• 2020-09-12 02:10:00
  • សុខភាព

តេស្តគ្រប់ផលិតផលអស់ហើយ ស្នាមជ្រីវជ្រួញនៅតែមាន សាកវិធីទាំង៣ នេះដឹងតែគេសរសើរគ្រប់គ្នាតែម្តង

  • 2020-09-12 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាមជ្រីវជ្រួញ ជាសត្រូវធំបំផុតរបស់មនុស្សស្រី តែគ្មានមនុស្សស្រីណាអាចគេចផុតពីការមានស្នាមជ្រួញបានទេ មិនថានៅកញ្ចឹងក ដៃ ជើង ពិសេសនោះ គឺស្នាមជ្រួញនៅលើផ្ទៃមុខ។ នៅពេលដែលអ្នកអាយុ កាន់តែច្រើន ស្បែករបស់អ្នកនឹងចាប់ផ្តើមបាត់បង់ភាពយឺត និងងាយមានភាពជ្រីវជ្រួញ។ ការជក់បារី ញុំាគ្រឿងស្រវឹង និងការប្រើប្រាស់ផលិតផលដែលមានជាតិម្សៅ ឬជាតិកាត់ច្រើន ក៏អាចជាមូលហេតុដែលបង្កឲ្យមានស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខបានដែរ។

នៅពេលដែលមានស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ អ្នកប្រាកដជាបានស្វែងរក និងបានសាកគ្រប់ផលិតផលទាំងអស់ ដែលបានបញ្ជាក់ថាជួយទប់ស្កាត់ និងកាត់បន្ថយស្នាមជ្រីវជ្រួញទាំងនោះ តែវាមិនមានប្រសិទ្ធភាពតាមដែលអ្នករំពឹងទុកទេ ហើយថែមទាំងកាត់ស្បែកមុខអ្នកកាន់តែខ្លាំងថែមទៀត។

តោះអញ្ចឹង! មកស្គាល់ពីវិធីសាស្ត្រ ក្នុងការកាត់បន្ថយស្នាមជ្រីវជ្រួញបន្តិចម្តង ៗ ដូចជា៖

១. ផឹកទឹកឲ្យបានច្រើន ៖ អ្នកអាចឃើញភាពខុសគ្នារវាងស្បែកមុខមនុស្សដែលឧស្សាហ៍ផឹកទឹក និងមនុស្សដែលគ្មានជាតិទឹកក្នុងខ្លួន។ ប្រសិនបើអ្នកមិនព្យាយាមផឹកទឹកទេ ស្បែករបស់អ្នក មិនថានៅតួខ្លួន ឬស្បែកមុខទេ ប្រាកដជាស្ងួតនិងងាយមានស្នាមជ្រីវជ្រួញមិនខាន។

២. បិទម៉ាសធម្មជាតិ ៖ អ្នកមិនចាំបាច់ត្រូវចំណាយប្រាក់ច្រើនក្នុងការទិញម៉ាសបិទ ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញទេ។ ចំពោះបន្លែ និងគ្រឿងទេសធម្មជាតិដែលមានដូចជា ត្រសក់ ប្រទាលកន្ទុយក្រពើ ប្រេងដូងនិងទឹកឃ្មុំ ចេកទុំ និងសំបកចេកទុំ សាកសមបំផុតក្នុងការកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ។ អ្នកអាចសាកល្បងបិទម៉ាសទាំងនោះ មួយសប្តាហ៍ ២ទៅ៣ ដង និងឆ្លាស់រសជាតិម៉ាសតាមចំណងចំណូលចិត្ត។

៣. ចេះជ្រើសរើសផលិតផល ៖ នៅលើទីផ្សារយើងសព្វថ្ងៃ មានលក់ផលិតផលដែលអាចទប់ស្កាត់ និងកាត់បន្ថយស្នាមជ្រីវជ្រួញជាច្រើន ប្រសិនបើអ្នកមិនបានពិនិត្យមើលត្រឹមត្រូវ នូវការទទួលស្គាល់ពីក្រសួងណាមួយទេ អ្នកប្រាកដជាទិញប៉ះរបស់ក្លែងក្លាយ ឬគ្មានប្រសិទ្ធភាពមិនខាន។ តួយ៉ាងដូចជាផលិតផល Miracle Anti-Wrinkle Cream ដែលទទួលបានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មនៅកម្ពុជា ហើយក៏ជាឡេបំបាត់ជ្រួញខ្លាំង ជាប់ចំណាត់ថ្នាក់លេខ១ នៅសហរដ្ឋអាមេរិកផងដែរ ។

Miracle Anti-Wrinkle Cream ជាប្រភេទឡេសុទ្ធ ដែលមានប្រសិទ្ធភាពទៅលើស្បែក​ដែល​មាន ស្នាមជ្រួញខ្លាំង ស្នាមជ្រួញផ្នត់ជ្រៅៗ ស្នាមថ្នក់ក្រោមភ្នែក ហើយវាក៏អាចបង្រួមរន្ធញើស បន្តឹងស្បែកមុខ បំបាត់ជាំ អាចម៍រុយ បំបាត់ស្តើង-សរសៃក្រហម និងជួយព្យាបាលស្បែកដែលធ្លាប់ប្រតិកម្ម មុខរោល ធ្វើឲ្យមុខស ភ្លឺរលោង តឹងណែនផងដែរ។

អ្នកអាចលាបឡេនេះ បន្ទាប់ពីធ្វើការបិទម៉ាស រៀងរាល់យប់មុនពេលចូលគេងដើម្បីទទួលបានស្បែកមុខភ្លឺថ្លា ក្មេងជាងវ័យ និងកាត់បន្ថយស្នាមជ្រីវជ្រួញបន្តិចម្តងៗ។

សម្រាប់ពត៌មានបន្ថែមអាចទាក់ទងទៅកាន់ ៖

  • ហ្វេសប៊ុកផេក​ ៖ ALIGO-COLTD
  • លេខទូរស័ព្ទ ៖ 069 907 069 ៕

អត្ថបទ៖ Tan Muonvichny

មតិយោបល់