• 2020-11-11 11:33:00
  • សុខភាព

ភេសជ្ជៈ ៦មុខ ល្អឥតខ្ចោះសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីបន្ថែមប្រូតេអ៊ីនឲ្យទារកក្នុងផ្ទៃ

  • 2020-11-11 11:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្តល់ជាតិទឹកដល់រាងកាយអំឡុងពេលមានផ្ទៃពោះគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពផ្ទៃពោះ ព្រោះអំឡុងពេលនេះអ្នកម្តាយដែលមានផ្ទៃពោះច្រើនតែខ្វះជាតិទឹកនាំឲ្យអស់កម្លាំងរាងកាយចុះខ្សោយនិងអាចប៉ះពាល់ដល់ទារក។

ថ្ងៃនេះកញ្ញា សូមលើកយកភេជ្ជសៈដែលទទួលបានការណែនាំពីអ្នកជំនាញសុខភាពចែករំលែកសម្រាប់អ្នកម៉ាក់គួរទទួលទានភេសជ្ជៈអ្វីខ្លះ ដែលល្អហើយទទួលបានសារធាតុចិញ្ចឹមបន្ថែមសុវត្ថិភាពទារក ខាងក្រោមនេះជាភេសជ្ជៈ ៦ប្រភេទសម្រាប់អ្នកម៉ាក់ជ្រើសយកទទួលទានតាមចំណូលចិត្តរបស់ខ្លួនបានសម្រាប់ទារកមាន៖

១. ទឹកក្រូចឆ្មារ

ជាប្រភពវីតាមីន C ដ៏សំបូរបែបដែលជួយធ្វើឲ្យប្រសើរឡើងនូវភាពសុំា និងរក្សាការឆ្លងបានបាត់តេរីក្នុងពេលមានផ្ទៃពោះ។ ដូច្នេះក្នុងពេលដែលរាងកាយអ្នក និងមានអារម្មណ៍ធុញទ្រាន់ នឹងការឈឺចាប់ពេលព្រឹក សូមកាត់ក្រូចឆ្មារមួយចំហៀងៗ លាយជាមួយទឹកក្តៅអ៊ុនៗ ដាក់អំបិលបន្តិច ឬស្ករ ថែមជីអង្កាមបន្តិច នោះវានឹងក្លាយជាភេសជ្ជៈ ដើម្បីជួយម្តាយ ដែលកំពុងមានផ្ទៃពោះ មានអារម្មណ៍ថាស្រួលខ្លួន និងផាសុខភាព។

២. ទឹកដូង

ទឹកដូងក៏ជាភេសជ្ជសៈជំនួសអាឡិចត្រូលីតធម្មបែបជាតិ ដែលជួយការពារការខ្វះខាតជាតិទឹករបស់ស្ត្រីមានផ្ទៃពោះ។ លើសពីនេះ វាក៏ជាប្រភេទភេសជ្ជសៈសម្បូរជាតិទឹក ដែលជួយបំពេញបន្ថែម អំបិលធម្មជាតិដែលតែងបាត់បង់ក្នុងខ្លួននៅពេលអ្នកបែកញើស។ អំឡុងពេលមានផ្ទៃពោះកុំភេ្លចទទួលទានទឹកដូង ព្រោះជាប្រភេទភេសជ្ជសៈធម្មជាតិដ៏អស្ចារ្យ។

៣.ទឹកផ្លែឈើស្រស់ ឬកិន

ព្រោះទឹកផ្លែឈើស្រស់វាមានផ្ទុកនៅសារធាតុចិញ្ចឹមនិងប្រូតេអ៊ីនច្រើនដូចជាក្នុងផ្លែបឺរ, ផ្លែក្រូចលឿង, ក្រូចពោធសាត់, ផ្លែទំពាំងបាយជូរ គឺជាភេសជ្ជសៈដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្នោះទេ ប៉ុន្តែថែមទាំងផ្តល់ឲ្យស្ត្រីមានផ្ទៃពោះនូវវីតាមីននិងសារធាតុរ៉ែចាំបាច់ផងដែរ។

៤.ទឹកបន្លែស្រស់

បន្លែផ្លែឈើពណ៌បៃតងមានតួនាទីសំខាន់ក្នុងរបបអាហារបំប៉នសម្រាប់ស្ត្រីមានផ្ទៃពោះ។ ការបន្ថែមបន្លែជាមួយទឹកផ្លែឈើជួយអ្នកម្តាយដែលកំពុងមានផ្ទៃពោះផ្តល់ការបំប៉នជាតិសរសៃ និងវីតាមីនសម្រាប់រាងកាយ ជួយប្រឆាំងនឹងការទល់លាមក ដែលតែងជាការព្រួយបារម្មណ៍ដ៌ធំបំផុតមួយរបស់អ្នកម៉ាក់។ ការទទួលទានទឹកផ្លែឈើស្រស់ ឬបន្លែកិនពិតជានាំមកនូវសុខភាពល្អសម្រួលដល់ការបន្ទោរបង់បានស្រួល។

៥.ទឹកដោះគោ

មិនចាំបាប់រៀបរាប់ច្រើនក៏យើងអាចដឹងត្រួសៗ ថាទឹកដោះគោគឺជាប្រភពអាហាររូបត្ថម្ភល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាមានផ្ទុកជាតិកាល់ស្យូម, ប្រូតេអ៊ីន និងវីតាមីនបំប៉នចាំបាច់សម្រាប់រាងកាយ។ ដូច្នេះអ្នកម៉ាក់កំពុងមានផ្ទៃពោះគួរជ្រើសរើស ឬព្យាយាមទទួលទានទឹកដោះគោឲ្យបានគ្រប់គ្រាន់សម្រាប់សុខភាពមាតា និងទារកក្នុងផ្ទៃ។

៦.ទឹកស្អាត ឬទឹកច្រោះ

អាចនិយាយបានថាក្នុងអំឡុងពេល ៩ខែ នៃការមានផ្ទៃពោះស្ត្រីត្រូវការទទួលទឹកឲ្យបានច្រើន ព្រោះហានិភ័យនៃការខ្វះជាតិទឹកគឺជៀសមិនរួចឡើយ ពិសេសអ្នកម្តាយដែលឧស្សាហ៍មានអារម្មណ៍មិនសូវល្អនៅពេលព្រឹក។ ទឹកគឺជាប្រភព ដែលមិនមានរសជាតិសិប្បនិម្មិត ឬជាតិគីមីដែលបង្កគ្រោះថ្នាក់ ដូច្នេះវាមានសុវត្ថិភាពទាំងស្រុងសម្រាប់ម្តាយ និងទារកក្នុងគ៌ក។ បើយោងតាមការស្រាវជ្រាវអ្នកជំនាញបានឲ្យដឹងថា អ្នកម្តាយមានផ្ទៃពោះ គួរតែផឹកទឹកយ៉ាងតិចឲ្យបាន ៨កែវក្នុងមួយថ្ងៃ ដើម្បីរាងកាយមានសំណើមហើយជៀសវៀងការកើតកូនមិនគ្រប់ខែ។

ប្រភព៖ Eva ប្រែ​សម្រួល៖ សិរីរត្នន៍

មតិយោបល់