• 2020-09-10 03:04:50
  • ជំនឿ

តើអ្នកជាមិត្តបែបណា តាមតារានិករណ៍កំណើត របស់អ្នក?

  • 2020-09-10 03:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះមកដឹងពីខ្លួនឯង បន្តិចមើល ថាយើងជាមិត្តប្រភេទណា ដោយផ្អែកតាមតាម តារានិករណ៍ (Zodiac Signs) ថ្ងៃ ខែ របស់យើង ដែលអាចបញ្ជាក់អំពីអត្តចរិត ក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ ចង់ដឹងច្បាស់ សូមអានថ្ងៃ ខែ តាមតារានិករណ៍ ដែលមាននៅ ខាងក្រោមនេះ៖

រូបតំណាង

Aries (March 21 – April 19) អ្នកជាប្រភេទមិត្ត បែបអ្នកដឹកនាំ ៖ កើតមក នាំយកភាពជាអ្នកដឹកនាំមកជាមួយ អត់ចេះខ្លាចអីសោះម៉ង ហើយនិយាយអ្វីចេញមក ច្រើនជាសម្តី បែប Inspiration។

Taurus (April 20 – May 20) អ្នកជាប្រភេទមិត្ត ដែលមានគុណភាព ៖ រឹងក្បាលតិចមែន​តែមើលថែណាស់ ហើយចូលចិត្ត ជំរុញអោយមិត្តភក្តិបានល្អបំផុត។

GEMINI (May 21 – June 20) អ្នកជាប្រភេទមិត្ត ដែលអ្នកណាក៏ចង់រាប់អាន ៖ កើតមកជាមួយចរិតប្រជាប្រិយ ផ្សំជាមួយភាពស្មោះត្រង់ ហើយនិយាយពីមិត្តភក្តិមួយណា ក៏ Number 1 ក្នុងចិត្តដែរ។

CANCER (June 21 – July 22) អ្នកជាប្រភេទ ឆាប់ដឹង និងយល់ចិត្ត មិត្តភក្តិ គ្រប់គ្នា ៖ មិនចូលចិត្ត នៅជុំៗ ជាហ្វូងដូចគេទេ មានមិត្តភក្តិជិតស្និទ្ធ ២ទៅ៣នាក់ បានហើយ។

LEO (July 23 – August 22) អ្នកជាប្រភេទមិត្ត ដែលសប្បាយរីករាយ នឹងជីវិត ៖ ចរិតគៀគរ មិនដឹងតាំងពីពេលណា និយាយទៅ ខ្លួនមិនជាប់ផ្ទះតែម្តង អាទិត្យណាក៏ជប់លៀង មានកម្មវិធីដែរ ហើយទៅតែឯង អត់បាន មានវា ត្រូវមានយើង។

VIRGO (August 23 – September 22) អ្នកជាប្រភេទមិត្ត ទទួលបានគ្រប់យ៉ាង អោយតែមានអ្នកចង់រាប់អាន។ អ្នកផ្តល់ក្តីស្រលាញ់ និងភាពស្មោះត្រង់ទៅកាន់អ្នកគ្រប់គ្នា។

LIBRA (September 23 – October 22) អ្នកជាប្រភេទមិត្ត បែប Social butterfly គឺថានាំមិត្តភក្តិ ដើរស្គាល់នេះ ស្គាល់នោះ ស្គាល់អ្វីថ្មីៗ រាប់អានមិត្តថ្មីៗ។

SCORPIO (October 23 – November 21) អ្នកជាប្រភេទមិត្តដែលអាចទុកចិត្តបាន និងនិយាយប្រាប់បានគ្រប់រឿង ព្រោះធានា កំពូលទូសុវត្ថិភាពដែលអាចទុករឿងរ៉ាវរបស់អ្នក មិនអោយអ្នកណាបានដឹង។

SAGITTARIUS (November 22 – December 21) អ្នកជាប្រភេទមិត្ត តួកំប្លែង ៖ មិនបាច់ទៅមើលរឿងកំប្លែង នាំអស់លុយ នៅជាមួយវា សប្បាយយកទៅណាមិនអស់។

CAPRICORN (December 22 – January 19) មិត្ត កំពូលយល់ចិត្ត ៖ ដឹងគ្រប់យ៉ាង ជាពិសេស រឿងក្នុងចិត្តហ្នឹងម៉ង អ្នកជាមិត្តដែលឆាប់យល់ចិត្ត និងមានញាណដឹង រឿងគ្រប់យ៉ាង នៅក្នុងចិត្តមិត្តរបស់អ្នក។

AQUARIUS (January 20 – February 18) មិត្ត ស្តាប់គ្រប់បញ្ហា ៖ បើមិនដឹងថា ត្រូវនិយាយប្រាប់អ្នកណា ប្រាប់វាទៅ វាស្តាប់ងាប់ចោល បើអោយខ្ចីត្រចៀក ទៅស្តាប់នៅផ្ទះបាន វាអោយខ្ចីទៀត។

PISCES (February 19 – March 20) កំពូលមិត្ត រួសរាយ ៖ អ្នកណាក៏មិត្តគាត់ដែរ មិនលើកលែងតែម្តង ហើយចរិតវិញ ចូលចិត្តនិយាយតែរឿងសប្បាយ តែបើត្រូវការជួយ រកវាទៅ មិនសូវខុសទេ៕

ប្រភព៖ herbeauty ប្រែសម្រួល ៖​ Art

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី