• 2020-09-22 03:34:11
  • ស្នេហា

ហេតុផល ៧យ៉ាង ដែលអ្នកគួររៀបការ ក្នុងវ័យ៣០ឆ្នាំ

  • 2020-09-22 03:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាពាហ៌ពិពាហ៌ ជាចំណង ហើយចំណងនេះ នឹងចងអ្នកពេញមួយជីវិត។ តើអ្នក និងប្រើជីវិត ក្នុងចំណងមួយនេះ ដោយរបៀបណា? មកដឹងពីហេតុផល៧យ៉ាង ដែលអ្នកគួររៀបការ នៅក្នុងវ័យ៣០ឆ្នាំ ៖

  • ១. អ្នកចំនាយពេលស្វែងយល់ពីជីវិតបានច្រើន អ្នកចាប់ផ្តើមដឹងថា ស្វែងយល់ពីដៃគូររបស់អ្នក និងយល់ពីគ្នាបានច្រើន មិនត្រឹមតែប៉ុននោះ អ្នកអាចវែកញែក បានយ៉ាងច្បាស់ទៀតថា ជីវិតពិត ខុសពី ជីវិតក្នុងរឿងកុន។

  • ២. អ្នកអាចមើលថែជីវិតគូរបានយ៉ាងល្អ ៖ អ្នកនឹងមិនចាំគេមកលួងទៀតទេ ប៉ុន្តែអ្នកនឹងរកវិធីលួងខ្លួនឯង ហើយរកពេលនិយាយជាមួយគាត់ ដើម្បីរកដំណោះស្រាយ ដែលល្អបំផុត នៅក្នុងជីវិតរបស់អ្នកទាំង២។

  • ៣. អ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកបានយ៉ាងល្អ ៖ អ្នកមានពេលនៅក្នុង ការរៀបគម្រោង សន្សំលុយ និងទិញរបស់អ្នក ដែលអ្នកចង់បាន ដូចជា ផ្ទះ ឡាន និងរបស់ផ្សេងៗ ដែលជាតម្រូវការក្នុងជីវិត របស់អ្នក។

  • ៤. អ្នកមានពេលស្វែងយល់បានច្រើន ពីពិភពខាងក្រៅ ៖ អ្នកអាចយកអ្វីដែលអ្នកបានដឹង បានរៀន ពីសង្គមខាងក្រៅ យកមកប្រើនៅក្នុងជីវិតគូររបស់អ្នក បានយ៉ាងល្អផងដែរ។

  • ៥. អ្នកមិនងាយបែកបាក់គ្នា ៖ ការរៀបការនៅអាយុ៣០ឆ្នាំ ជាពេលវេលា ដ៏ល្អ នៃជីវិតគូរ ព្រោះអ្នកមានភាពចាស់ទុំគ្រប់គ្រាន់ និងមើលថែគ្នា និងមិនចាកចោលគ្នា។

  • ៦. អ្នករីករាយនឹងជីវិតគូរ ៖ អារម្មណ៌រៀបការនៅអាយុ ៣០ឆ្នាំ ជាអារម្មណ៌ស្រលាញ់ បែបចាស់ទុំ មិនមែនជាអារម្មណ៌បែបមួយឆាវ អារម្មណ៌ចង់បានតែមួយពេល។

  • ៧. អ្នកមានគម្រោងច្បាស់លាស់ ពិតប្រាកដ ៖ នៅក្នុងវ័យ៣០ឆ្នាំ អ្នកធ្វើរឿងជាច្រើន ជាមួយគម្រោង ជាពិសេសគឺជីវិតគូររបស់អ្នកតែម្តង។ អ្នកមិនបណ្តែតបណ្តោយ គ្រប់យ៉ាងតាមវាសនា ប៉ុន្តែអ្នកជ្រើសរើស ធ្វើជាចង្កូត នៃជីវិតរបស់ខ្លួន៕

ប្រភព៖ herbeauty ប្រែសម្រួល ៖​ Art

មតិយោបល់