• 2020-11-16 09:08:03
  • សុខភាព

ហេតុផលទាំង ៩ គេងក្នុងបន្ទប់ត្រជាក់ ល្អជាងបន្ទប់ក្តៅហប់ឈឹង!

  • 2020-11-16 09:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការគេងនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពក្តៅ មិនត្រឹមតែធ្វើឲ្យអ្នកមិនស្រណុកក្នុងខ្លួន និងបែកញើសនោះទេ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកបាត់បង់នូវអត្ថប្រយោជន៍ជាច្រើន ដែលអ្នកអាចទទួលបានបើសិនជាគេងនៅក្នុងបន្ទប់ត្រជាក់ដែរ។

ខាងក្រោមនេះគឺជាហេតុផលទាំង ៩ ដែលបញ្ជាក់ថា ការគេងនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ល្អជាង៖

១) ជួយអ្នកឲ្យមានអារម្មណ៍ល្អ និងថែសម្រស់

ការគេងនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ ជំរុញការផលិតអរម៉ូន “Melatonin” ឬហៅថា "Sleep Hormone”។ វាក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានន័យថា វាដើរតួជាអរម៉ូនប្រឆាំងភាពចាស់សម្រាប់រាងកាយ។

២) ជួយការពារការគេងមិនលក់

ការសិក្សាបានចង្អុលបង្ហាញថា ទម្រង់នៃការគេងមិនលក់ ពិតជាមានជាប់ពាក់ព័ន្ធជាមួយនឹងសីតុណ្ហភាពរាងកាយខ្ពស់ (ក្តៅ)។ ការគេងមិនលក់ភាគច្រើនដោយសារតែ ការលំបាកក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ។ តាមរយៈការធ្វើឲ្យបន្ទប់គេងរបស់អ្នកត្រជាក់ជាងមុន នោះអ្នកអាចជួយឲ្យរាងកាយចុះត្រជាក់ និងធ្វើឲ្យគេងលក់ស្រួល។

៣) កាត់បន្ថយភាពតានតឹង

បន្ទប់ត្រជាក់អាចជួយរក្សាកម្រិតអរម៉ូន Cortisol របស់យើង ដែលមានន័យថា ស្ត្រេសតិច និងគុណភាពនៃការគេងកាន់តែប្រសើរ។

៤) កាត់បន្ថយហានិភ័យជំងឺមួយចំនួន

ការគេងក្នុងបន្ទប់ត្រជាក់អាចជួយកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺមេតាប៉ូលីស (metabolic diseases) ដូចជា ជំងឺទឹកនោមផ្អែម ជាដើម។ វាក៏ធ្វើឲ្យប្រសើរឡើងនូវកម្រិតអរម៉ូនលូតលាស់របស់យើង ដែលជួយការពារជំងឺបេះដូង ការបាក់ទឹកចិត្ត និងធាត់លើសទម្ងន់ ទៀតផង។ ការកើនឡើងនៃអរម៉ូន Melatonin ក៏បន្ថយឱកាសរបស់យើងក្នុងការកើតជំងឺភ្លេចភ្លាំង ផងដែរ។

៥) អាចឲ្យគេងលក់ស្កប់ស្កល់ និងគ្មានការមិនរំខាន

នៅពេលយើងគេងលក់ស្កប់ស្កល់ រាងកាយរបស់យើងបំពេញភារកិច្ចសំខាន់ៗ ដូចជា ការជួសជុលកោសិកា និងពង្រឹងការចងចាំ ប៉ុន្តែមិនអាចគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់យើងបានទេ។ ការកើនឡើងសីតុណ្ហភាព (ក្តៅ) អាចធ្វើឲ្យយើងភ្ញាក់ពីការគេងលក់ស្កប់ស្កល់ ដូច្នេះការស្ថិតនៅក្នុងបន្ទប់ត្រជាក់នឹងកាត់បន្ថយបញ្ហានេះ។

៦) ការពារការឆ្លងមេរោគផ្សិត

ស្ត្រីអាចការពារការឆ្លងមេរោគផ្សិតដោយការគេងនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់។ បាក់តេរី និងផ្សិត ចូលចិត្តរស់នៅក្នុងបរិយាកាសកក់ក្តៅ និងមានសំណើម ដូច្នេះការរក្សាបន្ទប់ឲ្យត្រជាក់នឹងរារាំងពួកវាមិនឲ្យរាលដាលឡើយ។

៧) អាចជួយបង្កើនការមានកូនរបស់បុរស

ការប៉ះពាល់នឹងកម្តៅរយៈពេលយូរ អាចប៉ះពាល់ដល់ការមានកូនរបស់បុរស។ ការគេងក្នុងបន្ទប់ត្រជាក់ រួមជាមួយការស្លៀកខោទ្រនាប់រលុង នឹងអាចជួយបង្កើនលទ្ធភាពក្នុងការមានកូនរបស់បុរស។

៨) កម្ចាត់ខ្លាញ់អាក្រក់ចេញ

ការគេងនៅក្នុងបន្ទប់ត្រជាក់អាចធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហាររបស់រាងកាយ និងដុតបំផ្លាញកាឡូរីពីរាងកាយ។ វាក៏អាចជួយកម្ចាត់ជាតិខ្លាញ់ដែលមិនចង់បានចេញពីរាងកាយរបស់យើង ដែលអាចបណ្តាលឲ្យយើងស្រកទម្ងន់។

៩) អាចជួយកម្ចាត់ការឈឺចាប់ និងរលាក

វាប្រៀបបីដូចជាការស្អំទឹកកកលើកន្លែងហើម ឬរលាកនៃរាងកាយរបស់អ្នកអីចឹង ព្រោះការគេងនៅក្នុងបន្ទប់ត្រជាក់អាចជួយប្រឆាំងនឹងការឈឺចាប់ និងការរលាក ដែលអាចរំខានដល់ដំណេករបស់អ្នក៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់