- 2020-11-17 03:42:00
- សុខភាព
តិចនិក៤យ៉ាង ជួយក្រោកពីគេងពេលព្រលឹមបានលឿន សម្រាប់អ្នកខ្ជិល
- 2020-11-17 03:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិក៤យ៉ាង ជួយក្រោកពីគេងពេលព្រលឹមបានលឿន សម្រាប់អ្នកខ្ជិល
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលមានបញ្ហាក្រោកពីព្រលឹមមិនរួច ឬចំពោះអ្នកដែលចង់ផ្លាស់ប្តូរទម្លាបមកក្រោកពីព្រឹកដោយខ្លួនឯង អ្នកអាចសាកល្បងតិចនិកងាយៗខាងក្រោម បាន។
១ បើកភ្លើងអំពូល បើកវាំងនន បើកបង្អួច
ត្រូវធ្វើវាឲ្យលឿន នៅពេលនាឡិការរោទិ៍រួច ហើយអ្នកដាច់ខាតកុំស្ទក់ចុចនាឡិការរោទិ៍បិទចោល ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែខ្ជិលលែងចង់ក្រោកទៅបើកភ្លើងអំពូល បើកវាំងនន ឬក៏បើកបង្អួជថែមទៀត។ ចំពោះតិចនិកនេះ នៅអាចនិយាយបានថាងាយស្រួលនិងមានប្រសិទ្ធភាព ដើម្បីបង្ខំខ្លួនឯងឲ្យក្រោកពីគេងបានលឿនរហ័ស។
២. ដាក់ម៉ោងរោទិ៍ ១០នាទីម្តង
មិនបាច់ដល់ថ្នាក់ត្រូវដាក់នាឡិការរោទិ៍ម្តង២នោះទេ ព្រោះនៅពេលអ្នកដាក់ច្រើនពេក វានឹងរំខានខ្លាំងដល់រាងកាយ ហើយកាន់តែធ្វើឲ្យអ្នកលែងចង់ក្រោក។ សូមសាកល្បងដាក់ម៉ោងរោទិ៍ឲ្យវារោទិ៍ម្តងទៀត១០នាទីម្តង ហើយត្រូវដាក់ឲ្យឆ្ងាយពីគ្រែដេក ដើម្បីឲ្យអ្នកអាចងើបទៅបិទនាឡិការនោះដោយខ្លួនឯង។
៣. បង្កើតការជម្រុញចិត្តណាមួយឲ្យឆាប់ក្រោកពីគេង
ដូចជា គម្រោងត្រូវចម្អិនអាហារពេលព្រឹក ត្រូវ Make-Up ឲ្យស្អាត ត្រូវស្លៀកពាក់ឲ្យឡូយដើម្បីទៅធ្វើការ ឬណាត់ជួបជាដើម … សុទ្ធតែវិធីជម្រុញចិត្តឲ្យអ្នកត្រូវក្រោកពីព្រឹក។ មិនថាវាជាគម្រោងបែបសប្បាយៗ ឬកាតព្វកិច្ចនោះទេ តែវាពិតជាមានប្រសិទ្ធភាពខ្លាំងណាស់។
៤. លៃលកបន្ទប់ដែលមានសីតុណ្ហភាពសក្តិសមសម្រាប់គេង
នៅពេលសីតុណ្ហភាពក្នុងបន្ទប់ក្តៅពេក ឬត្រជាក់ពេក ងាយនឹងឲ្យរាងកាយឆាប់នឿយហត់ ដែលជាហេតុធ្វើឲ្យមនុស្សមួយចំនួនហាក់អស់កម្លាំងនៅពេលព្រឹក និងមិនចង់ក្រោកពីគេងភ្លាមៗ។ ដូច្នេះ អ្នកត្រូវសង្កេតនិងលៃលករៀបចំសីតុណ្ហភាពក្នុងបន្ទប់គេងរបស់អ្នកឲ្យបានត្រឹមត្រូវ ដើម្បីគេងលក់ស្រួលនិងមានអារម្មណ៍ល្អក្រោកពីគេងហើយស្វាគមន៍ថ្ងៃថ្មីយ៉ាងត្រចះត្រចង់៕