• 2021-02-12 07:42:41
  • ស្នេហា

កាដូទាំង ៦ ប្រភេទ សម្រាប់មនុស្ស​ជាទីស្រលាញ់ ធ្វើឲ្យថ្ងៃ១៤ កុម្ភៈ​កាន់តែមាន​ន័យ!

  • 2021-02-12 07:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ គឺ​ជា​ថ្ងៃ​ពិសេស​មួយ​ ដែលអ្នក​អាចបង្កើត​នូវ​អនុស្សាវរីយ៍​ដ៏​ស្រស់​ស្អាត​សម្រាប់មនុស្ស​ជាទីស្រលាញ់​របស់​អ្នក។ ​ការ​ជូនកាដូគ្នាទៅវិញទៅមក​​ក្នុង​ថ្ងៃ​នេះ ​ក៏​ជា​វិធី​បង្កើត​នូវ​ការ​​ចង​ចាំ​​ដ៏​ល្អ​មួយ​ផង​ដែរ។

ខាងក្រោមនេះ ជាកាដូ ៦ប្រភេទ ដែលអ្នកគួរទិញជូនមនុស្ស​ជាទីស្រលាញ់របស់អ្នក៖

​១. ​តុក្កតា

​តុក្កតា ​ជា​អំ​ណោយ​ដែល​មិន​អាច​មិន​អើ​ពើ​បាន​​ទេ​សម្រាប់​បុណ្យ​ណូ​អែល។ ​​​អ្នក​កាន់​តែ​រើស​យក​តុក្កតា Cute ​វា​កាន់​តែ​ធ្វើ​ឲ្យ​ថ្ងៃ​ណូ​អែល​នេះ ​ក​ពិសេស​ខ្លាំង​ឡើង​សម្រាប់​អ្នក​និង​មនុស្ស​ជា​ទី​ស្រលាញ់។

២. ​ប្រអប់​តន្រ្តី

​​ក្រៅ​ពី​រូប​រាង​ខាង​ក្រៅ​មាន​ភាព​ទាក់​ទាញ វា​ក៏​ជា​កាដូ​ដែល​ស្រស់​ស្អាត ​និង​ជា​អំណោយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ​​បើ​ជ្រើស​រើស​យក​ប្រអប់​តន្រ្តី​ដែល​មាន​ភ្លេង​​បុណ្យ​ណូ​អែល​ទៀត ​កាន់​តែ​ធ្វើ​ឲ្យ​ដៃ​គូ​មាន​អារម្មណ៍​សប្បាយ​រីក​រាយ។

៣. កាត​ Posta ​ធ្វើ​ដោយ​ខ្លួន​ឯង

អំណោយ​ដែល​ធ្វើ​ដោយ​ដៃ​ខ្លួន​ឯង ​​ច្រើន​តែ​មាន​​តម្លៃ​ជាង​របស់​ដែល​ទិញ​ពី​គេ។ ​បើ​អ្នក​ចេះ​​រៀប​ចំ​តុប​តែង​កាត​របស់​អ្នក​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត ​ព្រ​ម​ទាំង​សរសេរ​សារ​ដែល​ភ្ជាប់​ពី​អារម្មណ៍​​ពិត​​ថែម​ទៀត ​នឹង​ធ្វើ​ឲ្យ​អំ​ណោយ​ថ្ងៃ​បុណ្យ​ណូ​អែល​របស់​អ្នក​កាន់​តែ​ពិសេស​ទ្វេ​ដង។

៤. ​បង្អែម​ដែល​ចម្អិន​ដោយ​ខ្លួន​ឯង​ផ្ទាល់

បើ​អ្នក​មិន​ចង់​ធ្វើ​កាត Posta ​​ទេ ​អ្នក​ក៏​អាច​សាក​ល្បង​​មក​ធ្វើ​បង្អែម​ឆ្ងាញ់​ៗ Sweet Sweet ​ធ្វើ​ជា​អំ​ណោយ​ក្នុង​ថ្ងៃ​ណូ​អែល​ក៏​បាន។ ​អាច​ជា​ប្រភេទ​នំ ​ក៏​បាន ​ដោយ​រៀប​ចំ​យ៉ាង​ណា​ឲ្យ​មាន​សោភណភាព ឬ​ដាក់​ទៀន​ពី​លើ​បន្ថែម​ទៀត​ក៏​បាន។ ​រឿង​ដ៏​ចាំ​បាច់​មួយ​ទៀត ​ត្រូវ​រក​ប្រអប់​ដែល​ស្រស់​ស្អាត​មក​ដាក់​​បង្អែម​នេះ ឲ្យ​មើល​ទៅ​ឃើញ​​​ទាក់​ទាញ។

