• 2020-10-28 06:00:00
  • សុខភាព

ចំពោះអ្នកដែលតមអាហារមិនឈប់នោះ គួរតែដឹងពីផលប៉ះពាល់ទាំងនេះ

  • 2020-10-28 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីវិធីសម្រកទំងន់វិញ មានតែការតមអាហារនេះហើយដែលជាវិធីដែលងាយស្រួល ហើយឆាប់បានឃើញលទ្ធផលបានយ៉ាងរហ៏សបំផុតនោះ តែទន្ទឹមនឹងភាពងាយស្រួលនេះ តែវាជាវិធីដែលអាចដោះស្រាយបញ្ហានេះបានតែក្នុងពេលខ្លីប៉ុណ្ណោះ គួបផ្សំនិងមូលហេតុមួយចំនួនដូចខាងក្រោមនេះ៖

១. ស្បែកស្រអាប់ មិនស្រស់ថ្លា

ការបង្អត់ខ្លួនឯងដោយមិនទទួលទានអោយបានគ្រប់គ្រាន់បែបនេះ មិនត្រឹមតែធ្វើអោយសុខភាពរាងកាយអ្នកចុះខ្សោយបានទេ រីឯសុខភាពស្បែកពេញរាងកាយអ្នកក៏ទទួលផលប៉ះពាល់ទៅតាមនោះដែរ។ ស្បែកអ្នកនឹងចាប់ផ្ដើមលេចចេញស្នាមជ្រួញចេញមក ធ្វើអោយស្បែកអ្នកអាចនឹងមានវ័យចាស់ជាងខ្លួនអ្នកផ្ទាល់ទៅទៀត។

២. សុខភាពបេះដូងក៏ធ្លាក់ចុះ

ការដែលបង្អត់មិនទទួលទានអាហារអោយបានគ្រប់គ្រាន់បែបនេះ អាចធ្វើអោយរាងកាយដំណើរមិនបានល្អដូចមនុស្សទូទៅ ព្រោះរាងកាយអ្នកត្រូវការរក្សាទុកថាមពលពីចំនីអាហារតាមដែលអាចធ្វើទៅបាន ព្រោះមិនដឹងថាអាចនឹងទទួលបានថាមពល នៅពេលណាទៀតនោះទេ។ រីឯបេះដូងអ្នកក៏ប្រែជាតូច ហើយខ្សោយជាងមុនធ្វើអោយឈាមរត់ចេញចូលមិនបានស្រួល។

៣. សក់ជ្រុះ

ពេលដែលទទួលទានអាហារមិនបានគ្រប់គ្រាន់អាចធ្វើអោយសក់អ្នកជ្រុះ ព្រមទាំងសក់ក៏អាចប្រែក្លាយជាស្ងួត បែកចុង មើលទៅមិនមានទំងន់។

៤. អារម្មណ៏ប្រែប្រួលខ្លាំង

រឿងដែលអ្នកដទៃអាចនឹងចាប់អារម្មណ៏មុនគេពេលដែលអ្នក មិនសូវជាបានទទួលទានអោយបានគ្រប់គ្រាន់នោះ គឺអារម្មណ៏ឆេវឆាវ និង ប្រែប្រួលមិនឈប់នេះហើយ។ ខួរក្បាលអ្នកនឹងមិនទទួលបានជាតិ​ Glucose ​និង Ketones បានគ្រប់គ្រាន់ជាហេតុដែលធ្វើអោយអ្នកផ្លាស់ប្ដូរចរិតបែបនេះ។

ប្រភព៖ pretty ប្រែ​សម្រួល៖ Iv Madalen

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី