• 2020-11-04 02:00:00
  • សុខភាព

សម្រាប់អ្នកដែលឃ្លានមិនឈប់ តិចនិចទាំងនេះអាចជួយបាន

  • 2020-11-04 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាពិសេសចំពោះអ្នកដែលចង់សម្រកទំងន់ ការផ្លាស់ប្ដូរបរិមាណអាហារដែលទទួលភ្លាមៗ អាចមិនមែនជារឿងងាយស្រួល បើសិនជាអ្នកមានបញ្ហាបែបនេះមែននោះ កុំភ្លេចសាកល្បងតិចនិចនេះ៖

១. លាបក្រចក

ការលាបក្រចកដោយខ្លួនឯង ទាមទារអោយមានការផ្ចង់អារម្មណ៏ខ្ពស់ ហើយនៅពេកដែលអ្នកចាប់ផ្ដើមផ្ចិតផ្ចង់លាបក្រចកហើយនោះ ចំនង់អាហារក៏អាចនឹងរលាយបាត់ទៅវិញភ្លាមៗបាន។

២. បាញ់ទឹកអប់

ក្លិនទឹកអប់ក្រអូបៗ អាចជួយអោយអ្នកបាត់ឃ្លានបាន ជាពិសេសបើរើសក្លិនអោយបានត្រឹមត្រូវដូចជាក្លិនក្រូច ឫ ក្លិនក្រូចថ្លុងជាដើម។

៣. ដកដង្ហើមរបៀប ៤-៧-៨

ការតាំងសមាធិ និង សម្រួលអារម្មណ៏អាចមានប្រសិទ្ធភាពជួយអោយអ្នកមិនសូវឃ្លានបានដោយ សារតែការបញ្ចេញជាតិសេរ៉ាតូនីននៅក្នុងរាងកាយ។ អ្នកអាចអនុវត្តបានដោយដកដង្ហើមចូល ៤ វិនាទី ទប់ដង្ហើម ៧ វិនាទី រួចដកដង្ហើមចេញតាមមាត់ ៨ វិនាទី ជាពិសេសចំពោះអ្នកដែលចេះតែឃ្លានពេលយប់។

៤. ផ្លាស់ប្ដូរចាន និង កម្រាលតុ

ការជ្រើសពណ៌កម្រាលតុអាហារ និង ចានក៏អាចធ្វើអ្នកមិនសូវជាទទួលទានអាហារបានច្រើនដូចមុន ដូចជាពណ៌ខៀវ ស្វាយ ខ្មៅ និង ពណ៏ប្រផេះជាដើម។

៥. ប៉ះថ្ងាសស្រាលៗ

បើសិនជាកំពុងតែសម្រេចចិត្តថាត្រូវកម្ម៉ុងអីមកញ៉ាំឫអត់ សាកល្បងប៉ះថ្ងាសអ្នកថ្នមៗ ប្រហែល ៣០ វិនាទី អ្នកអាចនឹងបាត់ឃ្លានទៅវិញភ្លាមៗ។ យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាការធ្វើបែបនេះអាចរំញោចទៅដល់ប្រព័ន្ធប្រសាទ ដែលជួយទប់ចំនង់អាហារបានយ៉ាងមានប្រសិទ្ធភាព។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

មតិយោបល់
អត្ថបទពេញនិយម