• 2020-07-03 09:51:45
  • សុខភាព

រឿង ៧​​យ៉ាង​ ស្ត្រី​​​ពពោះ​​គួរ​ធ្វើ ដើម្បី​​ឲ្យ​កូន​​​ឆ្លាត

  • 2020-07-03 09:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ការ​​មាន​ផ្ទៃ​​ពោះ​ ​​គឺ​ជា​ពេល​វេលាដ៏​​​សំខាន់​​មួយ​​សម្រាប់​​​​ម្ដាយ​គ្រប់​រូប​​​​​​ត្រូវ​ផ្ដល់​​កំណើត​ ​​​ផ្ដល់​រាង​កាយ​​មាំមួន ​ខួរ​ក្បាល​វ័យ​ឆ្លាត​​​ដល់​កូនៗ។​ ​​ការ​​បរិភោគ​​ចំណី​អាហារ ​​និង​សកម្មភាព​​​ប្រចាំ​​ថ្ងៃ​​​ ​ជា​ចំណែក​​​​មួយ​​​​​ចូល​រួម​​ផ្ដល់​ភាព​​​វ័យ​ឆ្លាត​ដល់​ក្មេង​ដែរ​ បន្ទាប់​ពី​ហ្សែន​មាន​ស្រាប់។ ​​តាម​​រយៈ​​ការ​សិក្សា​​របស់​​អ្នក​ជំនាញ​​នានា ​​​បាន​រក​ឃើញ​​ថា​​​​​ កត្តា​​ទាំង​៧​ ខាង​​​​ក្រោមនេះ ​​​បាន​រួម​ចំណែក​​ធ្វើ​​ឲ្យ​ក្មេង​​មាន​ភាព​វ័យ​ឆ្លាត​​​​៖ 

១. ​​អាន​​សៀវភៅ​

​​ទោះ​បី​ជា​ក្មេង​​មិន​​​អាច​យល់​​​ពាក្យ​​​​​ម្ដាយ​អាន​ទាំង​នោះ​ក្ដី​ ​​​​តែ​​ការ​​អាន​រឿង​​​​​ធ្វើ​​ឲ្យ​​​​​ក្មេង​​​​​ចេះ​មាន​អារម្មណ៍​ស្ដាប់​សូរ​សំឡេង​ ​​ហើយ​​ក្មេង​ឆាប់​​ចាំ។ ​ជា​ទូទៅ​​​​អ្នក​គួរ​ដឹង​ថា​​​​​ ​​នៅ​​ត្រី​មាស​​ទី​​បី​​នៃ​រយៈពេល​​​ពពោះ​​ ទារក​​​​​អាច​​ស្ដាប់​​សូរ​សំឡេង និង​​ចាំ​បាន​តិច​ៗ។ ​អ្នក​ម្ដាយ​ត្រូវ​​​​​​ចាប់ផ្ដើម​​អាន​សៀវភៅ​រឿង ​កាសែត ​​ឬ​ទស្សនាវដ្ដី​ ​​ដែល​ខ្លួន​ចូល​ចិត្ត​​។ 

២. ​​​​​​​​ឲ្យ​​ត្រូវ​​ពន្លឺ​ថ្ងៃ​​​បាន​ទៀត​ទាត់

​​យើង​​ដឹង​ហើយ​ថា ​ពន្លឺ​ព្រះអាទិត្យ​​សម្បូរ​​ទៅ​ដោយ​​វីតាមីន​ D ​ដែល​វា​​មាន​សារៈសំខាន់​​ដល់​​ម្ដាយ​​ និង​កូន​​ក្នុង​ផ្ទៃ។ ​ជា​​មធ្យម​​អ្នក​​ជំនាញ​​​ណែនាំ​​ឲ្យ​ម្ដាយ​​​​​អង្គុយ ឬ​ដេក​ហាល​ថ្ងៃ​ឲ្យ​បាន​​ពី ១៥ទៅ​២០នាទី​រៀង​រាល់​ថ្ងៃ ​តែ​​​ត្រូវ​​ប្រយ័ត្ន​​ចំពោះ​​ស្បែក​ដែរ គឺ​មាន​លាប​​​ក្រែម​​ការ​ពារ​ផង។ ​អត្ថប្រយោជន៍​​បាន​មក​ពី​វីតាមីន D ​​របស់​ពន្លឺ​ព្រះអាទិត្យ​​​​ គឺ​ជួយ​​​​ឲ្យ​​ឆ្អឹង​ទារក​រឹង​មាំ ​និង​សុខភាព​ល្អ។

៣. ​ម៉ាស្សា​ ​​ឬ​អង្អែល​​ថ្នម​ៗ​​លើ​ពោះ

​​​​​​​​​​​​​​​​​​​ប្រសិន​​បើ​​ម្ដាយ​​​ចង់​​មាន​ទំនាក់​ទំនង​​ជា​មួយ​កូន​កាន់​តែ​ខ្លាំង​បន្ថែម​​ទៀត ​​អ្នក​គួរ​​​​ម៉ាស្សា ​ឬ​ប៉ះ​​​​​ស្ទាប​ពោះ​​ថ្មមៗ​។ ​​​នៅ​ពេល​​ក្មេង​​​មាន​អាយុ​​ចាប់​​ពី ២០​សប្ដាហ៍​​ឡើង​ទៅ ​ក្មេង​​នឹង​​អាច​​​ចេះ​មាន​អារម្មណ៍​ពេល​ប៉ះ​​ ដោយ​សារ​ប្រព័ន្ធ​ប្រសាទ​​​បាន​វិវឌ្ឍ​​ហើយ។ ​ការ​ស្រាវ​ជ្រាវ​​ខ្លះ​​​​បង្ហាញ​ថា​ ​​​ទារក​ក្នុង​ផ្ទៃ​​​អាច​​​ដឹង​​ពី​​ភាព​ខុស​គ្នា​​​រវាង​​ដៃ​ម្ដាយ ​និង​​ដៃ​​ឪពុក​​ពេល​​ស្ទាប។ ​​ពេល​​ម៉ាស្សា​ទៀត​​សោត​ ​អ្នក​គួរ​​ប្រើ​ប្រេង​​​​ឲ្យ​បាន​ត្រឹម​ត្រូវ។

