- 2020-11-03 07:50:00
- សុខភាព
តើមានបញ្ហាអ្វីកើតឡើង បើសិនអ្នកទទួលទានតែខ្ញីជារៀងរាល់ថ្ងៃ?
- 2020-11-03 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើមានបញ្ហាអ្វីកើតឡើង បើសិនអ្នកទទួលទានតែខ្ញីជារៀងរាល់ថ្ងៃ?
ចន្លោះមិនឃើញ
ផ្លែខ្ញីងាយស្រួលរកនៅតាមទីផ្សារណាស់ ព្រោះវាសម្បូរនិងមានតម្លៃសមរម្យ។ មិនតែប៉ុណ្ណោះវាក៏សម្បូរទៅដោយគុណប្រយោជន៍ថែរក្សាសុខភាពផងដែរ ជាពិសេសគេអាចយកវាមកធ្ចើជាតែខ្ញីនិងញ៉ាំពេលក្តៅឧណ្ឌៗ។
១. មានតួនាទីប្រឆាំងនឹងជម្ងឺបេះដូង
តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានបង្ហាញថាការញ៉ាំតែខ្ញីអាចជួយអោយអ្នកជៀសឆ្ងាយពីជម្ងឺបេះដូងដូចជាការកាត់បន្ថយនូវកូឡេស្តេរ៉ូលដែលអាក្រក់សម្រាប់សុខភាព តែផ្ទយយទៅវិញ មានការកើនឡើងនូវកូឡេស្តេរ៉ូលដែលល្អ ហើយទប់ស្កាត់ការឡើងសម្ពាធឈាម។
២. ជួយរក្សាទម្ងន់របស់អ្នកឲ្យនៅថេរ
នៅពេលដែលអ្នកមានអារម្មណ៍ងាឃ្លានដែលជាកត្តាចម្បងដែលធ្វើអោយអ្នកទទួលទានច្រើនហើយមិនអាចគ្រប់គ្រងទម្ងន់ខ្លួនឯងបាន។ ប៉ុន្តែសម្រាប់តែខ្ញីវិញ ដោយសារតែវាមានឫសហឹរដែលធ្វើអោយអ្នកអាចមានអារម្មណ៍ឆាប់ឆ្អែតនៅពេលដែលបានបរិភោគអ្វីមួយរួចរាល់។
៣. ការគ្រប់គ្រងសម្ពាធស្ករក្នុងសរសៃឈាម
បើសិនជាអ្នកមានជម្ងឺទឹកនោមផ្អែមប្រភេទទី២ នោះអ្នកអាចញ៉ាំតែខ្ញីជារៀងរាល់ថ្ងៃត្រឹមតែ១២សប្តាហ៍ នោះអ្នកនឹងអាចជាសះស្បើយ។ ប៉ុន្តែយ៉ាងណាមិញ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញផង។
៤. កាត់បន្ថយភាពឈឺចាប់ត្រង់ជង្គង់
បើសិនជាអ្នកមានជម្ងឺមួយដែលពិបាកធ្វើចលនាត្រង់ក្បាលជង្គង់ អ្នកអាចញ៉ាំតែខ្ញីរយៈពេល៦ខែ នោះអ្នកនឹងត្រលប់ទៅសភាពដើមវីញដែលអ្នកអាចធ្ចើការបានធម្មតានិងលំហាត់ប្រាណវិញផងដែរ។
៥. បង្ការជម្ងឺមហារីក
មានភស្តុតាងដែលបញ្ជាក់យ៉ាងច្បាស់ពីប្រសិទ្ធភាពរបស់តែខ្ញីដែលវាមានតួនាទីការកើតមហារីកដូចជាមហារីកក្រពះ មហារីកលំពែង មហារីកថ្លើម និងមហារីកពោះរៀនធំជាដើម។
៦. ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃសារពាង្គកាយ
បើសិនជាអ្នកឧស្សាហ៍ឈឺ អ្នកអាចផ្លាស់ប្តូរមកញ៉ាំតែខ្ញីបាន ដោយសារតែវាជួយពង្រឹងនូវប្រព័ន្ធភាពស៊ាំនៃរាងកាយអ្នក ប្រឆាំងទប់ទល់នឹងពពួកមេរោគបង្កជម្ងឺ ហើយអ្នកអាចញ៉ាំក្នុងរយៈពេល២១ថ្ងៃ នោះអ្នកនឹងឃើញមានការផ្លាស់ប្តូរក្នុងសារពាង្គកាយរបស់អ្នក៕
ចុចអានបន្ត៖