• 2020-11-10 04:00:06
  • សុខភាព

ស្ត្រីមានទម្ងន់ គួរតែបានដឹង! សញ្ញា និងវិធីព្យាបាលការហើមជើងអំឡុងមានផ្ទៃពោះ

  • 2020-11-10 04:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសង្កត់ទៅលើសរសៃឈាមធំៗរបស់អាងត្រគៀក (pelvic veins) ដោយទម្ងន់កាន់តែធ្ងន់របស់ស្បូន ដែលធ្វើអោយលំហូរឈាមពីចុងជើងត្រលប់មកបេះដូង យឺតជាងធម្មតានិងចាល់ឈាមបង្កជាការហើមជើង។ ដោយហេតុផលនេះ ការហើមភាគច្រើនកើតមាននៅកំឡុងពេលត្រីមាសទី៣នៃផ្ទៃពោះ ចំពោះស្ត្រីដែលមានទឹកភ្លោះច្រើន ឬពរពោះកូនភ្លោះ (ជាបាតុភូតធម្មតាដែលកើតមានកំឡុងមានផ្ទៃពោះ)។

ប្រភពរូបភាព មន្ទីពេទ្យកាល់ម៉ែត

សញ្ញាអាសន្ននៃការហើមជើងកំឡុងមានផ្ទៃពោះដែលត្រូវយកចិត្តទុកដាក់រួមមាន៖

  • លើសសម្ពាធឈាម
  • ហត់ដង្ហក់
  • ទឹកនោមតិច
  • ជើងឡើងក្រហមហើយឈឺ -ល។

បើជាការហើមមានសញ្ញាអាសន្ន គួរប្រញាប់រួសរាន់មកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីវិភាគរកមូលហេតុអោយបានគ្រប់ជ្រុងជ្រោយ និងទទួលដំបូន្មាន ឬការព្យាបាលដ៏ត្រឹមត្រូវ។

អ្នកម្តាយ គួរអនុវត្តទំលាប់មួយចំនួនដូចខាងក្រោម៖

  • គេងផ្អៀងមកខាងឆ្វេងដៃ ដើម្បីកាត់បន្ថយការសង្កត់របស់ស្បូនទៅ លើសរសៃឈាមធំៗ។
  • ដាក់ជើងរបស់អ្នកឲ្យបានខ្ពស់ គ្រប់ពេលដែលអាចធ្វើបានដូចជា នៅពេលធ្វើការ រឺពេលគេង រឺតម្រង់ជើងឲ្យបានញឹកញាប់ពេលអង្គុយលេង។
  • ជៀសវាងការអង្គុយគងអន្ទាក់ខ្លាយូរ។
  • ឧស្សាហ៍ផ្លាស់ប្តូរឥរិយាបទ រឺដើរហាត់ប្រាណដើម្បីជួយចលនាឈាមហូរបានល្អ។
  • ចូរកុំបាក់ទឹកចិត្ត ព្រោះវាអាចបាត់ទៅវិញក្រោយពេលសម្រាលបុត្ររួច។ “ស្ត្រីមានផ្ទៃពោះគួរតែមកតាមដាន និងពិនិត្យសុខភាពអោយបានទៀងទាត់ជាប្រចាំ។ ក្នុងករណីមានការហើមនិងក្តីបារម្មណ៍ណាមួយ គួរមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការប្រឹក្សា និងព្យាបាលបានត្រឹមត្រូវទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព។”

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

មតិយោបល់