៥. ស៊ុម​រូប​ថត

​មនុស្ស​មួយ​ចំនួន​ប្រហែល​គិត​ថា ​នេះ​គឺ​ជា​កាដូ​សាមញ្ញ​ពេក ​តែ​​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ចង​ចាំ ​​ជាមួយ​នឹង​អនុស្សាវរីយ៍​​មិន​អាច​បំ​ភ្លេច​បាន។ ​ដាក់​រូប​ថត​​ដែល​អ្នក​ថត​រួម​គ្នា​ជាមួយ​មនុស្ស​​ដែល​អ្នក​ចង់​ប្រគល់​កាដូ​នេះ​ដល់​គេ​​ជា​ទី​បំ​ផុត ​នោះ​នៅ​ពេល​គក​ឃើ​ញ​អំ​ណោយ​នេះ ​គេ​ច្បាស់​ជា​ចង​ចាំ និង​មិន​ងាយ​បំ​ភ្លេច​រូប​ភាព​ដ៏​ស្រស់​ស្អាត​នេះ​ឡើយ។

៦. ឈុតអង្គរ Care Package

ធានាថា​មនុស្ស​ជាទីស្រលាញ់របស់អ្នកនឹងពេញចិត្ត ដោយសារគាត់បាន​​របស់ល្អប្រើ ហើយវេចខ្ចប់ស្អាតទៀត តំលៃក៏សមរម្យត្រឹមតែ ៩ដុល្លាប៉ុណ្ណោះ។ ក្នុងឈុតនេះ អ្នកនឹងទទួលបាន សាប៊ូដែលផលិតឡើងដោយគ្រឿងផ្សំពីធម្មជាតិ ចំនួន២ដុំ ក្រែមលាបមាត់ ១​ និងប្រេងម៉ាស្សា១ វេចខ្ចប់នៅក្នុងស្មុក។ សំរាប់អ្នកដែលស្រលាញ់ការវេចខ្ចប់ជារបៀបខ្មែរ និងផលិតផលដែលផលិតឡើងនៅក្នុងស្រុក។ ឈុតនេះមាន ៤ជម្រើសផ្សេងគ្នា គឺក្លិនផ្កាម្លិះ ក្លិនស្វាយ ក្លិនផ្កាឈូក និងក្លិន ស្លឹកគ្រៃ។ កញ្ចប់នេះគឺសាកសមឥតទាស់តែម្តង។ អាចរកទិញបាននៅលើ ផេក Kanha រឺទាក់ទងទៅលេខ ០៨៩​ ៣២ ២២​ ៦៩។

ឈុតអង្គរ Care Package នេះ ក៏មាន​ជាឈុតតូចផងដែរ។ សំរាប់អ្នកដែលស្រលាញ់ការវេចខ្ចប់ជារបៀបខ្មែរ របស់តូចៗល្មមប្រើជាកាដូ ហើយធូរថ្លៃ ឈុតតូចនេះអាចជាជម្រើស។ ឈុតនេះ មានតំលៃ ៧ដុល្លា ហើយនៅក្នុងស្មុកតូចនេះ មានផលិតផលពីមុខផ្សេងគ្នា គឺ​សាប៊ូដុសខ្លួន ១ដុំដែលផ្សំឡើងពីគ្រឿងផ្សំធម្មជាតិ និងក្រែមលាបបន្ទន់មាត់១ ដែលក្លិនវាមាន ៤ជម្រើសផ្សេងគ្នា គឺក្លិនផ្កាម្លិះ ក្លិនស្វាយ ក្លិនផ្កាឈូក និងក្លិន ស្លឹកគ្រៃ។ អាចរកទិញបាននៅលើ ផេក Kanha រឺទាក់ទងទៅលេខ ០៨៩​ ៣២ ២២​ ៦៩៕

មតិយោបល់
អត្ថបទថ្មី