• 2021-01-13 09:38:45
  • ស្នេហា

៥ចំនុចនេះ បង្ហាញថាមិត្តភាពរបស់អ្នកគ្មានថ្ងៃក្លាយជាស្នេហាឡើយ

  • 2021-01-13 09:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើអ្នកកំពុងវិលវល់ក្នុងអារម្មណ៌មួយដែលមិនច្បាស់រវាងស្នេហា និងមិត្តភក្តិ អ្នកអាចសង្កេតអាកប្បកិរិយា ទាំងប្រាំខាងក្រោមនេះបាន។ ប្រសិនបើអ្នកមានមួយណា ក្នុងប្រាំចំនុចខាងក្រោម មិនបាច់សង្ឃឹមទេ មិត្តភាពមួយនេះ វាគ្មានថ្ងៃក្លាយជាស្នេហានោះឡើយ។

  • ១. ស្នេហា មិនយូរអង្វែងដូចមិត្តភាពទេ ត្រង់នេះចង់បង្ហាញពីភាពច្បាស់លាស់ ចំពោះអារម្មណ៌របស់អ្នក ទៅលើមនុស្សដែលជាមិត្តរបស់អ្នក ប្រសិនបើវាគ្រាន់តែជាអារម្មណ៌១ពេល កុំបណ្តែតបណ្តោយអី ព្រោះមិនយូរមិនឆាប់ វាក៏នឹងបាត់ទៅវិញ។

  • ២. បើយើងចាប់អារម្មណ៌គេតែម្ខាង ឆាប់បញ្ឈប់ទៅ នេះចង់បានន័យថា ម្ខាងទៀតអត់បានគិតដូចយើងទេ គាត់ទុកយើងដូចមិត្តធម្មតាប៉ុននោះ។

  • ៣. អ្វីដែលអ្នកធ្វើទៅ មិនសូវទទួលបានការចាប់អារម្មណ៌ នេះចង់សំដៅលើទង្វើគ្រប់យ៉ាង ដូចជាការបារម្ភ ការយកចិត្តទុកដាក់ និងអ្វីច្រើនទៀត។ អ្នកអាចសម្គាល់បាន គាត់មិនខ្វល់ទេថា អ្នកកំពុងខឹងឬប្រចណ្ឌគាត់ជាមួយអ្នកណា ខឹងដល់ដាច់ខ្យល់ងាប់ទៀត ក៏គាត់អត់ខ្វល់ដែរ។ ហើយបើចឹងៗ ខំអីម៉េស ឈប់ទៅ។

  • ៤. មិនឆាតទៅ គេក៏មិនខ្វល់ឆាតមក មិនមែនរវល់ទេ តែគេមិនខ្វល់តែម្តង ព្រោះអ្នកមិនមែនជាមនុស្សសំខាន់អីដែលគេត្រូវឆាតរកនោះទេ។

  • ៥. អ្នកមិនមែនមនុស្សទី១ ដែលគេនឹកឃើញនោះទេ មិនថារាល់ពេលមានបញ្ហា ឬពេលសប្បាយ៕

ប្រភព៖ herbeauty ប្រែសម្រួល ៖​ Lady

មតិយោបល់
អត្ថបទពេញនិយម