• 2020-11-04 03:00:00
  • សុខភាព

បើចង់បានរាងស្អាត ក្រោយម៉ោង ១០​ យប់កុំបរិភោគអាហារប្រភេទនេះអោយសោះ

  • 2020-11-04 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនត្រឹមតែប៉ះពាល់ដល់សម្រស់ទេ សុខភាពក៏ដុនដាបតាមហ្នឹងដែរ បើឧស្សាហ៏ញ៉ាំអាហារប្រភេទនេះជាប្រចាំនោះ។

១. ផ្លែឈើ

ជាទូទៅផ្លែឈើមានប្រយោជន៏ណាស់សម្រាប់សុខភាពអ្នកទទួល តែការជ្រើសរើសទទួលទានមិនត្រូវម៉ោងពេលមិនអាចធ្វើអោយរាងកាយអ្នកអាចស្រូបយកជីវជាតិចិញ្ចឹមទាំងនោះបានយ៉ាងពេញលេញនោះទេ។ ជាពិសេសមុនពេលចូលគេង អ្នកមិនគួរទទួលទានផ្លែឈើនោះទេ ព្រោះផ្លែឈើមានផ្ទុលជាតិស្ករពីធម្មជាតិជាច្រើន ហើយពេលដែលចូលដល់ក្នុងរាងកាយក៏ត្រូវការពេលយូរគួរសមដែរក្នុងការរំលាយវាបាន។ បើសិនជាអ្នកញ៉ាំហើយចូលគេងភ្លាមអាចធ្វើអោយក្រពះមិនស្រួល ហើយគេងក៏បានស្កប់ល្អទៀត។

២. ការ៉េម

ប្រហែលជាដឹងមកហើយថាការ៉េមមិនត្រឹមតែមានផ្ទុកជាតិស្ករច្រើននោះទេ ថែមទាំងអាចធ្វើអោយធាត់បានថែមទៀត។ បើសិនជាអ្នកចង់សម្រកទម្ងន់នោះ ត្រូវចៀងវាងទទួលទានវាដាច់ខាត​ ជាពិសេសមុនគេចូលគេងតែម្ដង។

៣.​ សាច់គោ

ការសិក្សាមួយចំនួនបានបង្ហាញថា អ្នកដែលញ៉ាំសាច់គោជាប្រចាំនៅពេលយប់ ប្រឈមនឹងការកើតជំងឺប្រចាំខ្លួនដូចជាជំងឺទឹកនោមផ្អែមប្រភេទ ២ ជំងឺមហារីកពោះវៀន និង ពោះវៀនធំ ព្រមទាំងជំងឺចាស់វង្វេងថែមទៀត។ នៅពេលដែលសាច់គោចូលក្នុងក្រពះពោះវៀននឹងបង្កើតជាសមាសធាតុ carnitine ដែលអាចបណ្តាលអោយកើតមានជំងឺក្រិនសរសៃឈាម បង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ដូច្នេះអ្នកគួរតែកំណត់ការទទួលទានសាច់គោនិងសាច់ក្រហមនៅអាហារពេលល្ងាចឬញ៉ាំ ៣ ម៉ោងមុនពេលចូលគេង។

៤. អាហារបំពង

អាហារប្រភេទនេះថ្វីត្បិតតែឆ្ងាញ់ពិតមែន តែមិនថាពេលណានោះទេ ក៏មិនល្អដែរសម្រាប់សុខភាពអ្នកទទួលទាន។ ប្រភេទអាហារទាំងនេះប្រមូលផ្ដុំទៅដោយសារជាតិខ្លាញ់ឆ្អែតខ្ពស់ បើសិនជាទទួលក្រោយពេលម៉ោង ១០ អាចបង្កើនបន្ទុកលើប្រព័ន្ធរំលាយអាហារ និង គេងលក់មិនបានស្កប់ស្កល់ទៀតផង។

៥. អាហារហឺរខ្លាំង

អាហារប្រភេទនេះ​ បើទទួលទានពេលយប់អាចធ្វើអោយជាតិអាស៊ីតក្នុងក្រពះកើនឡើង ធ្វើអោយមានអារម្មណ៏មិនស្រួលក្នុងខ្លួន ហើយការគេងក៏មិនសូវបានលក់ស្រួល។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

មតិយោបល់
អត្ថបទពេញនិយម