- 2020-10-12 08:36:10
- ជំនឿ
រឿង ២ក្នុងឆ្នាំ ២០២០ ដែលគ្រូហុងស៊ុយល្បីឈ្មោះនៅកម្ពុជា ទស្សន៍ទាយត្រូវ
- 2020-10-12 08:36:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ២ក្នុងឆ្នាំ ២០២០ ដែលគ្រូហុងស៊ុយល្បីឈ្មោះនៅកម្ពុជា ទស្សន៍ទាយត្រូវ
ចន្លោះមិនឃើញ
គ្រូហុងស៊ុយល្បីឈ្មោះនៅកម្ពុជា ឡុង ណាលី ធ្លាប់បានធ្វើការទស្សន៍ទាយនៅក្នុងកម្មវិធី ហុង ស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងប៉ុស្ដិ៍ទូរទស្សន៍ PNN កាលពីចុងឆ្នាំ ២០១៩ ថានៅក្នុងឆ្នាំ២០២០ នឹងមានបញ្ហាកើតឡើងជាមួយសុខភាព ដែលពាក់ព័ន្ធជាមួយការហូបបន្លែឆៅ និងមានជំងឺផ្ដាសាយដែលមានលក្ខណ:ធ្ងន់ធ្ងរមានរយ:ពេលយូរ និងអាចបម្លែងខ្លួនទៅជាមេរោគផ្សេង។
ជាក់ស្ដែងនៅដើមឆ្នាំ២០២០ ក៏មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ដែលជាប្រភេទជំងឺផ្ដាសាយ មានការរាលដាលនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ជំងឺកូវីដ១៩ នេះចាប់ផ្ដើមកើតឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០១៩ និងបន្តរាលដាលនៅទូទាំងពិភពលោករហូតមកដល់សព្វថ្ងៃ។
គ្រូហុងស៊ុយ ណាលី បានបន្តថា ឆ្នាំនេះក៏អាចកើតមានគ្រោះថ្នាកើចរាចរណ៍រវាងរថយន្ត និងរថយន្ត ឬរថយន្តជាមួយដើមឈើ ដែលភាគច្រើកើតឡើងនៅទិសខាងត្បូង និងទិសខាងកើត ដែលអាចមានគ្រោះថ្នាក់រហូតដល់ផ្ទុះឆេះឡានក៏មានដែរ។
លើសពីនេះគ្រូហុងស៊ុយ ណាលី ក៏បានទស្សន៍ទាយថា ក្នុងឆ្នាំ២០២០ ក៏មានគ្រោះធម្មជាតិដែលទាក់ទងទៅនិងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នោះមានន័យថាឆ្នាំ២០២០ កម្ពុជានិងជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរផងដែរ។
គ្រូហុងស៊ុយ រូមនេះបានបន្តថានៅចុងឆ្នាំ២០២០ នេះក៏មានជួបរឿងមួយទៀតដែលមានអាកាសធាតុត្រជាក់ខុសពីធម្មតា ដែលអាចធ្វើឲ្យអត្រាអ្នកស្លាប់ដោយសារការចុះត្រជាក់នេះមានចំនួនច្រើនជាងឆ្នាំផ្សេងៗ។
ដោយឡែកសម្រាប់រឿងគ្រោះធម្មជាតិនៅក្នុងឆ្នាំ២០២០ ថ្មីៗនេះកម្ពុជាក៏កំពុងជួបប្រទះជាមួយនិងគ្រោះទឹកជំនន់ ដែលបានបង្ករឡើងដោយសារព្យុះ លីនហ្វា (LINFA) ដែលធ្វើឲ្យខេត្តចំនួន ២នៅកម្ពុជា គឺខេត្តពោសាត់ និងខេត្តបាត់ដំបង កំពុងមានការកើនឡើងដោយជំនន់ទឹកភ្លៀងយ៉ាងច្រើន។
ចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