• 2020-06-24 11:45:10
  • សុខភាព

អាការៈ​​​​​១២យ៉ាងលើ​ដៃ​ ​ប្រាប់​ពី​​ដំណើរ​មិន​ស្រួល​នៃ​សុខភាព​​មនុស្ស

  • 2020-06-24 11:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រអប់​ដៃ ជា​ពិសេស​ក្រចក​ដៃ អាច​បង្ហាញ​ពី​​ការ​ប្រែ​ប្រួល​​ប្លែក​ៗ ទៅ​តាម​សុខភាព​ប្រចាំ​កាយ​របស់​មនុស្ស​។ អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​ អាច​កត់​សម្គាល់​ និង​​បាន​បង្ហាញ​ពី​អាការៈ​ជំងឺ​របស់​មនុស្ស​តាម​រយៈ​ទម្រង់​ដៃ ដូច​ខាង​ក្រោម៖

1
 

១. ចុង​ម្រាម​ដៃ​ ពណ៌​ខៀវ

នេះ​​​ជា​សញ្ញា​បង្ហាញ​ថា​ ឈាម​ក្នុង​ខ្លួន​ដើរ​​មិន​​សូវ​ល្អ ដែល​សរសៃ​ឈាម​​​ងាយ​ប្រតិកម្ម​​នឹង​ការ​ប្រែប្រួល​សីតុណ្ហភាព។ លោក​ដុក​ទ័រ Russell ​អ្នក​ជំនាញ​សុខភាព​ម្នាក់​បាន​ឲ្យ​ដឹង​ដែរ​ថា ចុង​ម្រាម​ដៃ​ ខៀវ ក៏​ជា​រោគ​សញ្ញា​នៃ​​កង្វះ​អុកស៊ីហ្សែន​ ក្នុង​រាង​កាយ​ផង​ដែរ។

២. ឆ្នូត​ក្រចក

ជា​ស្នាម​ឆូត​​ត្រង់​ៗ ទទឹង​ឬ​បណ្ដោយ​​​ក្រចក។ នោះ​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​ទើប​​បាន​ជា​សះស្បើយ​ជំងឺ​​ ដោយ​សារ​មូល​ហេតុ​ ក្រចក​ដៃ​អ្នក​​​មិន​ដុះ​​នោះ​ទេ ពេល​អ្នក​កំពុង​​ឈឺ។

ridges-in-fingernails
 

៣. ក្រចក​ដៃ​ស​ស្លាំង (ស្លេក)

ជា​ធម្មតា​​នៅ​ពេល​យក​ដៃ​ចុច​សង្កត់​លើ​ក្រចក​ដៃ វា​​មាន​ពណ៌​ស និង​ប្រែ​ជា​ពណ៌​ផ្កាឈូក​ (ឈាម​រត់) ពេល​លែង​ដៃ​សង្កត់។ តែ​បើ​​មួយ​សន្ទុះ​វា​នៅ​តែ​ស​ដដែល សភាព​បែប​នោះ គឺ​មាន​ន័យ​ថា​ ខ្វះ​កោសិកា​ឈាម​ក្រហម ខ្វះ​ជាតិ​ដែក ឈាម​​​​រត់​មិន​គ្រប់​គ្រាន់​ក្នុង​រាង​កាយ​ ធ្វើ​​ឲ្យ​​ឧស្សាហ៍​វិល​មុខ អស់​កម្លាំង​ និង​មាន​បញ្ហា​បេះ​ដូង។ 

៤. ញ័រ​ដៃ (ញ័រ​សាច់)

បណ្ដាល​​មក​ពី​ការ​ញ៉ាំ​​ជាតិ​កាហ្វេអ៊ីន​ ច្រើន និង​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ឱសថ​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ថ្នាំ​ហឺត​ជា​ដើម។ អាការៈ​ញ័រ​ដៃ​ គឺ​បញ្ជាក់​អ្នក​​មាន​ជំងឺ​ឬ​បញ្ហា​មួយ​ចំនួន​ទាក់​ទង​និង​ខួរ​ក្បាល។

 ៥. ក្រចក​ដៃ​មាន​ឆ្នូត​ពណ៌​​ខ្មៅ

ប្រសិន​ជា​មាន​អាការៈ​បែប​នោះ អ្នក​​គួរ​​ពិគ្រោះ​យោបល់​​​ជា​មួយ​គ្រូ​ពេទ្យ។ ករណី​មួយ​ចំនួន​ជា​ ការ​ហើម​ជាំ ឬ​​កោសិកា​ស្បែក​ងាប់។ 

៦. ម្រាម​ដៃ​​ហើម​ចុង​

ម្រាម​ដៃ​ប្រែ​ជា​ហើម​មូល​នៅ​ខាង​ចុង​​​ ឬដូច​​ចង្កឹះ​វាយ​ស្គរ គឺ​​បង្ហាញ​ពី​អាការៈ​​​​​​​​ជំងឺ​ ទាក់​ទង​នឹង​សួត ឬ​ បេះ​ដូង ដែល​បង្ក​​ឲ្យ​មាន​កង្វះ​ អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម។ អាការៈ​បែប​នេះ​ អ្នក​គួរ​ទៅ​ជួប​​គ្រូ​ពេទ្យ​ដើម្បី​ពិភាក្សា​​ពី​​​ជំងឺ។ 

3
 

៧. បាត​​ដៃ​ក្រហម​ជាំ​​

បាត​ដៃ​មាន​​ពណ៌​ឈាម​ក្រហម​ជាំ​ បង្ហាញ​ថា​ មាន​​បញ្ហា​​ទាក់​ទង​នឹង​សួត រួម​ជា​មួយ​ថ្លើម​ផង​ដែរ ជា​ពិសេស​រោគ​រលាក​ថ្លើម អាច​បង្ក​ឲ្យ​សរសៃ​ឈាម​ ត្រង់​ផ្នែក​ដៃ​​​ និង​ជើង រីក​ប៉ោង។ 

4

៨. ម្រាម​ដៃ​​ហើម

ម្រាម​ដៃ​ ហើម​ប៉ោង​ គឺ​បង្ហាញ​ថា​អ្នក​​បាន​បរិភោគ​​​អាហារ​ជាតិ​ប្រៃ​ច្រើន វា​បង្ហាញ​ថា​អ្នក​​នឹង​អាច​មាន​ជំងឺ​សន្លាក់​ដៃ​ជើង​​ផង​ដែរ។ 

5

៩. បាត​​ដៃ​ឧស្សាហ៍​បែក​ញើស

ដំណើរ​ការ​នៃ​ការ​បែក​ញើស​ច្រើន ជា​ពិសេស​បាត​ដៃ​ គឺ​​ជា​សញ្ញា​​មួយ​ថា ក្រពេញ​ទីរ៉ូអ៊ីត ធ្វើ​ការ​ហួស ដែល​បង្ក​ឲ្យ​ អាហារ​ដុត​​រំលាយ​ក្នុង​ខ្លួន​​ច្រើន​និង​បង្ក​ជា​កម្ដៅ។ 

១០. ម្រាម​ដៃ​កោង​​

ដំណើរ​រួម​នៃ​សាច់​ដុំ​​រួញ​ និង​សរសៃ​ពួរ​​​​ទាញ​ធ្វើ​ឲ្យ​ម្រាម​ដៃ​រាង​កោង ប៉ុន្តែ​​អាការៈ​​មួយ​​នៃ​ម្រាម​ដៃ​កោង​ អាច​បង្ហាញ​ថា អ្នក​​អាច​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬ​​​មាន​ជាតិ​អាល់កុល​ច្រើន​ក្នុង​ខ្លួន។ 

១១. ក្រចក​ដៃ​ពណ៌​ប្លែកៗ

ក្រចក​ដៃ​ពណ៌​ លឿង​ ឬ​បៃតង បង្ហាញ​​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ដោយ​សារ​តែ​មាន​បញ្ហា​ទាក់​ទង​នឹង​ប្រព័ន្ធ​ស៊ាំ​ក្នុង​ខ្លួន។

6

១២. ក្រញរ​ដៃ​ប៉ោង

ក្រញរ​ដៃ​ ហើម​ ពក​ៗ មិន​ស្មើ ពេល​អ្នក​ក្ដាប់​ដៃ​ ជា​អាការៈ​មួយ​ដែល មាន​ជាតិ​កូឡេស្តេរ៉ូល​ច្រើន​ក្នុង​ខ្លួន។ កម្រិត​ជាតិ​កូឡេស្តេរ៉ូល​ច្រើន​ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បេះ​ដូង។ ដូច​នេះ​អ្នក​គួរ​ ជួប​គ្រូ​ពេទ្យ​ដើម្បី​ពិភាក្សា​យោបល់​បន្ថែម៕ 

ចុចអាន​៖ មុន​៦​ទីតាំង​លើ​ផ្ទៃ​មុខ​ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​ (វីដេអូ)

ប្រភព៖ Mirror ប្រែសម្រួល៖ រតនា

មតិយោបល់