- 2020-11-03 03:34:00
- សុខភាព
អត្ថប្រយោជន៍ទាំង៩យ៉ាងរបស់ផ្លែប៊ឺររដែលល្អសម្រាប់សុខភាព
- 2020-11-03 03:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ទាំង៩យ៉ាងរបស់ផ្លែប៊ឺររដែលល្អសម្រាប់សុខភាព
ចន្លោះមិនឃើញ
ក្នុងចំណោមផ្លែឈើដែលយើងទទួលទាន ផ្លែប៊ឺររជាផ្លែមួយដែលមានតម្លែរាងថ្លៃបន្តិចនៅតាមទីផ្សារ ប៉ុន្តែផ្លែប៊ឺររពិតជាល្អសម្រាប់មនុស្សគ្រប់រូបជាពិសេសវាសម្បូរទៅដោយជាតិវីតាមីនប៉ូវសុខភាព។ ដូចនេះហើយយើងនឹងរៀបរាប់ប្រាប់អ្នកពីវិធីញ៉ាំនិងប្រយោជន៍នៃផ្លែប៊ឺរ។
សារធាតុចិញ្ចឹមរបស់ផ្លែប៊ឺរ:
១. វីតាមីនE ជួយថែបំប៉នដល់ស្បែក
២. អង់ទីអក់ស៊ីដង់(Antioxidant)ដែលមានតួនាទីពន្យាភាពចាស់ និងបង្ការការកើតជម្ងឺមហារីក
៣. ជាតិប៉ូតាស្យូម មិនធ្វើអោយសម្ពាធឈាមមានការកើនឡើង
៤. វីតាមីនA ជំនួយដល់ភ្នែក
៥. វីតាមីនB ជួយបំបាត់ភាពស្ពឹក
៦. វីតាមីនC ការពារការឆ្លងផ្តាសាយ និងធ្វើអោយធ្មេញរឹងមាំ
៧. ជាប្រភេទខ្លាញ់ដែលល្អសម្រាប់សុខភាពដែលវាប្រៀបដូចជាប្រេងអូលីវ ដែលមានតួនាទីបញ្ចុះកូឡេស្តេរ៉ូល និងការពារជម្ងឺគាំងបេះដូង
៨. ជាតិការ៉ូទីន(carotene)ដែលមានប្រហែលជា១១មុខខុសគ្នាអាចរកឃើញបាននៅផ្នែកពណ៌បៃតងចាស់ក្នុងផ្លែប៊ឺរ
ហេតុអ្វីបានជាអ្នកមិនគួរចាំទាល់តែពេលឃ្លានទើបបរិភោគអាហារ
តើគួរចិតផ្លែប៊ឺរបែបណាទើបអាចរក្សាសារធាតុចិញ្ចឹមរបស់វាបាន?
អ្នកគ្រាន់តែយកកាំបិតមកពុះផ្លែប៊ឺរជាពីរស្មើគ្នា នោះកាំបិតនឹងទើរត្រឹមគ្រាប់ខាងក្នុង។ ក្នុងការយកគ្រាប់ចេញអ្នកអាចយកដៃទាញវាចេញ ហើយយកស្លាបព្រាមកកោសសាច់វាបាន។ តើធ្វើម្តេចទើបរក្សាផ្លែប៊ឺរកុំអោយប្រែជាពណ៌ខ្មៅ?
១. អ្នកអាចច្របាច់ក្រូចឆ្មាពីលើវាបន្តិច
២. អ្នកអាចរក្សាវាទុកក្នុងថង់ផ្លាស្ទិចសម្រាប់ក្លេសេក្នុងទូរទឹកកក។
អ្នកអាចញ៉ាំផ្លែប៊ឺរចំនួនមួយក្នុងមួយថ្ងៃតែប៉ុណ្ណោះ កុំញ៉ាំច្រើនពេកដោយសារវាជាសម្បូទៅដោយថាមពល។ ប៉ុន្តែសម្រាប់អ្នកដែលចង់រក្សាទម្ងន់ អ្នកក៏អាចញ៉ាំវាបានដែរ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
អាហារទាំង៧ប្រភេទដែលអ្នកមិនគួរដាក់ក្នុងម៉ាសុីនកម្តៅម្ហូប (Microwave)