• 2020-06-30 08:19:38
  • ជំនឿ

តាមតម្រា​ហុង​ស៊ុយ! ប្រជ្រុយ​ នៅ​ ៤កន្លែង​​នេះ ជា​​ប្រជ្រុយ​មាន​មន្ត​ស្នេហ៍!

  • 2020-06-30 08:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាមតម្រា​ហុង​ស៊ុយ ចងក្រង​ដោយ​ស៊ឹង​ ណាំ​ហុង​​ បានបង្ហាញថា ប្រជ្រុយ​នៅ​ទី​តាំង​ ៤ កន្លែង​នៃ​រាងកាយ ជា​ប្រជ្រុយ​មាន​មន្ត​ស្នេហ៍​។  

១.​ ចុង​ច្រមុះ  

ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ ជា​ទី​ស្រឡាញ់​នៃ​មនុស្ស​ផង​ទាំង​ពួង​និង​ ជា​មនុស្ស​មាន​ចិត្ត​រីករាយ​ស្រស់​ស្រាយ​ជានិច្ច និង​មាន​មិត្តភ័ក្ដិ​ច្រើន។  

២. ចិញ្ចើម​ស្ដាំ​  

ក្រៅ​ពី​មាន​មន្ត​ស្នេហ៍​ហើយ ជា​មនុស្ស​ចូល​ចិត្ត​ភាព​ស្អាតបាត និយាយ​ស្ដី​ពិរោះពិសារ​។ តែ​បើ​មាន​ប្រជ្រុយ​នៅ​គល់​ចិញ្ចើម​នឹង​មាន​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ខ្លាំង បើ​ចុង​ចិញ្ចើម​ និង​ មាន​ការ​ខ្មាស​អៀន​ច្រើន​។  

៣. ក្រោម​ភ្នែក​ស្ដាំ  

មាន​មន្ត​ស្នេហ៍​មែន​ តែ​ពូកែ​រអ៊ូ​រទាំ​បន្តិច​ ឆាប់​ឆេវឆាវ​ មិន​ប្រាកដ​ប្រជា​ជាមួយ​អ្នក​ដទៃ​ ហើយ​ជួន​កាល​ក៏​អាត្មា​និយម​ដែរ។

៤.​ ថ្ងាស​អវយវៈ​ភេទ ឬអវយវៈ​ភេទ​

មាន​មន្ត​ស្នេហ៍​ ហើយ​បើ​និយាយ​ស្ដី​​ច្រើន​ត្រូវ​ចិត្ត​ភេទ​ផ្ទុយ៕

  ប្រភព៖ តម្រា​ហុង​ស៊ុយ ចងក្រង​ដោយ​ស៊ឹង​ ណាំ​ហុង​

អត្ថបទ៖ ណេង ណេង

មតិយោបល់