• 2020-11-03 02:00:00
  • សុខភាព

ចាស់ជាងអាយុមិនខាន បើបន្តទទួលទានអាហារប្រភេទនេះញឹកញាប់

  • 2020-11-03 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការឧស្សាហ៏ទទួលទានអាហារប្រភេទនេះជាប្រចាំ មិនត្រឹមតែធ្វើអ្នកមើលទៅចាស់ជាងអាយុនោះទេ ថែមទាំងប្រឈមមុខនឹងជំងឺជាច្រើនមុខទៀត។ អ៊ីចឹងហើយ​ បើអាចកាត់បាន គួរតែអត់ខ្លះទៅ៖

១. អាហារដែលមានជាតិខ្លាញ់ខ្ពស់

ជាពិសេសអាហារបំពងនេះតែម្ដង នរណាៗក៏ពិបាកនឹងហាមចិត្តដែរ ទោះជាអ្នកពូកែតមអាហារយ៉ាងណាក៏ដោយ។ អាហារប្រភេទនេះធ្វើអោយរ៉ាឌីកាល់សេរីនៅក្នុងខ្លួនកើតឡើង ដែលធ្វើអោយកោសិកានៅក្នុងរាងកាយក៏ខូចខាតទៅតាមនោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ ជាតិខ្លាញ់មិនល្អទាំងនេះក៏អាចធ្វើអោយប្រព័ន្ធរំលាយអាហារដំណើរមិនល្អ ធ្វើអោយសភាពរាងកាយទាំងមូលមើលទៅស្រអាប់មិនស្រស់ថ្លា។

២. អាហារដែលមានជាតិស្ករខ្ពស់

ក្រៅពីមិនមានប្រយោជន៏អ្វីសោះដល់សុខភាពហើយនោះ ប្រភេទអាហារដែលមានជាតិស្ករខ្ពស់អាចធ្វើអោយអ្នកធាត់បានយ៉ាងងាយ ហើយរាងកាយអ្នកក៏ត្រូវធ្វើច្រើនជាងធម្មតាក្នុងការរំលាយជាតិស្ករដែលអ្នកទទួលទានចូលទៅ អញ្ចឹងហើយបើតែងតែញ៉ាំតែគុជផ្អែមៗនោះ មិនបាច់ឆ្ងល់ទេ ថាហេតុអីស្បែកអ្នកមើលទៅមិនស្រស់ថ្លាដូចមុនសោះ។

៣. អាហារដែលមានជាតិប្រៃខ្ពស់

ផ្អកប្រហុក និង ជ្រក់ជាដើមនោះសុទ្ធតែជាប្រភេទអាហារដែលផ្ទុកជាតិប្រៃច្រើនលើសលប់។ ជាតិប្រៃនេះមិនត្រឹមតែមិនល្អសម្រាប់សុខភាពអ្នកទទួលទានទេ ថែមទាំងចូលទៅបំផ្លាញជីវិតជាតិចិញ្ចឹមដែលអ្នកអាចទទួលបានពីការទទួលបន្លែ ផ្លែឈើផ្សេងៗថែមទៀតផង។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

មតិយោបល់
អត្ថបទពេញនិយម