៤. ​ស្ដាប់​ ឬ​ច្រៀង​ ​​ដើម្បី​​ឲ្យ​ទារក​​​សុខភាព​​​ផ្លូវ​ចិត្ត​ល្អ

​​នៅ​ពេល​​អ្នក​ច្រៀង​ ស្ដាប់​​ ​ឬ​លេង​តន្ត្រី​ ​វា​នឹង​ធ្វើ​ឲ្យ​​​ក្មេង​អាច​​ផលិត​​សារធាតុ Serotonin ​ក្នុង​រាង​កាយ​ និង​​​បង្កើត​​​ភាព​សប្បាយ​រីករាយ​​របស់​ផ្លូវ​ចិត្ត។

៥. ​​​​បរិភោគ​​​អាហារ​​​​​​ឲ្យ​​​​បាន​ត្រឹម​ត្រូវ​

​​​​​​​​​​​អ្នក​អាច​​​ទទួល​​ទាន​​អាហារ​​បាន​​គ្រប់​ប្រភេទ​​ដែល​ខ្លួន​ចង់ ​តែ​លើក​លែង​​អាហារ​​​មាន​ជាតិ​បារត​​​​​ ដែល​ជា​ប្រភេទ​​ត្រី​​សមុទ្រ​​​ដូច​ជា​​ត្រី​​ថូណា ​​ត្រី​ឆ្លាម​ និង​ត្រី​ចំពុះ​ដាវ។ ​អាហារ​សំខាន់​ជាង​គេ ស្ត្រី​គួរ​​បរិភោគ ​បន្លែ​ផ្លែ​ឈើ ត្រី​ សាច់​ ទឹកដោះគោ ស៊ុត ពពួក​គ្រាប់​ធញ្ញជាតិ​ដូច​ជា ស្រូវ​សាឡី អង្ករ​សំរូប អង្ករ​ធម្មតា ពោត និង​អាហារ​ផ្សេង​ទៀត​​មាន​វីតាមីន ​និង​​ប្រូតេអ៊ីន។​

៦. ​​ស្ត្រី​មាន​ផ្ទៃ​ពោះ​​គួរ​​ធ្វើ​លំហាត់​ប្រាណ​​តាម​ការណែនាំ

​​​​​​ខណៈ​ពេល​​ពពោះ​​​​ទាំង​៩ខែ​ ​ស្ត្រី​ជា​ម្ដាយ​​​មិន​គួរ​​​​ធ្វើការ​ធ្ងន់​ធ្ងរ​ឲ្យ​អស់​កម្លាំង​​​​ល្ហិតល្ហៃ​ទេ ​តែ​​ត្រូវ​ធ្វើ​​លំហាត់​ប្រាណ​​​​​ខ្លះ​ៗ​​ ​តាម​រយៈ​​ការ​​ដើរ​ចុះ​ឡើង​ៗ ​​ ​បរិភោគ​​អាហារ​​​សុខភាព ​និង​សម្រាក​​​ឲ្យ​បាន​ច្រើន។ 

៧. ​ដាច់​ខាត​​មិន​ត្រូវ​ពិបាក​ចិត្ត ​ឬ​ស្ត្រេស​​ទេ

​ពេល​វេលា​​​​​នេះ ​​​​ម្ដាយ​គ្រប់​រូប​​ត្រូវ​ចៀស​ឲ្យ​​ផុត​​ពី​​​​អារម្មណ៍​មួម៉ៅ​​ក្ដៅ​ក្រហាយ ​ ស្ត្រេស ​ឬ​ក្ដី​បារម្ភ​នានា ​ព្រោះ​​​ក្មេង​​​​អាច​នឹង​ទទួល​អារម្មណ៍​បែប​នេះ​​​ដែរ។ ​ចំពោះ​​​​ដំបូន្មាន​​​​​របស់​​អ្នក​ជំនាញ​ សូម​ឲ្យ​ម្ដាយ​​​ត្រូវ​អត់​ធ្មត់​​ខន្តី ​តាម​រយៈ​ការ​ធ្វើ​សមាធិ ​ឬ​បន្ត​ហាត់​យូហ្កា​បើ​ធ្លាប់​ធ្វើ​៕

2.3

ចុចអាន៖ រួមភេទ​របៀប​ម៉េច​ទៅ ទើប​ឆាប់​មានកូន?

ចុចអាន៖ អត្ថប្រយោជន៍​សំខាន់ៗ៧​ទៀត​នៃ​ការ​រួមភេទ ​ដែល​អ្នក​មិន​ដឹង

​ប្រែ​សម្រួល៖ ឡេង​ ភារុណ ប្រភព៖ Lifehack

ប្រភព៖ lifehack ប្រែសម្រួល៖ ភារុណ

មតិយោបល់