេលថ្ងៃត្រង់ ចំនែកមនុស្សវ័យក្មេង គួរកក់សក់នៅពេលរសៀល ចៀសវាងកក់សក់នៅពេលយប់។

ទម្លាប់ទី៥៖ មិនគួរដុសធ្មេញភ្លាមបន្ទាប់ពីញ៉ាំអាហាររួច ព្រោះនៅពេលអ្នកញ៉ាំអាហាររួចភ្លាម អញ្ចាញរបស់អ្នកនិងមានការឈឺចាប់ ដូច្នេះការដុសធ្មេញភ្លាមៗ ធ្វើអោយមានសម្ភាធកាន់តែខ្លាំងទៅលើអញ្ចាញ ធ្វើអោយមានការកកិតបន្ថែមកាន់តែខ្លាំង យកល្អអ្នកគួរតែខ្ពុរលាងសំអាតមាត់ ឬ យកខ្សែទាញចន្លោះធ្មេញបានហើយ បើចៀសវាងមិនបាន អ្នកគួររង់ចាំ៣០នាទីបន្ទាប់ពីញ៉ាំអាហាររួច ចាំដុសធ្មេញ។

ទម្លាប់ទី៦៖ ការផឹកការហ្វេខ្មៅ នៅពេលព្រឹក ការផឹកកាហ្វេនៅពេលព្រឹកព្រលឹមពេក វានឹងធ្វើអោយអារម្មណ៌របស់អ្នកមិនជ្រះស្រលះ ណាមួយនិងធ្វើអោយក្រពះរបស់អ្នករលាក ប្រសិនបើអ្នកមិនទាន់បានញ៉ាំអាហារនៅពេលព្រឹក។ បេលវេលាល្អនៃការផឹកកាហ្វេ គឺ៣ទៅ៤ម៉ាងបន្ទាប់ពីក្រោកពីគេង៕

ប្រភព៖ YouTube អត្ថបទ ៖ Art

មតិយោបល់