• 2020-06-30 07:41:21
  • ជំនឿ

ទីងមោងមុនៗឃើញរត់បះសក់ តែទីងមោងសម័យថ្មី ស្អាតកប់ម៉ង (មានវីដេអូ)

  • 2020-06-30 07:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ទីងមោង»ត្រូវបានប្រជាជនខ្មែរយើងស្គាល់ច្បាស់ ហើយក៏ពេញនិយមណាស់ដែរសម្រាប់ប្រើប្រាស់នៅក្នុងរដូវកាលនៃពិធីបុណ្យដង្ហែរទៀនវស្សា ។ ចំពោះទីងមោងនេះ អ្នកនៅតាមភូមិ ស្រុក សូម្បីតែនៅទីក្រុងក៏នៅតែបានឃើញវត្តមានទីងមោងនេះ ជារៀងរាល់ឆ្នាំ។

តាមពិតទៅទីងមោងនេះ គឺជារូបដែលគេសូន ជារូបមនុស្សប្រុសនិងស្រី រឺក៏ជារូបយក្ស ដោយស្លៀកសំលៀកបំពាក់ផ្សេងៗគ្នា ហើយមនុស្សចូលទៅក្នុងនោះ ដើម្បីធ្វើកាយវិការទៅតាមការនឹកឃើញរបស់ពួកគេ ។

បើយោងទៅតាមគណនីហ្វេសបុករបស់ លោក Panha So បានបង្ហោះឲ្យដឹងពីរូបទីងមោង សម័យថ្មី ដែលបានតុបតែងយ៉ាងស្រស់ស្អាត និងទាក់ទាញ ហើយទីងមោងស្អាតៗនេះប្រហែលជាក្មេងៗកាលពីមុន ធ្លាប់តែខ្លាច ខ្លះរត់បាទជើងសព្រៀតក៏មាន។ តែងាកមកសម័យថ្មីនេះ ឃើញថា ក្មេងៗលែងក្លាចដូចមុនទៀតហើយ គឺរិតតែចង់គយគន់ពីសម្រស់របស់ទីងមោង ព្រោះថា ទីងមោងនីមួយៗឡើងស្អាត ដូចតារា K-pop ល្បីៗច្ចឹង។ លោកបានបង្ហោះសារថា សូមជំរាបជូនដំណឹងទៅដល់បងប្អូនទាំងអស់គ្នាដែលចង់មកចូលរួមក្នុងពិធីដង្ហែទៀនព្រះវស្សានៅប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រភព៖ ហ្វេសប៊ុក Panha So

មតិយោបល់