• 2020-07-03 09:09:31
  • ការអប់រំ

សាលារៀននឹងបើកដំណើរការឡើងវិញ នាពេលឆាប់ៗនេះ

  • 2020-07-03 09:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេលជាច្រើនខែ ដែលសាលារៀនត្រូវបិទផ្អាកដំណើរការ ទាំងសាលារដ្ឋ និងឯកជន ដែលត្រូវតម្រូវអោយសិស្សានុសិស្ស ត្រូវធ្វើការសិក្សាតាមរយៈអនឡាញ ពីផ្ទះរៀងៗរបស់ពួកគេ ដើម្បីធានាបាននូវសុវត្ថិភាព គ្មានការរីករាលដាល ក៏ដូចជាការឆ្លងបន្ថែមនូវជំងឺកូវីដ១៩។ យ៉ាងណាមិញ នៅរយៈពេលខាងមុខនេះ ក្រសួងនឹងអនុញ្ញាតិអោយសាលារៀនទាំងអស់អាចដំណើរការឡើងវិញ បានយ៉ាងធម្មតា ដោយមាននូវការអនុវត្តន៌នូវគោលការណ៌មួយចំនួនដូចខាងក្រោម ៖

តាមការឆ្លើយតប តាមរយៈសារអេឡិចត្រូនិច របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់មក Sabay News ថាសាលារៀនអាចបើកដំណើរការវិញបាន លុះណាតែប្រព្រឹត្តទៅតាមដំណាក់កាល ៣ខាងក្រោម ៖

  • ដំណាក់កាលទី១ សម្រាប់សាលារៀនដែលមានស្តង់ដាសុវត្ថិភាពខ្ពស់

  • ដំណាក់កាលទី២ សាលារៀនដែលមានស្តង់ដាមធ្យម

  • ដំណាក់កាលទី៣ សាលារៀនដែលមានស្តង់ដាអប្បបរមា។

លោកបន្ថែមទៀតថា សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំយុវជននិងកីឡា បាននឹងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គមសេដ្ឋកិច្ច។

ក្រសួងនឹងជម្រាបជូន អំពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១ ចំណែកឯដំណាក់កាលទី២ និងទី៣ គឺចំណុះអោយដំណាក់កាលទី១។ ក្រសួងអប់រំយុវជន និងកីឡា នឹងពិនិត្យយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្រករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕

អត្ថបទ ៖ Art

មតិយោបល់